មាតិកា
របៀបប្រើសៀវភៅសិក្សានេះ
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជួយបុគ្គលឲ្យរៀន ហើយរស់នៅតាមគោលការណ៍ខាងគោលលទ្ធិនានា ដែលនាំទៅរកភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម ។ វាមានប្រសិទ្ធភាពបំផុតនៅពេលសៀវភៅនេះត្រូវបានសិក្សាជាក្រុមតូចៗ ដែលមានសមាជិកពី ៨ ទៅ ១០នាក់ ឬជាគ្រួសារមួយ ។ រាល់សប្ដាហ៍ សមាជិកផ្សេងៗគ្នានៅក្នុងក្រុម ដាក់វេនដើម្បីធ្វើជាអ្នកសម្របសម្រួល ។ អ្នកសម្របសម្រួលពុំបង្រៀនគោលការណ៍ទៅកាន់ក្រុមនោះទេ ។ ផ្ទុយទៅវិញគាត់ធ្វើតាមឯកសារ ហើយលើកទឹកចិត្តសមាជិកទាំងអស់ឲ្យចូលរួម ។ វីដេអូទាំងអស់អាចរកបានតាមអ៊ិនធើរណែតលើគេហទំព័រ srs.lds.org/videos ។
នៅពេលអ្នកមើលឃើញនូវការបំផុសទាំងនេះ សូមធ្វើតាមការដឹកនាំទាំងនេះ | ||||||
---|---|---|---|---|---|---|
រាយការណ៍ |
ពិចារណា |
មើល |
ពិភាក្សា |
អាន |
សកម្មភាព |
តាំងចិត្ត |
សមាជិកក្រុមចែកចាយភាពរីកចម្រើនរបស់ខ្លួនអំពីការរក្សាការតាំងចិត្តក្នុងរយៈពេល ៣–៤នាទី ។ |
ត្រិះរិះដោយខ្លួនឯង រួចសរសេរដោយស្ងៀមស្ងាត់ក្នុងរយៈពេល ២–៣នាទី ។ |
ក្រុមមើលវីដេអូ ។ |
ចែកចាយគំនិតជាក្រុមរយៈពេល ២–៤នាទី ។ |
មនុស្សម្នាក់អានឮៗសម្រាប់ក្រុមទាំងមូល ។ |
ធ្វើការដោយផ្ទាល់ខ្លួន ឬទាំងអស់គ្នារយៈពេល ៥នាទី ។ |
បុគ្គលម្នាក់ៗសន្យាថានឹងធ្វើសកម្មភាពអំឡុងពេលសប្ដាហ៍ ។ |
ក្រុមភាពខ្លួនទីពឹងខ្លួន
ក្រុមភាពខ្លួនទីពឹងខ្លួនអាចជួយអ្នកឲ្យកែលម្អផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ការងារ អាជីវកម្មខ្នាតតូច ឬការអប់រំរបស់អ្នកឲ្យបានល្អប្រសើរឡើង ។ ដើម្បីចូលរួមក្នុងក្រុមភាពខ្លួនទីពឹងខ្លួន សូមទាក់ទង អ្នកឯកទេសភាពខ្លួនទីពឹងខ្លួនប្រចាំស្ដេករបស់អ្នក ។