ភាពខ្លួនទីពឹងខ្លួន
បន្ត​ដើរ​នៅ​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។


បន្ត​ដើរ​នៅ​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាពខ្លួនទីពឹងខ្លួន ។

អាន ៖សូម​អបអរសាទរ ! អំឡុង ១២​សប្ដាហ៍​កន្លង​មក​នេះ អ្នក​បាន​ស្ថាបនា​ទម្លាប់​ថ្មីៗ ហើយ​បាន​ក្លាយ​ជា​មនុស្ស​កាន់តែ​មាន​ភាពខ្លួនទីពឹងខ្លួន ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​បន្ត​ស្ថាបនា​សមត្ថភាព​ទាំងនេះ ហើយ​បង្កើត​ទម្លាប់​ថ្មីៗ ។ នៅ​ពេល​យើង​អធិស្ឋាន ហើយ​ស្ដាប់ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ទាំងឡាយ​ក្នុង​ជីវិត​យើង ដែល​យើង​ត្រូវ​កែលម្អ ។

ពិភាក្សា ៖តើ​យើង​អាច​ធ្វើ​ដូចម្ដេច​ដើម្បី​បន្ត​ដើរ​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ភាពខ្លួនទីពឹងខ្លួន ? តើ​យើង​អាច​បន្ត​ជួយ​គ្នា​ទៅវិញទៅមក​បាន​យ៉ាង​ដូចម្ដេច ?

តាំងចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង ១២​សប្ដាហ៍​បន្ទាប់​នេះ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បំពេញ​សកម្មភាព​នីមួយៗ​ចប់ ៖

  • ពិនិត្យ​ឡើង​វិញ ហើយ​បន្ត​រស់នៅ​តាម​គោលការណ៍​ទាំង ១២ និង​ទម្លាប់​នៃ​ភាពខ្លួនទីពឹងខ្លួន ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ភាពខ្លួនទីពឹងខ្លួន​ជាមួយ​មនុស្សដទៃ ។ បន្ត​ជួយ​សមាជិក​ក្រុម​របស់​អ្នក ឬ​ស្ម័គ្រចិត្ត​សម្របសម្រួល​ក្រុម​ភាពខ្លួនទីពឹងខ្លួន​ថ្មី ។

  • ស្ថាបនា​សមត្ថភាព​របស់​អ្នក តាមរយៈ​ការចូលរួម​ក្នុង​ក្រុម​ភាពខ្លួនទីពឹងខ្លួន​មួយ​ទៀត ។

  • សិក្សា​គោលការណ៍​ខាង​គោលលទ្ធិ​នៃ​ភាពខ្លួនទីពឹងខ្លួន​ខាង​ក្រោម ។

គោលការណ៍​ខាង​គោលលទ្ធិ​នៃ​ភាពខ្លួនទីពឹងខ្លួន

ភាពខ្លួនទីពឹងខ្លួន គឺ​ជា​ព្រះបញ្ញត្តិ​មួយ ។

ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ គឺ​ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់ ហើយ​ទ្រង់​មាន​គ្រប់​ព្រះចេស្ដា​ដើម្បី​ធ្វើ​ដូចនោះ ។

ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​គឺ​តែ​មួយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៣–១៤, ម៉ូសេ ២:២៧–២៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥, យ៉ូហាន ១០:១០, ម៉ាថាយ ២៨:១៨, កូល៉ុស ២:៦–១០

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤, អាលម៉ា ៣៤:២០–២៥