ភាពខ្លួនទីពឹងខ្លួន
សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ


សារលិខិត​មក​ពី​គណៈប្រធាន​ទី​មួយ

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ៖

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រកាស​ថា « ហើយ​នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​យើង » (គ. និង ស. ១០៤:១៥) ។ វិវរណៈ​នេះ​គឺ​ជា​សេចក្តី​សន្យា​មក​ពីព្រះ​អម្ចាស់​ថា ទ្រង់​នឹង​ប្រទាន​ពរជ័យ​ខាង​សាច់​ឈាម ហើយ​បើក​ទ្វារ​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ដែល​ជា​សមត្ថភាព​សម្រាប់​យើង​ផ្គត់ផ្គង់​តម្រូវ​ការ​ចាំបាច់​នៃ​ជីវិត​របស់​យើង និង​សមាជិក​គ្រួសារ​យើង ។

សៀវភៅ មូលដ្ឋានគ្រឹះ​របស់​ខ្ញុំ ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​ដល់​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​រៀន ហើយ​អនុវត្ត​តាម​គោលការណ៍​នៃ​សេចក្តីជំនឿ ការអប់រំ ការប្រឹងប្រែង​ធ្វើការ និង​ទុកចិត្ត​លើ​ព្រះ​អម្ចាស់ ។ ការ​ទទួលយក ហើយ​រស់​នៅ​តាម​គោលកាណ៍​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ពរ​ជ័យ​ខាង​សាច់​ឈាម​ដែល​បាន​សន្យា​ដោយ​ព្រះ​អម្ចាស់​កាន់​តែ​ប្រសើរ​ឡើង ។

យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ និង​បង្រៀន​វា​ទៅ​កាន់​សមាជិក​គ្រួសារ​អ្នក ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ នោះ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ពរ​ជ័យ ។ អ្នក​នឹង​រៀន​អំពី​របៀប​អនុវត្ត​តាម​នៅលើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ។ អ្នក​នឹង​មាន​ពរជ័យ​នៃ​សេចក្តី​សង្ឃឹម សេចក្តី​សុខសាន្ត និង​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង ។

សូម​ទុក​ចិត្ត​ថា​អ្នក​គឺជា​បុត្រ​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ ទ្រង់​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ពុំ​បោះ​បង់​ចោល​អ្នក​ឡើយ ។ ទ្រង់​ស្គាល់​អ្នក ហើយ​ត្រៀមជា​ស្រេច​ដើម្បី​ប្រទាន​ពរជ័យ​ខាង​វិញ្ញាណ និង ខាង​សាច់​ឈាម​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដល់​អ្នក ។

ដោយ​ក្ដី​ស្មោះស្ម័គ្រ

គណៈ​ប្រធាន​ទី​មួយ