៣ ៖
គ្រប់គ្រងប្រាក់
-
រាយការណ៍ ៖សូមចែកចាយដោយសង្ខេបជាមួយក្រុម អំពីរបៀបដែលថ្ងៃឈប់សម្រាក ឬព្រះគម្ពីរមរមន បានពង្រឹងសេចក្ដីជំនឿរបស់អ្នកកាលពីសប្ដាហ៍មុន ។
-
ពិចារណា ៖ហេតុអ្វីបានជាការគ្រប់គ្រងប្រាក់ពិបាកខ្លាំងម្ល៉េះ—ហើយសំខាន់ដល់ម្ល៉េះ ?
-
មើល ៖« First Things First! » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១០ ) ។
« អ្វីសំខាន់ត្រូវធ្វើមុន ! »
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមសម្ដែងតួ ហើយអានអត្ថបទរឿងនេះវិញ ។
ការរៀបចំ ៖ ក្មេងប្រុស និងក្មេងស្រី ស្លៀកសម្លៀកបំពាក់មនុស្សពេញវ័យ សម្តែងធ្វើជាឪពុកម្តាយពួកគេ ។
ក្មេងប្រុស ៖ បងមកដល់ផ្ទះហើយអូន ។
ក្មេងស្រី ៖ បងសំឡាញ់មកវិញហើយ ។ ម្ចាស់ថ្លៃអើយ ! មើលទៅបងនឿយហត់ណាស់ ។
ក្មេងប្រុស ៖ អូនក៏ដូច្នោះដែរ ។ អូនធ្វើការច្រើនណាស់មែនទេ ?
ក្មេងស្រី ៖ ត្រូវហើយ តែយើងត្រូវធ្វើការ មែនទេ ?
ក្មេងប្រុស ៖ បងរកលុយបាន ១០ ដុល្លារថ្ងៃនេះ ។
ក្មេងស្រី ៖ អូ៎ ! វាជាពរជ័យណាស់ ។ ដូច្នេះ អ្វីសំខាន់ត្រូវធ្វើមុន ។ យើងត្រូវបង់ដង្វាយមួយភាគក្នុងដប់យើង មែនទេ ?
ក្មេងប្រុស ៖ ប៉ុន្តែ ចុះប្រសិនបើយើងមិនមានលុយគ្រប់គ្រាន់ ?
ក្មេងស្រី ៖ ពេលនោះហើយ ដែលសេចក្តីជំនឿត្រូវមាន !
ក្មេងប្រុស ៖ បានយល់ព្រម ។ ចុះតើបន្ទាប់ទៀតជាអ្វី ?
ក្មេងស្រី ៖ យើងនឹងត្រូវទិញអាហារ និងសំបុត្រឡានក្រុង ហើយត្រូវបង់ថ្លៃជួលផ្ទះ ។ ហើយបន្ទាប់មក វានឹងល្អណាស់ បើទិញកៅអីមួយ …
ក្មេងប្រុស ៖ ប៉ុន្តែ យើងមិនអាចទិញវាទេ ។ អូនឃើញទេ យើងមិនមានលុយគ្រប់គ្រាន់ទេ ។
ក្មេងស្រី ៖ តើយើងអាចខ្ចីលុយខ្លះបានទេ ?
ក្មេងប្រុស ៖ គេនិយាយថា បំណុលគឺ គ្រោះថ្នាក់ណាស់ ។ យើងមិនចង់មានបញ្ហានោះទេ ។
ក្មេងស្រី ៖ បានយល់ព្រម ។ បងថាត្រូវហើយ ។ អញ្ចឹងតើយើងត្រូវធ្វើអ្វីទៅ ?
