១២ ៖
ទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ
-
រាយការណ៍ ៖សូមចែកចាយកថាខណ្ឌនៃ « បេសកកម្មជីវិត » របស់អ្នក ប្រសិនបើអ្នកជ្រើសរើសធ្វើដូចនោះ ។
-
ពិចារណា ៖តើអ្វីខ្លះដែលសំខាន់បំផុតសម្រាប់អ្នក ?
-
មើល ៖« Doing What Matters Most » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៣១ ) ។
ការធ្វើអ្វីៗដែលសំខាន់ជាងគេបំផុត
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
អ្នកអត្ថាធិប្បាយ ៖ មានយន្តហោះមួយធ្លាក់នៅរដ្ឋ ហ្លូរីដា នារាត្រីដ៏ងងឹតមួយក្នុងខែ ធ្នូ ។ មានមនុស្សជាង ១០០ នាក់បានស្លាប់ ។ ការធ្លាក់នោះគ្រាន់តែមានចម្ងាយ ២០ ម៉ែល ពីទីសុវត្ថិភាពប៉ុណ្ណោះ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ បន្ទាប់ពីឧប្បទ្ធវហេតុនោះ ពួកអ្នកស៊ើបអង្កេតបានព្យាយាមកំណត់ពីបុព្វហេតុ ។ ការចុះចតនោះ តាមពិតបានចុះចតដោយត្រឹមត្រូវទេ ។ ម៉ាស៊ីនយន្តហោះក៏មានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះដែរ ។ អ្វីៗទាំងអស់ដំណើរការត្រឹមត្រូវ—លើកលែងតែរឿងមួយប៉ុណ្ណោះ ៖ អំពូលភ្លើងមួយបានឆេះខូច ។ អំពូលភ្លើងដ៏តូចនោះ—មានតម្លៃតែ ២០ សេនប៉ុណ្ណោះ —បានបង្កើតឲ្យមានព្រឹត្តិការណ៍ជាលំដាប់លំដោយដែលទីបំផុតនាំទៅរកហេតុការណ៍នៃមនុស្សស្លាប់ដ៏រន្ធត់ដល់ជាង ១០០នាក់ ។
ប្រាកដណាស់ ការខូចអំពូលមិនបានបង្កឲ្យមានបញ្ហានោះទេ វាកើតឡើងដោយសារតែសហសេវិកលើយន្តហោះ ផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដែលហាក់ដូចជាសំខាន់ក្នុងពេលនោះ ហើយភ្លេចពីអ្វី ដែលសំខាន់បំផុតនោះវិញ ។
ទំនោរចិត្តនិងការផ្តោតអារម្មណ៍ទៅលើអ្វី ដែលមិនសូវសំខាន់នោះ គឺមិនមែនមានតែចំពោះអ្នកបើកយន្តហោះនោះទេ គឺមានចំពោះមនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាមានហានិភ័យ ។ … តើគំនិត និងដួងចិត្តរបស់អ្នកបានផ្តោតតែលើរឿងដែលសំខាន់តែក្នុងមួយរយៈខ្លី ឬផ្ដោតទៅលើរឿងដែលសំខាន់បំផុត ?
( « We Are Doing a Great Work and Cannot Come Down » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៥៩, ៦០ )
សូមត្រឡប់ទៅ ទំព័រ ៣០វិញ ។
-
ពិភាក្សា ៖តើមានអ្វីដែលបង្អាក់យើងពីភាពរីកចម្រើន ? តើពិធីបរិសុទ្ធនៃដំណឹងល្អអាចជួយយើងបានតាមរបៀបណា ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:២០ និងការដកស្រង់ប្រសាសន៍របស់ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( នៅខាងស្តាំ )
-
ពិភាក្សា ៖នៅពេលយើងខិតខំធ្វើជាមនុស្សខ្លួនទីពឹងខ្លួន ហេតុអ្វីបានជាសំខាន់ដែលត្រូវមានភាពសក្តិសមដើម្បីចូលព្រះវិហារបរិសុទ្ធ ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញសកម្មភាពនីមួយៗចប់ ៖
-
ប្រសិនបើអ្នកមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ សូមដាក់កាលវិភាគចូលក្នុងព្រះវិហារបរិសុទ្ធ ។
-
ប្រសិនបើអ្នកគ្មានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ សូមជួបជាមួយប៊ីស្សព ឬប្រធានសាខារបស់អ្នក ដើម្បីពិភាក្សាអំពីរបៀបដែលអ្នកអាចរៀបចំខ្លួនទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-
សូមបើកទៅ ទំព័រ ៣២ រួចមើលជំហានបន្ទាប់របស់អ្នក ។