១១ ៖
ស្វែងរកការរៀនសូត្រ ៖ កំណត់ពីកន្លែងដែលអ្នកនឹងទៅ និងរបៀបដើម្បីទៅដល់ទីនោះ
-
រាយការណ៍ ៖សូមចែកចាយបទពិសោធន៍មួយ អំពីពេលដែលអ្នកបានបង្ហាញសេចក្ដីទៀងត្រង់កាលពីសប្ដាហ៍មុន ។
-
ពិចារណា ៖តើការរៀនសូត្របង្កើតឲ្យមានឱកាសយ៉ាងដូចម្ដេច ?
-
មើល ៖« Education for a Better Life » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ២៩ ) ។
ការអប់រំសម្រាប់ជីវិតដ៏ល្អប្រសើរ
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី ៖ កាលខ្ញុំអាយុ ១៣ ឆ្នាំ ខ្ញុំបានរស់នៅក្នុងតំបន់ដ៏ក្រីក្របំផុតក្នុងប្រទេស កេនយ៉ា ។ ប្រជាជននៅទីនោះពុំមានទ្រព្យសម្បត្តិច្រើននោះទេ ។ ប៉ុន្តែអ្នកទាំងឡាយដែលហាក់ដូចជាមានលទ្ធភាពធ្វើអ្វីៗដែលមនុស្សដទៃទៀតឲ្យតម្លៃនោះ គឺជាអ្នកដែលមានការអប់រំខ្ពស់ ។ ខ្ញុំបានឃើញថា ការអប់រំគឺជាកូនសោនាំទៅរកជីវិតកាន់តែប្រសើរមួយ ។
ខ្ញុំបានបន្តមានគំនិតនោះ ដែលឲ្យខ្ញុំទៅជួបនិយាយជាមួយនាយកសាលាមួយ ដែលខ្ញុំពិតជាចង់ចូលរៀននៅទីនោះ ។ ខ្ញុំបានត្រូវការកង់របស់ឪពុកខ្ញុំ ដើម្បីជិះទៅកាន់សាលានោះ ដែលវាស៊ីពេលអស់កន្លះថ្ងៃ ។ ខ្ញុំមិនដែលចេញពីភូមិរបស់ខ្ញុំទេ ។ ខ្ញុំពុំនិយាយភាសាអង់គ្លេសបានល្អនោះទេ ហើយនាយកសាលានោះគឺជាជនជាតិស្បែកស ។ ខ្ញុំពុំដែលធ្លាប់បាននិយាយដោយផ្ទាល់ជាមួយជនជាតិស្បែកសពីមុនមកទេ ដូច្នេះគំនិតនេះធ្វើឲ្យខ្ញុំមានការភ័យខ្លាច ។
មានអ្វីមួយក្នុងខ្លួនខ្ញុំបានបន្តជំរុញខ្ញុំ ហើយប្រាប់ថា ខ្ញុំគួរតែធ្វើដូចនេះ ដូច្នេះខ្ញុំក៏បានទៅជួបនាយកសាលានោះ ។ នៅពេលខ្ញុំមើលទៅគាត់ ខ្ញុំអាចឃើញថា គាត់ភា្ញក់ផ្អើលដែលឃើញយុវជនរូបនេះឈរនៅចំពោះគាត់ហាក់ដូចជាទាហាន ។ គាត់មានកែវភ្នែកស្រទន់ ដូច្នេះវាបានធ្វើឲ្យខ្ញុំមានភាពក្លាហាន ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំពិតជាចង់ចូលរៀននៅសាលានេះ ហើយខ្ញុំនឹងរីករាយបំផុតប្រសិនបើគាត់ទទួលយកខ្ញុំ ។ គាត់ក៏បានតបថា « ចាំមើលលទ្ធផលនៃការធ្វើតេស្តសិន » ។ ខ្ញុំបានពោលថា « អរគុណ លោកនាយក » ។ មិនបានបួននាទីផង ខ្ញុំបានចេញពីការិយាល័យរបស់គាត់ ។
