៤ ៖
ប្រែចិត្ត ហើយគោរពប្រតិបត្តិ
-
រាយការណ៍ ៖សូមចែកចាយដោយសង្ខេបជាមួយក្រុម អំពីភាពរីកចម្រើនរបស់អ្នកក្នុងការតាមដានចំណូល និងចំណាយកាលពីសប្ដាហ៍មុន ។
-
ពិចារណា ៖តើការប្រែចិត្ត និងការគោរពប្រតិបត្តិ មានទំនាក់ទំនងយ៉ាងដូចម្ដេចទៅនឹងភាពខ្លួនទីពឹងខ្លួន ?
-
មើល ៖« Obedience Brings Blessings » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៣ ) ។
ការគោរពប្រតិបត្តិនាំមកនូវពរជ័យ
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
ប្រធាន ថូម៉ាស អេស ម៉នសុន ៖ ការសន្យានេះអស្ចារ្យណាស់ ! « អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយ [ របស់ព្រះ ] នោះបានទទួលសេចក្ដីពិត និង ពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើង នៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង » [ គ និង ស ៩៣:២៨ ] ។ …
បងប្អូនប្រុសស្រីរបស់ខ្ញុំ ការសាកល្បងដ៏ធំនៃជីវិតនេះ គឺការគោរពប្រតិបត្តិ ។ ព្រះអម្ចាស់មានបន្ទូល ៖ « យើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេ នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ » [ អ័ប្រាហាំ ៣:២៥ ] ។
ព្រះអង្គសង្គ្រោះបានប្រកាស ៖ « ដ្បិតអស់អ្នកណាដែលនឹងបានព្រះពរពីព្រះហស្តរបស់យើង នោះនឹងនៅជាប់នឹងក្រឹត្យវិន័យ ដែលបានតាំងសម្រាប់ព្រះពរនោះ និងលក្ខខណ្ឌនៃក្រឹត្យវិន័យនោះ ដូចដែលបានបង្កើតឡើង តាំងពីមុនកំណើតលោកិយមកម្ល៉េះ » [គ. និង ស. ១៣២:៥] ។
គ្មានគំរូនៃការគោរពប្រតិបត្តិណាដែលអស្ចារ្យជាងព្រះអង្គសង្គ្រោះរបស់យើងទេ ។ ប៉ុលបានថ្លែងអំពីទ្រង់ថា ៖
« ទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ
« រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើតនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ »[ហេព្រើរ ៥:៨-៩] ។
ព្រះអង្គសង្គ្រោះបានបង្ហាញនូវក្ដីស្រឡាញ់ពិតរបស់ព្រះ តាមរយៈការរស់នៅក្នុងជីវិតដ៏ឥតខ្ចោះ ដោយការគោរពដល់បេសកកម្មដ៏ពិសិដ្ឋរបស់ទ្រង់ ។ ទ្រង់ពុំដែលឆ្មើងឆ្មៃឡើយ ។ ទ្រង់ពុំដែលមានអំនួតឡើយ ។ ទ្រង់ពុំដែលក្បត់ព្រះទ័យឡើយ ។ ទ្រង់រាបសាជានិច្ច ។ ទ្រង់ស្មោះត្រង់ជានិច្ច ។ ទ្រង់គោរពប្រតិបត្តិជានិច្ច ។ …
នៅពេលប្រឈមមុខនឹងការឈឺចាប់ក្នុងសួនច្បារ គេតសេម៉ានី ជាកន្លែងដែលទ្រង់ស៊ូទ្រាំនូវការឈឺចាប់ រហូត « ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី » [ លូកា ២២:៤៤ ] ទ្រង់គឺជាគំរូដ៏ឥតខ្ចោះនៃបុត្រគោរពប្រតិបត្តិ ដោយមានបន្ទូលថា « ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » [ លូកា ២២:៤២ ] ។
កាលដែលព្រះអង្គសង្គ្រោះបង្រៀនដល់ពួកសាវកជំនាន់មុនរបស់ទ្រង់ ទ្រង់ក៏បង្រៀនដល់អ្នកនិង ខ្ញុំដែរ ៖ « សូមមកតាមខ្ញុំចុះ » [ យ៉ូហាន ២១:២២ ] ។ តើយើងយល់ព្រមគោរពតាមឬទេ ?
ចំណេះដឹងដែលយើងស្វែងរក ចម្លើយដែលយើងចង់បាន និងកម្លាំងដែលយើងប្រាថ្នានាសព្វថ្ងៃ ដើម្បីទប់ទល់នឹងឧបសគ្គនៃពិភពលោកដ៏ស្មុគស្មាញ និង ការផ្លាស់ប្ដូរនេះ អាចជារបស់ផងយើង នៅពេលដែលយើងស្ម័គ្រគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ខ្ញុំសូមដកស្រង់បន្ទូលរបស់ព្រះអម្ចាស់មកម្ដងទៀត ៖ « អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ [ ព្រះ ] នោះបានទទួលសេចក្ដីពិត និង ពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើង នៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង » [ គ និង ស ៩៣:២៨ ] ។
នេះជាការអធិស្ឋានដ៏រាបសារបស់ខ្ញុំ សុំឲ្យយើងបានពរដោយរង្វាន់ដ៏បរិបូរ ដែលបានសន្យាទុកចំពោះអ្នកគោរពប្រតិបត្តិ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់យើង អាម៉ែន ។
( « Obedience Brings Blessings » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩, ៩២ )
សូមត្រឡប់ទៅ ទំព័រ ១២វិញ ។
-
ពិភាក្សា ៖តើពរជ័យអ្វីខ្លះដែលអ្នកបានទទួល តាមរយៈការធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ? តើការប្រែចិត្តអាចជួយយើងឲ្យរីកចម្រើនតាមរបៀបណា ?
-
អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០–២១ និងការដកស្រង់ប្រសាសន៍របស់ យ៉ូសែប ស្ម៊ីធ ( នៅខាងស្តាំ )
-
ពិភាក្សា ៖សូមអាន យ៉ូស្វេ ៣:៥ និង ការដកស្រង់ប្រសាសន៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( នៅ ទំព័រ ១៣ ) ។ ហេតុអ្វីយើងចាំបាច់ត្រូវប្រែចិត្ត ត្រូវញែកខ្លួនយើងចេញជាបរិសុទ្ធ និងព្យាយាមធ្វើឲ្យបានល្អនៅពេលយើងខិតខំក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
គោរពប្រតិបត្តិតាមក្រឹត្យវិន័យ ដែលអ្នកជ្រើសរើសនៅក្នុងសកម្មភាពខាងលើ ។
-
ចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការគោរពប្រតិបត្តិ ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-