៨ ៖ សាមគ្គីភាព
បម្រើជាមួយគ្នា
-
រាយការណ៍ ៖សូមចែកចាយដោយសង្ខេបជាមួយក្រុម អំពីកិច្ចការដែលអ្នកបានធ្វើកាលពីសប្ដាហ៍មុនដើម្បីដោះស្រាយបញ្ហា ។
-
ពិចារណា ៖តើការបំភ្លេចខ្លួនយើងទៅក្នុងការបម្រើដល់មនុស្សដទៃ ពិតជាសង្គ្រោះខ្ញុំយ៉ាងដូចម្ដេច ?
-
មើល ៖« In the Lord’s Way » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ២១ ) ។
តាមរបៀបរបស់ព្រះអម្ចាស់
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
ប្រធាន ហិនរី ប៊ី អាវរិង ៖ គោលការណ៍ទាំងឡាយនៅក្នុងមូលដ្ឋានគ្រឹះនៃកម្មវិធីសុខុមាលភាពសាសនាចក្រ មិនមែនសម្រាប់តែមួយគ្រា ឬសម្រាប់ទីកន្លែងណាមួយនោះឡើយ ។ គោលការណ៍នេះគឺសម្រាប់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ …
… របៀបដើម្បីត្រូវបានអនុវត្តបានមានជាក់ច្បាស់ ។ អស់អ្នកដែលមានទ្រព្យច្រើនគឺត្រូវបន្ទាបខ្លួនដើម្បីជួយដល់អ្នកទាំងឡាយដែលខ្វះខាត ។ អស់អ្នកដែលសម្បូរហូរហៀ ត្រូវពលិកម្មដោយស្ម័គ្រចិត្តលះបង់ភាពស្រណុករបស់ខ្លួន ពេលវេលា ជំនាញ និងធនធានទាំងឡាយដើម្បីសម្រាលបន្ទុកអស់អ្នកដែលខ្វះខាត ។ ហើយជំនួយនេះគឺត្រូវបានផ្តល់ឲ្យតាមវិធីមួយ ដែលបង្កើនកម្លាំងនៃអ្នកទទួលអាចថែទាំដល់ខ្លួនឯង ហើយបន្ទាប់មកថែទាំដល់អ្នកដទៃទៀត ។ នៅពេលធ្វើតាមមាគ៌ារបស់ព្រះអម្ចាស់ នោះជារឿងដ៏អស្ចារ្យអាចកើតឡើងបាន ។ ទាំងអ្នកផ្តល់ឲ្យ និងអ្នកទទួលសុទ្ធតែទទួលបានពរជ័យ ។ ( ដកស្រង់ចេញពីសុន្ទរកថាថ្លែងដោយប្រធាន អាវរិង នៅក្នុងពិធីឧទ្ទិសឆ្លងមជ្ឈមណ្ឌលសេវាកម្មសុខុមាលភាព សូហ្កើរហោស យូថាហ៍ ខែ មិថុនា ឆ្នាំ ២០១១ LDS.org )
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ បងប្អូនប្រុសស្រីទាំងឡាយ យើងម្នាក់ៗមានទំនួលខុសត្រូវលើសេចក្តីសញ្ញាដើម្បីយល់ដឹងពីសេចក្ដីត្រូវការរបស់អ្នកដទៃ ហើយបម្រើដូចជាព្រះអង្គសង្រ្គោះបានធ្វើ—ឈោងទៅជួយ ប្រសិទ្ធិពរ និងលើកស្ទួយអស់ជនដែលនៅជុំវិញយើង ។
ជាញឹកញាប់យើងមិនទទួលបានចម្លើយចំពោះការអធិស្ឋានខណៈពេលយើងលុតជង្គង់ចុះនោះទេ ប៉ុន្តែខណៈពេលយើងកំពុងដើរបម្រើដល់ព្រះអម្ចាស់ និងបម្រើដល់ជនទាំងឡាយណាដែលនៅជុំវិញយើង ។ ទង្វើនៃការបម្រើ និងឧទ្ទិសថ្វាយដ៏សប្បុរស ធ្វើឲ្យវិញ្ញាណយើងបរិសុទ្ធយកសំបកចេញពីកែវភ្នែកខាងវិញ្ញាណរបស់យើង ហើយបើកទ្វារនៃស្ថានសួគ៌ដល់យើង ។ តាមរយៈការធ្វើជាចម្លើយចំពោះការអធិស្ឋានរបស់នរណាម្នាក់ ជាញឹកញាប់ យើងរកឃើញថា វាជាចម្លើយចំពោះខ្លួនយើងទៅវិញ ។
( « Waiting on the Road to Damascus » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៦ )
សូមត្រឡប់ទៅ ទំព័រ ២០ វិញ ។
-
ពិភាក្សា ៖តើការបម្រើដល់អ្នកដទៃអាចបើកបង្អួចនៃស្ថានសួគ៌ នៅក្នុងជីវិតយើងតាមរបៀបណា ?
-
អាន ៖មនុស្សខ្លះមានអារម្មណ៍ថា ពួកគេសមនឹងទទួលបានអ្វីដែលមនុស្សដទៃមាន ជាហេតុដែលនាំឲ្យពួកគេមានអារម្មណ៍តូចចិត្ត ។ មនុស្សខ្លះទៀតមានអារម្មណ៍ចង់បានអ្វីដែលពួកគេមិនបានខំរក ។ អន្ទាក់ទាំងពីរនេះធ្វើឲ្យភ្នែកមនុស្សខ្វាក់ មើលមិនឃើញសេចក្ដីពិតដ៏ចាំបាច់ ៖ ដ្បិតអ្វីគ្រប់យ៉ាងជារបស់ផងព្រះ ។ យើងអាចយកឈ្នះលើអារម្មណ៍តូចចិត្ត និងការចង់បាន តាមរយៈការផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់មនុស្សដទៃ ។ សូមអាន ម៉ូសាយ ២:១៧, ម៉ូសាយ ៤:២៦ និងការដកស្រង់ប្រសាសន៍របស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( នៅខាងស្ដាំ ) ។
-
អាន ៖ការដកស្រង់ប្រសាសន៍របស់អែលឌើរ រ៉ូបឺត ឌី ហែល និង ប្រធាន ថូម៉ាស អេស ម៉នសុន ( នៅខាងស្ដាំ )
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
ធ្វើសកម្មភាពតាមផែនការដែលអ្នកបានដាក់ដើម្បីបម្រើនរណាម្នាក់ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការបម្រើ ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-