អំឡុងបួននាទីដែលខ្ញុំបានចំណាយក្នុងការិយាល័យនោះ ពិតជាគ្រាដ៏មានអត្ថន័យក្នុងជីវិតខ្ញុំ ។ ខ្ញុំគឺជាសិស្សតែម្នាក់គត់ដែលចេញពីសាលាបឋមសិក្សារបស់ខ្ញុំ ដែលត្រូវបានជ្រើសរើសឲ្យចូលរៀនក្នុងសាលាដ៏មានគុណភាពបំផុតក្នុងតំបន់របស់យើង ។ ហេតុការណ៍ដែលបុរសដ៏សប្បុរសម្នាក់នេះបានផ្ដល់ឱកាសឲ្យខ្ញុំ បានធ្វើឲ្យខ្ញុំមានការដឹងគុណ ហើយវាបានបំផុសគំនិតខ្ញុំឲ្យប្រឹងប្រែងដើម្បីក្លាយជាសិស្សឆ្នើមនៅក្នុងថ្នាក់ ។
ការណ៍នោះបានបើកឱកាសថ្មីឲ្យខ្ញុំបន្តទៅសាលាមានគុណភាពល្អមួយទៀត ហើយបន្ទាប់មករៀបចំខ្លួនរៀនសាកលវិទ្យាល័យ ។ ការអប់រំរបស់ខ្ញុំធ្វើឲ្យខ្ញុំអាចជួបភរិយារបស់ខ្ញុំនៅសាកលវិទ្យាល័យ ។ វាបានធ្វើឲ្យខ្ញុំរកបានការងារមួយធ្វើនៅទីក្រុង ។ កាលកំពុងរស់នៅណៃរ៉ូប៊ី យើងបានជួបអ្នកផ្សព្វផ្សាយសាសនាជាស្វាមីភរិយាមួយគូ ដែលបានអញ្ជើញពួកយើងទៅលេងផ្ទះរបស់ពួកគេ ជាទីដែលយើងមានការប្រជុំនានាជាមួយអ្នកទាំងឡាយដែលជាសមាជិកសាសនាចក្រ ។ ប្រសិនបើខ្ញុំពុំបានរស់នៅណៃរ៉ូប៊ីនៅពេលនោះទេ ខ្ញុំក៏ពុំដែលស្គាល់ដំណឹងល្អដែរ ។ ហេតុការណ៍ដែលខ្ញុំមានការងារដ៏ពិតប្រាកដមួយ បានធ្វើឲ្យខ្ញុំអាចបម្រើនៅក្នុងសាសនាចក្រ ។
ខ្ញុំថ្លែងទីបន្ទាល់ថា ការអប់រំគឺជាកូនសោនាំទៅរកភាពខ្លួនទីពឹងខ្លួន ។ វានឹងផ្ដល់មធ្យោបាយជាច្រើនដើម្បីឲ្យអ្នកអាចផ្គត់ផ្គង់ខ្លួនអ្នកខាងសាច់ឈាម និងក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណផងដែរ ។
សូមត្រឡប់ទៅ ទំព័រ ២៦វិញ ។
-
ពិភាក្សា ៖តើអែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី ចង់បានអ្វីកាលលោកមានអាយុ ១៣ ឆ្នាំ ? តើលោកបានធ្វើដូចម្ដេចដើម្បីសម្រេចបំណងនោះ ?
