៩ ៖
ប្រាស្រ័យទាក់ទង ៖ បញ្ចេញមតិ ហើយស្ដាប់
-
រាយការណ៍ ៖សូមចែកចាយជាមួយក្រុម នូវរបៀបដែលអ្នកបានបម្រើនរណាម្នាក់កាលពីសប្ដាហ៍មុន ។
-
ពិចារណា ៖តើព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំតាមរបៀបណា ?
-
មើល ៖« Creating Lift » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ២៣ ) ។
ការបង្កើតកម្លាំងលើក
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ ដើម្បីឲ្យយន្តហោះមួយអាចហោះឡើងពីដីបាន អ្នកត្រូវតែបង្កើតកម្លាំងលើក ។ នៅក្នុងឌីណាមីកអាកាស កម្លាំងលើកកើតឡើងបាននៅពេលខ្យល់ បក់កាត់ពីលើស្លាបយន្តហោះ ក្នុងរបៀបមួយដែលធ្វើឲ្យសម្ពាធខាងក្រោមស្លាបយន្តហោះខ្លាំងជាងសម្ពាធខាងលើស្លាបយន្តហោះ ។ នៅពេលដែលកម្លាំងលើកនេះមានកម្លាំងខ្លាំងជាងការទាញចុះនៃទម្ងន់យន្តហោះពីទំនាញផែនដី នោះយន្តហោះក៏ហោះឡើងពីដីហើយសម្រេចបាន ការហោះហើរ ។
ស្រដៀងគ្នានោះដែរ យើងបង្កើតកម្លាំងលើកនៅ ក្នុងជីវិតខាងវិញ្ញាណយើង ។ នៅពេលកម្លាំងដែលកំពុងរុញយើងឆ្ពោះទៅកាន់ស្ថានសួគ៌ខ្លាំងក្លាជាងការល្បួង និងទុក្ខព្រួយដែលទាញយើងចុះនោះយើងអាចឡើង ហើយហោះយ៉ាងខ្ពស់ទៅកាន់អណាចក្រនៃវិញ្ញាណ ។
ទោះជាមានគោលការណ៍ដំណឹងល្អជាច្រើនដែលជួយយើងដើម្បីសម្រេចបានកម្លាំងលើកក្តី ខ្ញុំសូមផ្តោតតែទៅលើចំណុចមួយជាពិសេស ។
ការអធិស្ឋាន !
ការអធិស្ឋានគឺជាគោលការណ៍មួយនៃដំណឹងល្អ ដែលផ្តល់នូវការលើកឡើង ។ ការអធិស្ឋានមានអំណាចលើកយើងឡើងពីការខ្វល់ខ្វាយខាងលោកិយ ។ ការអធិស្ឋានអាចលើកយើងឡើងខ្ពស់កាត់ពពកនៃក្តីអស់សង្ឃឹម ឬ សេចក្តីងងឹតឲ្យមានពន្លឺ និងជើងមេឃពណ៌ខៀវ ។
ពរជ័យមួយនៃពរជ័យដ៏អស្ចារ្យជាច្រើន និង អភ័យឯកសិទ្ធ ហើយព្រមទាំងឱកាសទាំងឡាយដែលយើងមានក្នុងនាមជាកូនចៅរបស់ព្រះវរបិតាសួគ៌គឺថា យើងអាចទាក់ទងជាមួយទ្រង់បានតាមរយៈការអធិស្ឋាន ។ យើងអាចទូលទៅកាន់ទ្រង់ពីបទពិសោធន៍ក្នុងជីវិតយើង ពីឧបសគ្គ និងពរជ័យទាំងពួង ។ យើងអាចស្តាប់ ហើយទទួលការណែនាំពីនគរសេឡេស្ទាលតាមរយៈព្រះវិញ្ញាណបរិសុទ្ធគ្រប់ពេល និងគ្រប់ទីកន្លែង ។
( សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Prayer and the Blue Horizon » Ensign ឬ Liahona ខែ មិថុនា ឆ្នាំ ២០០៩ ទំព័រ ៥–៦ )
សូមត្រឡប់ទៅ ទំព័រ ២២ វិញ ។
-
ពិភាក្សា ៖តើយើងអាចស្គាល់ចម្លើយចំពោះការអធិស្ឋានរបស់យើងតាមរបៀបណា ? ហេតុអ្វីបានជាការស្តាប់គឺជាផ្នែកដ៏សំខាន់នៅក្នុងការអធិស្ឋានរបស់យើង ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២ និងការដកស្រង់ប្រសាសន៍របស់ប្រធាន រ័សុល អិម ណិលសុន ( នៅខាងស្តាំ )
-
ពិភាក្សា ៖ហេតុអ្វីបានជាការស្តាប់គឺជាជំនាញដ៏ចាំបាច់មួយ ? តើការស្តាប់ដោយយកចិត្តទុកដាក់ជួយយើងក្នុងការងារយើងយ៉ាងដូចម្តេច ?
-
អាន ៖ការដកស្រង់ប្រសាសន៍របស់ប្រធាន ហិនរី ប៊ី អាវរិង និង អែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ )
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
សូមអធិស្ឋានដោយផ្ទាល់ខ្លួន និងជាក្រុមគ្រួសាររាល់ព្រឹក និងរាល់ល្ងាច ។ សូមចំណាយពេលបន្ទាប់ពីអធិស្ឋាន ដើម្បីស្ដាប់ការដឹកនាំប្រកបដោយគារវភាព ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការប្រាស្រ័យទាក់ទង ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-