៥ ៖
ប្រើពេលវេលាដោយឈ្លាសវៃ
-
រាយការណ៍ ៖សូមចែកចាយដោយសង្ខេបជាមួយក្រុម នូវពរជ័យមួយដែលអ្នកបានទទួលកាលពីសប្ដាហ៍មុនដោយសារតែអ្នកបានគោរពប្រតិបត្តិ ។
-
ពិចារណា ៖ហេតុអ្វីពេលវេលាគឺជាអំណោយមួយក្នុងចំណោមអំណោយដ៏អស្ចារ្យបំផុតមកពីព្រះ ?
-
មើល ៖« The Gift of Time » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៥ ) ។
អំណោយនៃពេលវេលា
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមសម្ដែងតួ ហើយអានអត្ថបទរឿងនេះវិញ ។
ខូហ្វី ៖ ជម្រាបសួរបងស្រី ប៊ែនកូស្សី ។ បងស្រីសុខសប្បាយជាទេ ?
បងស្រី ប៊ែនកូស្សី ៖ តើប្អូនសុខសប្បាយទេ ខូហ្វី ?
ខូហ្វី ៖ ឱ ! បងស្រី ប៊ែនកូស្សី អើយ ។ ខ្ញុំរវល់ណាស់ ។ ខ្ញុំត្រូវធ្វើការ ហើយបម្រើ និងជួយដល់ក្រុមគ្រួសារខ្ញុំទៀត … ហើយត្រូវចូលរួមក្រុមបាល់ទាត់ខ្ញុំទៀត ។ ខ្ញុំគ្មានពេលទេ !
បងស្រី ប៊ែនកូស្សី ៖ ខូហ្វី ប្អូនមានពេលគ្រាប់គ្រាន់ទេតើ ។
ខូហ្វី ៖ បងថាម៉េច ?
បងស្រី ប៊ែនកូស្សី ៖ ប្អូនសំឡាញ់ ព្រះបានប្រទានដល់យើងនូវអំណោយដ៏អស្ចារ្យ—គឺជាពេលវេលារបស់យើង ។ យើងត្រូវតែធ្វើអ្វីដែលសំខាន់ជាងគេបំផុត ។
ខូហ្វី ៖ ប៉ុន្តែធ្វើដូចម្តេចទៅបងស្រី ប៊ែនកូស្សី ? បងស្រីតែងតែធ្វើការបានច្រើនជានិច្ច ។ បងស្រីជោគជ័យក្នុងគ្រួសារ និងអាជីវកម្មរបស់បង ។ បងបានធ្វើការបម្រើ ហើយបានផ្ដល់ពរដល់មនុស្សជាច្រើន ដូចជារូបខ្ញុំជាដើម ។ ខ្ញុំមិនដឹងថាបងធ្វើវាដោយរបៀបណានោះទេ ។
បងស្រី ប៊ែនកូស្សី ៖ តើប្អូនពិតជាមិនដឹងមែនទេ ? ប្រសិនបើប្អូនអង្គុយឲ្យស្ងៀម ហើយស្តាប់ បងនឹងប្រាប់ប្អូនពីការណ៍សម្ងាត់របស់បង ។
ជារៀងរាល់ព្រឹកបងក្រោកពីព្រលឹម ។ បងស្លៀកពាក់ លុបមុខ និងលាងដៃ ។
បងអានព្រះគម្ពីរ ។ បន្ទាប់មកបងធ្វើបញ្ជីមួយ ពីអ្វីៗដែលបងត្រូវធ្វើនៅថ្ងៃនោះ ។
បងគិតពីមនុស្សដែលបងអាចបម្រើ ។ បងអធិស្ឋានសូមដឹងពីព្រះទ័យរបស់ព្រះ ។ ហើយបងស្តាប់ ។
ពេលខ្លះឈ្មោះ ឬ មុខរបស់មនុស្សនោះនឹងផុសឡើងក្នុងគំនិតបង ។ បងបានសរសេរឈ្មោះគាត់ចូលក្នុងបញ្ជីបង ។
ខូហ្វី ៖ តើនោះជារបៀបដែលបងតែងតែដឹងថាតើនរណាត្រូវការការបម្រើរបស់បងមែនទេ ?