-
អាន ៖គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨–១១៩ និង ការដកស្រង់ប្រសាសន៍របស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( នៅខាងស្ដាំ )
-
ពិចារណា ៖តើអ្នកធ្លាប់បានទទួលគំនិត និងការបំផុសគំនិតអ្វីខ្លះពីព្រះវិញ្ញាណបរិសុទ្ធ ទាក់ទងនឹងការកែលម្អជីវិតរបស់អ្នក ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
បំំពេញតាមគោលដៅខាងក្រោម ហើយត្រួតពិនិត្យសកម្មភាព ។
-
បញ្ចប់ការសរសេរ « បេសកកម្មជីវិត » របស់អ្នក រួចពិភាក្សាអំពីវាជាមួយក្រុមគ្រួសាររបស់អ្នក ។
-
សូមឲ្យនរណាម្នាក់ធ្វើជាអ្នកផ្ដល់ប្រឹក្សា ហើយណាត់ពេលជួប ។
-
សកម្មភាព—ការបង្កើតគោលដៅ
ជំហាន ទី១ ៖ អានការដកស្រង់ប្រសាសន៍របស់ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( នៅខាងស្ដាំ ) ។ តាមរយៈគោលដៅ នោះសេចក្ដីសង្ឃឹមរបស់យើងបានបំផ្លែងទៅជាសកម្មភាព ។
« នេះគឺជាដំណឹងល្អនៃការប្រែចិត្ត ហើយយើងត្រូវប្រែចិត្ត ហើយដោះស្រាយបញ្ហា ។ ប្រាកដណាស់ ដំណើរការនៃការប្រែចិត្ត ការបង្កើតការតាំងចិត្ត និងការដាក់គោលដៅគួរតែជាសកម្មភាពឥតឈប់ឈរ ។ … ខ្ញុំសូមឲ្យអ្នកតាំងចិត្តធ្វើតាមការអនុវត្តនេះ » ។
ហាវើដ ដបុលយូ ហឹនធើរ « The Dauntless Spirit of Resolution » ( ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៩៩២ ) ទំព័រ ២ speeches.byu.edu
គោលដៅគួរតែ ៖
-
ជាក់លាក់ ហើយអាចវាស់វែងបាន ។
-
សរសេរវាទុក ហើយដាក់នៅកន្លែងដែលអ្នកអាចមើលឃើញយ៉ាងហោចណាស់រាល់ថ្ងៃ ។
-
កំណត់ពេលវេលានៃការសម្រេចបាន ។
-
មានសកម្មភាពជាក់លាក់ដើម្បីសម្រេចបានគោលដៅនោះ ។
-
ត្រួតពិនិត្យ រាយការណ៍ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ។
ជំហាន ទី២ ៖ សូមសរសេរគោលដៅពីរ ឬបីនៅលើក្រដាសមួយសន្លឹកទៀត ដែលនឹងជួយអ្នកឲ្យសម្រេចបានបេសកកម្មជីវិតរបស់អ្នក ។ សូមធ្វើតាមឧទាហរណ៍ខាងក្រោម ។ បិទក្រដាសនៅទីកន្លែងដែលអ្នកអាចមើលឃើញវារាល់ថ្ងៃ ។
គោលដៅ |
ហេតុអ្វី ? |
ជំហានជាក់លាក់ៗដើម្បីសម្រេចបានគោលដៅ |
បន្ទាត់ពេលវេលា |
តើខ្ញុំនឹងរាយការណ៍ពីភាពរីកចម្រើនរបស់ខ្ញុំទៅកាន់នរណា ? |
---|---|---|---|---|
ឧទាហរណ៍ ៖ អានព្រះគម្ពីរមរមន ៣០នាទីជារៀងរាល់ថ្ងៃ ។ |
ដើម្បីឲ្យខ្ញុំអាចមានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ។ |
១. ភ្ញាក់ឡើងនៅម៉ោង ៦:៣០ ព្រឹក ជារៀងរាល់ថ្ងៃ ។ ២. អានពីមុនទទួលទានអាហារពេលព្រឹក ។ ៣. កត់ត្រាភាពរីកចម្រើនរបស់ខ្ញុំនៅលើតារាង ។ |
ខ្ញុំនឹងវាយតម្លៃភាពរីកចម្រើនរបស់ខ្ញុំ រាល់យប់ពីមុនចូលសម្រាក ។ |
