ភាពខ្លួនទីពឹងខ្លួន
១០ ៖ បង្ហាញ​សេចក្តី​ទៀងត្រង់


១០ ៖

បង្ហាញ​សេចក្ដីទៀងត្រង់

រាយការណ៍ ៖សូម​ចែកចាយ​ជាមួយ​ក្រុម នូវ​ចម្លើយ​សម្រាប់​ការអធិស្ឋាន​របស់ អ្នក​កាល​ពី​សប្ដាហ៍​មុន ។

ពិចារណា ៖ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​អស់​អ្នក​ដែល​មាន « សេចក្តីទៀងត្រង់​នៃ​ចិត្ត » ?

មើល ៖« What Shall a Man Give in Exchange for His Soul? » មាន​នៅ​លើ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ២៥ ) ។

10:5

តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ?

តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ?

ប្រសិន​បើ​អ្នក​មិន​អាច​ចូល​មើល​វីដេអូ​បាន​ទេ សូម​អាន​អត្ថបទ​រឿង​នេះ​វិញ ។

ចេញ​មក​ពី តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ

អែលឌើរ រ៉ូប៊ើត ស៊ី ហ្គេ ៖ នៅ​គ្រា​មួយ​ព្រះ​អង្គ​សង្រ្គោះ​បាន​មាន​បន្ទូល​សួរ​ពួក​សិស្ស​ទ្រង់​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖ « តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? »

នេះ​គឺ​ជា​សំណួរ​មួយ ដែល​ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​គិតគូរ​យ៉ាង​ផ្ចិតផ្ចង់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ ពេល​ខ្ញុំ​ធំ​ឡើង ឪពុកម្តាយ​ខ្ញុំ​បាន​ប្រគល់​ការងារ​ក្នុង​ផ្ទះដល់ខ្ញុំ ហើយ​បង់ជាប្រាក់កាសបន្តិច​បន្តួច​លើ​ថ្លៃ​កិច្ចការ​នោះ ។ ជាញយៗ ខ្ញុំ​បាន​ប្រើប្រាស់​លុយ​នោះ លើស​ជាង ៥០ សេន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​នឹង​ទៅ​មើល​កុន ។ ក្នុង​សម័យ​នោះ សំបុត្រ​កុន​មាន​តម្លៃ ២៥ សេន សម្រាប់ក្មេងអាយុ ១១ ឆ្នាំ ។ គឺនៅ​សល់ ២៥ សេន​ទៀតដើម្បី​ទុក​​ទិញ​ស្ករ​បន្ទះ ដែលមួយដុំ មានតម្លៃ ៥ សេន ។ មើល​កុន​ដោយ​មាន​ស្ករ​ប្រាំ​បន្ទះ ! ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ប្រសើរ​ជាង​នេះ នោះ​ទេ ។

អ្វីៗ ប្រសើរ​ទាំង​អស់​រហូត​ដល់​ខ្ញុំ​ចូល​ដល់​អាយុ ១២ ឆ្នាំ ។ ពេល​កំពុង​ឈរ​តម្រង់​ជួរ នៅ​រសៀល​មួយ ខ្ញុំ​បាន​ដឹង​ថា សំបុត្រ​សម្រាប់​ក្មេង​អាយុ ១២ ឆ្នាំ គឺ មាន​តម្លៃ ៣៥ សេន ហើយ​នោះ​មាន​ន័យ​ថា ត្រូវ​ខាត​ស្ករ​ពីរ​បន្ទះ​ហើយ ។ ដោយ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ពលិកម្ម​នោះ ខ្ញុំ​បាន​រុករកមូលហេតុដោយប្រាប់​ខ្លួន​ឯង​៖ « ខ្ញុំ​មើល​ទៅ​នៅ​ដដែល ដូច​ជា​សប្តាហ៍​មុន​ដែរ » ។ បន្ទាប់​មក​ខ្ញុំ​បាន​ដើរ​ទៅ​មុខ ហើយ​សុំ​ទិញ​សំបុត្រ​ដែល​មាន​តម្លៃ ២៥ សេន ។ អ្នក​គិត​លុយ​មិន​បាន​ប៉ប្រិច​ភ្នែក ហើយ​ខ្ញុំ​ទិញ​បាន​ស្ករ​ប្រាំ​បន្ទះ ពុំ​មែន​ស្ករ​បី​បន្ទះ​ឡើយ ។

ដោយ​រីករាយ​នឹង​ការ​ប្រព្រឹត្ត​ខ្ញុំ ក្រោយមក ខ្ញុំបាន​រត់​ត្រឡប់​ទៅផ្ទះ​វិញ ដើម្បី​នឹង​ប្រាប់​ឪពុក​ខ្ញុំ​អំពី ការចំណេញ​នោះ ។ ពេល ខ្ញុំ​បាន​ប្រាប់​គាត់​រឿងលម្អិតហើយ គាត់​មិន​បាន​និយាយ​អ្វី​សោះ ។ ពេល​ខ្ញុំ​និយាយ​ចប់​ហើយ គាត់​គ្រាន់តែ​សម្លឹង​មក​ខ្ញុំ ហើយ​និយាយ​ថា « កូនប្រុស​អើយ តើ​កូន​នឹង​សុខ ចិត្ត​លក់​ព្រលឹង​កូន​សម្រាប់​ប្រាំ​សេន​ឬ ? » ពាក្យ​សំដី​របស់​គាត់ បាន​ចាក់​ទម្លុះ​បេះដូង របស់​ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ ។ វា​គឺ​ជា​មេរៀន​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ ។

( « តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ​ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ ? » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៤ )

សូម​ត្រឡប់​ទៅ ទំព័រ ២៤វិញ ។

ពិភាក្សា ៖តើ​ការ​មាន​សេចក្តី ទៀង​ត្រង់​មាន​ន័យ​ដូម្តេច ? តើ​វិធីសាស្រ្ត​តូច​តាច​ណា​ខ្លះ​ដែល​មនុស្ស​លះ​បង់​ព្រលឹង​ខ្លួន​ដើម្បី​ទទួល​បាន​របស់​ទាំង​ឡាយ​នៅក្នុង​ជីវិត​នេះ ?

អាន ៖មាត្រា​នៃ​សេចក្ដីជំនឿ ១:១៣ និង យ៉ូប ២៧:៥ ( នៅ​ខាង​ស្ដាំ )

ពិភាក្សា ៖សូម​អាន ម៉ូសាយ ៤:២៨ ( នៅ​ខាង​ស្ដាំ ) និង​ប្រសាសន៍​ដកស្រង់​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( នៅ ទំព័រ ២៥ ) ។ ហេតុអ្វី​បាន​ជា​ការសងប្រាក់ ឬ​អាជីវកម្ម ឬ​ប្រាក់​កម្ចី​សិស្ស ( ដូចជា​ប្រាក់​កម្ចី ភី.អ៊ី.អេហ្វ ) មាន​សារៈសំខាន់​អំពី​ភាពថ្លៃថ្នូរ​ផ្ទាល់ខ្លួន ?

តាំងចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​សកម្មភាព​នីមួយៗ​ចប់ ៖

  • សូម​កែលម្អ​ចំណុច​ទាំង​ប្រាំបី​ដែល​អ្នក​បាន​ឲ្យ​តម្លៃ​ខាង​លើ ។

  • សូម​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​សេចក្ដីទៀងត្រង់ ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។