១ ៖
ភាពខ្លួនទីពឹងខ្លួនគឺជាគោលការណ៍មួយនៃសេចក្ដីសង្គ្រោះ
ពីមុនចាប់ផ្ដើម សូមអាន « របៀបប្រើសៀវភៅសិក្សានេះ » នៅលើទំព័របន្ទាប់ពីក្របមុខ ។
-
ពិចារណា ៖យ៉ូហាន ១០:១០ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖តើជីវិតបរិបូរណ៍ជាអ្វី ?
-
មើល ៖« He Polished My Toe » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៥ ) ។
គាត់បានខាត់មេជើងខ្ញុំ
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡា ៖ នៅពេលខ្ញុំ ធំឡើង ពួកយើងពុំមានអ្វីច្រើនទេ ។ ខ្ញុំចាំនៅថ្ងៃមួយ ពេលខ្ញុំទៅរកឪពុកខ្ញុំ ហើយប្រាប់គាត់ថា « ប៉ា កូនត្រូវការស្បែកជើងថ្មីមួយសម្រាប់ ។ ស្បែកជើងនេះដាច់អស់ហើយ » ។ គាត់បានឈប់ រួចមើលមកស្បែកជើងរបស់ខ្ញុំ ឃើញថាវាពិតជាដាច់អស់មែន ។ គាត់ប្រាប់ថា « ប៉ា គិតថាយើងអាចជួសជុលវាបាន » ។ គាត់បានយកសឺរ៉ាពណ៌ខ្មៅមក ហើយដុសខាត់ស្បែកជើងខ្ញុំ ធ្វើឲ្យវាភ្លឺរលោងស្អាត ។ គាត់ប្រាប់ខ្ញុំថា « ឥឡូវវាស្អាតហើយ កូនប្រុស » ។ ខ្ញុំតបថា « នៅទេ ប៉ា ។ ប៉ាអាចនៅមើលឃើញម្រាមជើងកូនលៀនចេញមកក្រៅស្បែកជើងហ្នឹង » ។ គាត់ប្រាប់ថា « មិនអីទេ យើងក៏អាចកែកុនបានដែរ ! » គាត់បានយកសឺរ៉ាមក ហើយបានខាត់ម្រាមជើងរបស់ខ្ញុំ !
នៅថ្ងៃនោះ ខ្ញុំបានរៀនថា វាមានដំណោះស្រាយចំពោះគ្រប់បញ្ហាទាំងអស់ ។ ខ្ញុំបានជឿស៊ប់ថា គោលការណ៍នៃភាពខ្លួនទីពឹងខ្លួននេះ និងកម្មវិធីផ្ដួចផ្ដើមនេះ គឺជារបៀបមួយដើម្បីពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ វាគឺជាចំណែកក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។ យើងទាំងអស់គ្នាអាចបានល្អប្រសើរជាងយើងក្នុងពេលឥឡូវនេះ ។ យើងត្រូវបោះចោលនូវភាពសោះអង្គើយ ។ ជាច្រើនលើកច្រើនគ្រាដែលយើងក្លាយជាមនុស្សមិនខ្វល់អ្វីសោះ ហើយរឿងនេះវាបំផ្លាញដល់ការរីកចម្រើនរបស់យើង ។ រាល់ថ្ងៃ គឺជាថ្ងៃមួយដែលខ្ញុំអាចរីកចម្រើន បើខ្ញុំសម្រេចចិត្តធ្វើអ្វីមួយផ្សេងដើម្បីកែលម្អនូវអ្វីដែលខ្ញុំមិនបានធ្វើកាលពីអតីតកាល ។ បើអ្នកធ្វើវាដោយសេចក្ដីជំនឿ អនុវត្តសេចក្ដីជំនឿ ហើយសង្ឃឹមទៅលើព្រះគ្រីស្ទដែលទ្រង់នឹងគង់នៅទីនោះចាំជួយអ្នក នោះអ្នកនឹងស្វែងរកឃើញរបៀបដើម្បីរីកចម្រើននៅក្នុងរឿងខាងសាច់ឈាម និងខាងវិញ្ញាណ ។ នេះគឺដោយសារតែព្រះមានព្រះជន្មរស់ ហើយអ្នកគឺជាបុត្រា ឬបុត្រីរបស់ទ្រង់ ។
សូមត្រឡប់ទៅ ទំព័រ ៤ វិញ ។
-
ពិភាក្សា ៖តើអ្នកជឿថាមានដំណោះស្រាយចំពោះបញ្ហាទាំងឡាយរបស់អ្នកដែរឬទេ ? តើយើងអាចសក្ដិសមនឹងទទួលបានព្រះចេស្ដារបស់ព្រះអម្ចាស់ដើម្បីជួយយើងយ៉ាងដូចម្ដេច ?
-
អាន ៖ក្បួនខ្នាតភាគ ២ សេចក្ដីយោង និងការដកស្រង់ប្រសាសន៍ដោយ អែលឌើរ ដាល្លិនអេក អូក ( នៅខាងស្ដាំ ) ។ ការមានភាពខ្លួនទីពឹងខ្លួន ពុំមានន័យថាយើងអាចធ្វើ ឬទទួលបានអ្វីៗដែលយើងកំណត់នៅក្នុងគំនិតរបស់យើងនោះទេ ។ ផ្ទុយទៅវិញ វាគឺជាការជឿថា តាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើឲ្យអ្វីៗកើតឡើងបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់ នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ។ ភាពខ្លួនទីពឹងខ្លួនគឺជាភស្ដុតាងនៃការទុកចិត្តរបស់យើង ឬជំនឿរបស់យើងទៅលើព្រះចេស្ដារបស់ព្រះដើម្បីរំកិលភ្នំនៅក្នុងជីវិតរបស់យើង ហើយផ្ដល់កម្លាំងដល់យើងដើម្បីយកឈ្នះលើការសាកល្បង និងទុក្ខវេទនាទាំងឡាយ ។
-
ពិភាក្សា ៖តើព្រះគុណរបស់ព្រះគ្រីស្ទបានជួយអ្នកឲ្យទទួលបានតម្រូវការចាំបាច់ក្នុងជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមយ៉ាងដូចម្ដេច ?
-
ពិភាក្សា ៖សូមអានការដកស្រង់ប្រសាសន៍របស់ប្រធាន ម៉ារ៉ុន ជី រ៉មនី ( នៅខាងស្ដាំ ) ។ តើអ្នកដឹងថា អ្នកកំពុងក្លាយជាមនុស្សកាន់តែមានភាពខ្លួនទីពឹងខ្លួនយ៉ាងដូចម្ដេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការតាំងចិត្តនីមួយៗ ។
-
សូមអានលិខិតគណៈប្រធានទីមួយនៅ ទំព័រ ៣ហើយគូសបន្ទាត់ពីក្រោមពរជ័យដែលបានសន្យា ។ តើអ្នកត្រូវតែធ្វើអ្វីដើម្បីទទួលបានពរជ័យទាំងនោះ ? សូមសរសេរពីគំនិតរបស់អ្នកខាងក្រោមនេះ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីភាពខ្លួនទីពឹងខ្លួនជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-