បងស្រី ប៊ែនកូស្សី ៖ ច៎ាស ខូហ្វី ។ ហើយបងអធិស្ឋានទូលសូមកម្លាំង និងប្រាជ្ញា ។ បងអធិស្ឋានថាសុំឲ្យព្រះ នឹង « ញែកចេញ ទង្វើ [ របស់បង ] ។ រឿងនេះមាននិយាយនៅក្នុង នីហ្វៃទី ២ ៣២ ។
បងអរគុណដល់ទ្រង់ ។ បងសន្យាថា ធ្វើអ្វីៗឲ្យអស់ពីលទ្ធភាពរបស់បង ។ បងបានទូលសុំឲ្យទ្រង់នឹងធ្វើអ្វីដែលបងមិនអាចធ្វើបាន ។
បន្ទាប់មកបងមើលក្នុងបញ្ជីបង ។ បងសរសេរលេខ ១ នៅជិតកិច្ចការដែលសំខាន់បំផុតហើយសរសេរលេខ ២ នៅជិតកិច្ចការដែលសំខាន់បន្ទាប់ ។
ខូហ្វី ៖ តើបងដឹងថាអ្វីដែលសំខាន់ជាងគេបំផុតយ៉ាងម៉េចទៅ ?
បងស្រី ប៊ែនកូស្សី ៖ បងស្តាប់នៅពេលបងអធិស្ឋាន ! បន្ទាប់មកបងទៅធ្វើការ ។ បងមើលទៅលេខ ១ ហើយព្យាយាមធ្វើវាមុនគេ បន្ទាប់មកលេខ ២ ។
ពេលខ្លះរឿងក៏ផ្លាស់ប្តូរដែរ ។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់បងឲ្យធ្វើអ្វីផ្សេងទៀត ។ វាល្អណាស់ ។
បងធ្វើការខ្លាំង ប៉ុន្តែបងមានសេចក្តីសុខសាន្ត ។ បងដឹងថាព្រះនឹងជួយបង ។
ដូច្នេះដោយមានបញ្ជី និងព្រះវិញ្ញាណ បងធ្វើអ្វីដែលសំខាន់បំផុត ខូហ្វី ។
ខូហ្វី ៖ វាស្តាប់ទៅហាក់ដូចជាងាយណាស់ ប៉ុន្តែក៏ពិបាកណាស់ដែរ ។
បងស្រី ប៊ែនកូស្សី ៖ ប្អូននិយាយត្រូវ ! ពេលបងចូលសម្រាន្ត បងអធិស្ឋាន ។ បងរាយការណ៍ទៅព្រះវរបិតាសួគ៌ ។ បងទូលប្រាប់ទ្រង់ពីកិច្ចការរបស់បងនៅថ្ងៃនេះ ។ បងទូលសួរទ្រង់ ។ បងទូលសួរថាមានអ្វីដែលបងអាចធ្វើបានប្រសើរជាងមុន ។ បងស្តាប់ ។ ជាញឹកញាប់បងទទួលបានអារម្មណ៍សេចក្តីស្រឡាញ់របស់ទ្រង់ ។ បងដឹងថា ទ្រង់ពង្រីកបន្ថែមលើអ្វីដែលបងព្យាយាមធ្វើ ។ ខូហ្វី បន្ទាប់មកបងមានអារម្មណ៍សុខសាន្ត ហើយបងចូលសម្រាន្ត ។
ខូហ្វី ៖ វាល្អណាស់ អ្នកម្តាយ ប៊ែនកូស្សី ។ ខ្ញុំក៏ចង់បានសេចក្តីសុខសាន្តនេះដែរ ។ ខ្ញុំចង់ប្រើប្រាស់ពេលវេលារបស់ខ្ញុំ ។ ខ្ញុំចង់ធ្វើការ ហើយបម្រើអ្នកដទៃឲ្យបានកាន់តែខ្លាំង ។
សូមត្រឡប់ទៅ ទំព័រ ១៤វិញ ។
-
ពិភាក្សា ៖តើអ្នកបានរៀនអ្វីមកពីបងស្រី ប៊ែនកូស្សី ?
-
អាន ៖អាលម៉ា ៣៤:៣២ និងប្រសាសន៍ដកស្រង់របស់ប្រធាន ព្រិកហាំ យ៉ង់ ( នៅខាងស្ដាំ )
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញសកម្មភាពនីមួយៗចប់ ៖
-
អនុវត្តជំហានទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីប្រើប្រាស់ពេលវេលាអ្នកកាន់តែឈ្លាសវៃ ។ រាយការណ៍ទៅកាន់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានជារៀងរាល់យប់ ។
-
ចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការប្រើប្រាស់ពេលវេលាដោយឈ្លាសវៃ ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-