ខ្ញុំនឹងចែកចាយតារាងភាពរីកចម្រើនរបស់ខ្ញុំ ជាមួយសមាជិកគ្រួសាររាល់ថ្ងៃអាទិត្យ ។ |
សកម្មភាព—ការស្វែងរកអ្នកផ្ដល់ប្រឹក្សា
ជំហាន ទី១ ៖ អានការដកស្រង់ប្រសាសន៍របស់ អែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ ) ។ មានអ្នកផ្ដល់ប្រឹក្សាប្រភេទខុសគ្នា ។ អ្នកអាចត្រូវការនរណាម្នាក់ដែលមានបទពិសធន៍ច្រើនដើម្បីឆ្លើយសំណួររបស់អ្នក—ជាអ្នកដែលបានធ្វើកិច្ចការដែលអ្នកចង់ធ្វើ ។ អ្នកផ្ដល់ប្រឹក្សាមួយប្រភេទទៀត អាចជាមិត្តភក្ដិសុចរិត ឬសមាជិកគ្រួសារ ។ ទាំងនេះគឺជាមនុស្សដែលសុខចិត្តចំណាយពេលច្រើនលើកទឹកចិត្តអ្នក ឲ្យធ្វើការផ្លាស់ប្ដូរក្នុងជីវិត និងឲ្យអ្នកមានការទទួលខុសត្រូវដើម្បីរីកចម្រើនទៅមុខ ។
« កាលខ្ញុំជាយុវមជ្ឈិមវ័យ ខ្ញុំបានស្វែងរកដំបូន្មានមកពីឪពុកម្ដាយខ្ញុំ និងពីអ្នកឲ្យដំបូន្មានដ៏ស្មោះត្រង់ និងដែលទុកចិត្តបាន ។ ម្នាក់គឺអ្នកដឹកនាំបព្វជិតភាព ហើយម្នាក់ទៀតគឺគ្រូបង្រៀនដែលមានជំនឿចិត្តលើខ្ញុំ ។ … សូមជ្រើសរើសអ្នកផ្ដល់ប្រឹក្សាដោយការអធិស្ឋាន ជាអ្នកដែលមានដួងចិត្តចង់ឲ្យអ្នកមានសុខុមាលភាពខាងវិញ្ញាណល្អ ។
រ៉ូបឺត ឌី ហែល « Meeting the Challenges of Today’s World » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤៦
ជំហាន ទី២ ៖ គិតអំពីជំនួយដែលអ្នកត្រូវការ ។ សូមសរសេរបញ្ជីឈ្មោះមនុស្សដែលអាចធ្វើជាអ្នកផ្ដល់ប្រឹក្សារបស់អ្នក ។ សូមពិចារណា ហើយអធិស្ឋានទូលសួរអំពីបញ្ជីឈ្មោះនោះ ។
ជំហាន ទី៣ ៖ ឆ្លើយសំណួរខាងក្រោមដើម្បីចាប់ផ្ដើមទំនាក់ទំនងជាមួយអ្នកផ្ដល់ប្រឹក្សាម្នាក់ ។ ដើម្បីអញ្ជើញនរណាម្នាក់ឲ្យធ្វើជាអ្នកផ្ដល់ប្រឹក្សារបស់អ្នក អ្នកអាចសួរដោយសាមញ្ញថា « ខ្ញុំកំពុងព្យាយាមធ្វើការផ្លាស់ប្ដូរក្នុងជីវិតខ្ញុំ ។ តើអ្នកនឹងមានឆន្ទៈដើម្បីជួយខ្ញុំឬទេ ?
អ្នកផ្ដល់ប្រឹក្សា ។ |
---|
តើអ្នកចង់ឲ្យនរណាធ្វើជាអ្នកផ្ដល់ប្រឹក្សារបស់អ្នក ? |
តើអ្នកនឹងសូមឲ្យគាត់ធ្វើជាអ្នកផ្ដល់ប្រឹក្សាអំពីអ្វី ? |
តើអ្នកអាចជួបដើម្បីចែកចាយអំពី « បេសកកម្មជីវិត » និងគោលដៅនៅពេលណា ? |
តើអ្នកចង់ជួបអ្នកផ្ដល់ប្រឹក្សារបស់អ្នកញឹកញាប់ប៉ុណ្ណា ? |
ជំហាន ទី៤ ៖ សូមចងចាំថា អ្នកមានការទទួលខុសត្រូវលើ « បេសកកម្មជីវិត » របស់អ្នក ។ នៅពេលអ្នកជួបជាមួយអ្នកផ្ដល់ប្រឹក្សារបស់អ្នក ៖
-
ពិនិត្យមើលឡើងវិញលើភាពរីកចម្រើនរបស់អ្នក ។
-
ពិនិត្យឡើងវិញលើឧបសគ្គចំពោះភាពរីកចម្រើនរបស់អ្នក និងអ្វីដែលអ្នកនឹងធ្វើដើម្បីយកឈ្នះលើឧបសគ្គទាំងនោះ ។
-
ពិនិត្យឡើងវិញជាពិសេសអ្វីដែលអ្នកដាក់ផែនការដើម្បីធ្វើ ពីមុនអ្នកជួបជាមួយអ្នកផ្ដល់ប្រឹក្សារបស់អ្នកម្ដងទៀត ។