ភាពខ្លួនទីពឹងខ្លួន
២ ៖ អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ


២ ៖

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

រាយការណ៍ ៖សូម​ចែកចាយ​ដោយ​សង្ខេប​ជាមួយ​ក្រុម នូវ​របៀប​ដែល​អ្នក​បាន​កាន់តែ​មាន​ភាពខ្លួនទីពឹងខ្លួន​នៅ​សប្ដាហ៍​មុន ។

ពិចារណា ៖តើ​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ មាន​ឥទ្ធិពល​លើ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

មើល ៖« Exercise Faith in Jesus Christ » មាន​នៅ​លើ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៧ ) ។

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

ប្រសិន​បើ​អ្នក​មិន​អាច​ចូល​មើល​វីដេអូ​បាន​ទេ សូម​អាន​អត្ថបទ​រឿង​នេះ​វិញ ។

ដូចគ្នា​នឹង​រឿង អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

អែលឌើរ ដេវីឌ អេ បែដណា ៖ ការធ្វើ​សកម្មភាព​គឺ​ជា​ការអនុវត្ត​សេចក្ដីជំនឿ ។ កូនចៅ​អ៊ីស្រាអែល​សែង​ហិប​នៃ​សេចក្ដីសញ្ញា ។ ពួកគេ​មក​ដល់​ទន្លេ​យ័រដាន់ ។ ការសន្យា​គឺ​ថា ពួកគេ​នឹង​ឆ្លង​កាត់​ទន្លេ​នៅ​លើ​ដី​ស្ងួត ។ តើ​ទឹក​បាន​ញែក​នៅ​ពេល​ណា ? គឺ​នៅ​ពេល​ជើង​របស់​ពួកគេ​ទទឹក ។ ពួកគេ​ដើរ​ចូល​ទៅ​ក្នុង​ទឹក—ធ្វើ​សកម្មភាព ។ ព្រះចេស្តា​សម្ដែង​ឲ្យ​ឃើញ​តាម​ក្រោយ—ទឹក​បាន​ញែក​ចេញ​ពី​គ្នា ។

ជា​រឿយៗ​យើង​ជឿ​ថា « ខ្ញុំ​នឹង​មាន​ការយល់ដឹង​ដ៏​ឥតខ្ចោះ​នេះ​ជា​មុន​សិន រួច​ខ្ញុំ​នឹង​បំប្លែង​ការយល់ដឹង​នោះ​ទៅ​ជា​សកម្មភាព​ដែល​ខ្ញុំ​ធ្វើ ។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា យើង​មាន​ការយល់ដឹង​ល្មម​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ហើយ ។ យើង​ដឹង​អំពី​ទិសដៅ​ដ៏​ត្រឹមត្រូវ ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​មួយ—គោលការណ៍—នៃ​សកម្មភាព និង​អំណាច ។ សេចក្ដីជំនឿ​ពិត​ផ្ដោត​នៅ​ក្នុង និង​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹកនាំ​ទៅ​រក​សកម្មភាព ។

( សូម​មើល « Seek Learning by Faith » [ សុន្ទរកថា​ថ្លែង​ទៅ​កាន់​អ្នក​អប់រំ​ប្រព័ន្ធ​អប់រំ​សាសនា​របស់​សាសនាចក្រ ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៦ ] lds.org/media-library )

សូម​ត្រឡប់​ទៅ ទំព័រ ៦វិញ ។

ពិភាក្សា ៖ហេតុអ្វី​បាន​ជា​សេចក្ដីជំនឿ​ពិត​ដឹកនាំ​ទៅ​រក​សកម្មភាព ? ហេតុអ្វី​បាន​សេចក្ដីជំនឿ​ចាំបាច់​ចំពោះ​ព្រះ ដើម្បី​ទ្រង់​អាច​ជួយ​យើង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​បាន ?

អាន ៖ម៉ាថាយ ៦:៣០ និង​ពាក្យ​ដកស្រង់​ចេញ​ពី Lectures on Faith ( នៅ​ខាង​ស្ដាំ )

តាំងចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បាន​ធ្វើ​សកម្មភាព​នីមួយៗ ។

  • សូម​បង្ហាញ​សេចក្ដីជំនឿ​របស់​អ្នក​នៅ​ថ្ងៃ​អាទិត្យ​នេះ តាមរយៈ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ និង​ការទទួលទាន​សាក្រាម៉ង់​ដោយ​គារវភាព ។

  • សូម​អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ។

  • សូម​អាន​ខគម្ពីរ​ទាំងឡាយ​នៅ ទំព័រ ៧ ។ សូម​ជ្រើសរើស​ខគម្ពីរ​មួយ រួច​ចែកចាយ​ខគម្ពីរ​នោះ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។

    ខគម្ពីរ​នានា​អំពី​សេចក្តីជំនឿ​ជា​សកម្មភាព

    ដោយសារ​តែ ដានីយ៉ែល មិន​ព្រម​ឈប់​អធិស្ឋាន លោក​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​រូង​សត្វ​សិង្ហ ប៉ុន្តែ « ព្រះ … ចាត់​ទេវតា​របស់​ទ្រង់​ឲ្យ… បិទ​មាត់​សិង្ហ​ទាំងអស់… ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពីព្រោះ លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក » ( ដានីយ៉ែល ៦:២២–២៣ សូម​មើល​ផងដែរ ខ ១៦–២១ ) ។

    ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​លីហៃ នូវ​លីអាហូណា​ដើម្បី​ដឹកនាំ ក្រុម​គ្រួសារ​គាត់ ហើយ « វា​ធ្វើ​ការ​ឲ្យ​គេ​ស្រប​តាម​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅ​ក្នុង​ព្រះ ។ … [ នៅ​ពេល ] ពួកគេ​ខ្ជិល​ច្រអូស ហើយ​ភ្លេច​អនុវត្ត​សេចក្តីជំនឿ និង​សេចក្តីព្យាយាម … នោះ​ពួកគេ​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​បាន​ទេ » ( អាលម៉ា ៣៧:៤០–៤១ ) ។

    « ចូរ​នាំ​យក​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំងអស់ មកដាក់​ក្នុង​ឃ្លាំង … ហើយ​ល្បង​ល​អញ​ឥឡូវ​នេះ … បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ( ម៉ាឡាគី ៣:១០ ) ។

    អំឡុង​ពេល​កើត​មាន​អំណត់អត់ឃ្លាន អេលីយ៉ា បាន​សុំ​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​ជូន​អាហារ​ចុង​ក្រោយ​របស់​នាង​ដល់​គាត់ ។ អេលីយ៉ា បាន​សន្យា​ថា ដោយ​សារ​តែ​សេចក្តី​ជំនឿ​របស់​នាង ព្រះ​អម្ចាស់​នឹង​ប្រទាន​អាហារ​ដល់​នាង ហើយ​នាង​នឹង​មិន​ដែល​អស់​អាហារ​ឡើយ ។ ( សូម​មើល ពង្សាវតារក្សត្រ ទី១ ១៧ ) ។

    « ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត គេ​រក​ទឹក តែ​គ្មាន​សោះ គេ​ខះ​ក​ដោយ​ស្រេក​ទឹក ឯ​យើង គឺ​ព្រះយេហូវ៉ា យើង​នឹង​តប​ឆ្លើយ​នឹង​គេ យើង​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល យើង​នឹង​មិន​បោះបង់​ចោល​គេ​ឡើយ » ( អេសាយ ៤១:១៧ សូម​មើល​ផងដែរ ខទី ១៨ ) ។