ក្មេងប្រុស ៖ អញ្ចឹង យើងសន្សំលុយទៅ ! យើងមិនអាចដឹងមុនថានឹងមានរឿងអ្វី កើតឡើងនោះទេ ។
ក្មេងស្រី ៖ នោះត្រូវហើយ ។ ប៉ុន្តែគ្មានប្រាក់សល់សម្រាប់ការកម្សាន្តទេ ។
ក្មេងប្រុស ៖ អូននៅមានបង ! ហើយបងនឹងខំរកលុយថែមទៀត ។
ក្មេងស្រី ៖ អូននឹងព្យាយាមចំណាយប្រាក់ឲ្យកាន់តែតិច !
ក្មេងប្រុស ៖ បើធ្វើដូច្នោះ យើងអាចរីករាយ—ហើយធ្វើជាមនុស្សខ្លួនទីពឹងខ្លួនបាន !
ក្មេងស្រី ៖ ត្រឹមត្រូវ ! នោះវាមិនពិបាកទេ ។ ហេតុអ្វីបានជាមនុស្សធំដឹងក្ដីគិតអ្វីពិបាកៗម្ល៉េះ ?
ក្មេងប្រុស ៖ អូ៎ អូនដឹងទេ ។ នោះហើយជារបៀបមនុស្សធំដឹងក្តីធ្វើ ។
សូមត្រឡប់ទៅ ទំព័រ ៨វិញ ។
-
ពិភាក្សា ៖ហេតុអ្វីយើងគួរតែរក្សាបញ្ជីតាមដាន ហើយសន្សំប្រាក់របស់យើងដូច្នេះ ?
-
អាន ៖គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨ និងសេចក្ដីថ្លែងការណ៍ចេញពី អ្វីៗទាំងអស់ប្រមូលផ្ដុំដោយមានសុវត្ថិភាពនៅក្នុង ( នៅខាងស្ដាំ )
-
ពិភាក្សា ៖សូមអានវិធីសាស្ត្រភាពខ្លួនទីពឹងខ្លួនអំពីការគ្រប់គ្រងប្រាក់ ( ខាងក្រោម ) ។ តើយើងអាចធ្វើឲ្យកិច្ចការនេះក្លាយទៅជាទម្លាប់បានយ៉ាងដូចម្ដេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
សូមរក្សាបញ្ជីតាមដានលើប្រាក់ដែលអ្នករកបាន និងចំណាយប្រចាំថ្ងៃ ។ អ្នកអាចប្រើ កំណត់ត្រាចំណូល និងចំណាយ នៅលើ ទំព័រ ១១ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការគ្រប់គ្រងប្រាក់ ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-
កំណត់ត្រាចំណូល និងចំណាយ
សូមសរសេរចំនួនទឹកប្រាក់ដែលអ្នកចំណាយរាល់សប្ដាហ៍ ។ តើអ្នកមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកមានប្រាក់គ្រប់គ្រាន់តាមសេចក្ដីត្រូវការរបស់អ្នក ?
តើរាល់សប្ដាហ៍ខ្ញុំចំណាយប្រាក់អស់ប៉ុន្មាន ? |
តើខ្ញុំត្រូវការប្រាក់ប៉ុន្មានរាល់ខែដើម្បីក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ? | ||||
---|---|---|---|---|---|
សប្តាហ៍ទី ១ |
សប្តាហ៍ទី ២ |
សប្តាហ៍ទី ៣ |
សប្តាហ៍ទី ៤ | ||
ចំណូល | |||||
ដង្វាយមួយភាគក្នុងដប់ ដង្វាយផ្សេងៗ | |||||
ប្រាក់សន្សំ | |||||
ថ្លៃអាហារ | |||||
ថ្លៃផ្ទះ | |||||
ថ្លៃពេទ្យ | |||||
មធ្យោបាយធ្វើដំណើរ | |||||
ចំណាយលើការអប់រំ | |||||
ថ្លៃបង់សងបំណុល | |||||
សម្លៀកបំពាក់ | |||||
ថ្លៃទឹកភ្លើង | |||||
ទូរសព្ទ | |||||
សេវាកម្សាន្ត | |||||
ការធានារ៉ាប់រង | |||||
ផ្សេងៗ | |||||
ថ្លៃចំណាយសរុប |