៧ ៖
ដោះស្រាយបញ្ហា
-
រាយការណ៍ ៖សូមចែកចាយដោយសង្ខេបជាមួយក្រុម នូវកិច្ចការពិបាកមួយដែលអ្នកអាចបញ្ចប់បានកាលពីសប្ដាហ៍មុន ។
-
ពិចារណា ៖ហេតុអ្វីបានជាព្រះវរបិតាសួគ៌ ទុកឲ្យយើងប្រឈមមុខនឹងបញ្ហា និងឧបសគ្គទាំងឡាយ ?
-
មើល ៖« A Bigger Truck? » មាននៅលើគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៩ ) ។
ឡានដឹកទំនិញធំជាងនេះឬ ?
ប្រសិនបើអ្នកមិនអាចចូលមើលវីដេអូបានទេ សូមអានអត្ថបទរឿងនេះវិញ ។
អែលឌើរ ដាល្លិន អេក អូក ៖ បុរសពីរនាក់ធ្វើការជាមួយគ្នា ។ ពួកគេបានសង់តូបតូចមួយនៅជិតផ្លូវមួយដែលមានមនុស្សច្រើន ។ ពួកគេមានឡានដឹកទំនិញមួយ ហើយបានបើកទៅចម្ការរបស់កសិករម្នាក់ ជាកន្លែងដែលពួកគេបានទិញឪឡឹកពេញមួយឡានដែរ ក្នុងមួយផ្លែថ្លៃមួយដុល្លារ ។ ពួកគេបានបើកឡានដឹកឪឡឹកទៅតូបរបស់ពួកគេនៅលើផ្លូវនោះ ជាកន្លែងដែលពួកគេបានលក់ឪឡឹករបស់ពួកគេក្នុងមួយផ្លែថ្លៃមួយដុល្លារ ។ ពួកគេបានបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ហើយដឹកឪឡឹកមកមួយឡានទៀត ថ្លៃមួយដុល្លារក្នុងមួយផ្លែ ។ ពួកគេដឹកឪឡឹកទៅតូបនៅចិញ្ចើមផ្លូវនោះ ដែលពួកគេបានលក់តម្លៃមួយដុល្លារក្នុងមួយផ្លែម្ដងទៀត ។ ពេលពួកគេបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ដើម្បីដឹកមួយជើងទៀត ដៃគូម្នាក់បាននិយាយទៅដៃគូម្នាក់ទៀតថា « យើងពុំរកប្រាក់បានច្រើនពីអាជីវកម្មនេះទេ មែនទេ ? » ដៃគូគាត់បានតបថា « ទេ យើងរកពុំបានច្រើនទេ » ។ « តើអ្នកគិតថាយើងត្រូវការឡានធំជាងនេះឬ ? »
( « Focus and Priorities » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៨២ )
សូមត្រឡប់ទៅ ទំព័រ ១៨វិញ ។
-
ពិភាក្សា ៖តើបញ្ហាពិតប្រាកដនៅក្នុងរូបភាពនេះគឺជាអ្វី ? តើមានជម្រើសណាខ្លះសម្រាប់បុរសទាំងពីរនាក់នេះ ?
-
អាន ៖គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧–៩ និង ការដកស្រង់ប្រសាសន៍របស់ អែលឌើរ រ៉ូបឺត ឌី ហែល ( នៅខាងស្ដាំ )
-
អាន ៖នីហ្វៃទី១ ១៧:៥១ និង នីហ្វៃទី១ ១៨:២–៣ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖តើនីហ្វៃអាចសង់សំពៅបានតាមរបៀបណា ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបានធ្វើសកម្មភាពនីមួយៗ ។
-
សូមធ្វើសកម្មភាពតាមជំហានដែលអ្នកបានពិភាក្សានៅក្នុងសកម្មភាព ដើម្បីចាប់ផ្ដើមដោះស្រាយបញ្ហារបស់អ្នក ។ សូមចងចាំថា កុំចុះចាញ់ ។ វាត្រូវចំណាយពេលខ្លះដើម្បីដោះស្រាយបញ្ហា និងធ្វើការផ្លាស់ប្តូរ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការដោះស្រាយបញ្ហា ជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-