ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ការប្រមូល​ផ្ដុំគ្នា​ទៅកាន់​រដ្ឋ​អូហៃអូ


« ការប្រមូល​ផ្ដុំគ្នា​ទៅកាន់​រដ្ឋ​អូហៃអូ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ការប្រមូល​ផ្ដុំគ្នា​ទៅកាន់​រដ្ឋ​អូហៃអូ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែធ្នូ ឆ្នាំ១៨៣០–ខែឧសភា ឆ្នាំ១៨៣១

2:55

ការប្រមូល​ផ្ដុំគ្នា​ទៅកាន់​រដ្ឋ​អូហៃអូ

សេចក្ដី​ជំនឿ​របស់ លូស៊ី ស្ម៊ីធ និង​អព្ភូតហេតុ

លូស៊ី ស្ម៊ីធ និង​សមាជិក​គ្រួសារ​កំពុង​រៀបចំ​ផ្លាស់​លំនៅ​ទៅ​រដ្ឋ​អូហៃអូ ។

នៅ​រដ្ឋ​អូហៃអូ មនុស្ស​កាន់តែ​ច្រើន​ឡើងៗ​បានចូលរួម​ជាមួយ​សាសនាចក្រ ។ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់ យ៉ូសែប ស្ម៊ីធ ថា​ពួកបរិសុទ្ធ​ដែល​រស់នៅ​កន្លែង​ផ្សេងទៀត​គួរតែ​ប្រមូលផ្តុំ​គ្នា​ទៅកាន់​រដ្ឋ​អូហៃអូ ។ ការណ៍​នោះ​នឹង​ជា​ការធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ ។ ប៉ុន្តែ​ព្រះអម្ចាស់​បានសន្យា​ថា បន្ទាប់ពី​ពួកគេ​បានប្រមូលផ្តុំគ្នា​ហើយ ទ្រង់​នឹង​បង្រៀន​ពួកបរិសុទ្ធ​នូវ​ក្រឹត្យវិន័យ​របស់​ទ្រង់ ហើយ​ប្រទានពរ​ដល់​ពួកគេ​នូវ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៧; ៣៨:៣២; Saints ១:១០៩–១១០

លូស៊ី និង​អ្នក​ធ្វើដំណើរ​ដទៃទៀត​ឡើង​ជិះ​ទូក​ទៅកាន់​រដ្ឋ​អូហៃអូ ។

លូស៊ី ជា​ម្ដាយ​របស់​យូស៉ែប និង​ក្រុម​នៃ​សមាជិក​សាសនាចក្រ​ប្រមាណ ៨០ នាក់​បានចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​ទីក្រុង​នូវយ៉ោក ហើយ​ផ្លាស់​ទៅ​រដ្ឋ​អូហៃអូ ។ ពួកគេ​បានជិះទូក​ដែល​នឹង​នាំ​ពួកគេ​ទៅដល់​ទីនោះ ។ បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​រយៈពេល​ពីរបី​ថ្ងៃ ទូក​ត្រូវ​ឈប់ ។ ទឹកកក​ក្រាស់ៗ​នៅក្នុង​ទឹក​បានរាំង​ផ្លូវ​ពួកគេ ។

Saints ១:១២១–១២២

ទឹកកក​បាន​រាំង​ទូក​នៅ​កំពង់ផែ ។

ពួកបរិសុទ្ធ​ត្រូវ​រង់ចាំ​រហូត​ដល់​ទឹកកក​បែក​ជា​ដុំៗ​ចេញ​ពីគ្នា ។ ពួកគេ​បាន​អស់កម្លាំង ឃ្លាន សើម និង​រងា ។

Saints ១:១២២

ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​អស់ការ​អត់ធ្មត់ ហើយ​ចាប់ផ្ដើម​ឈ្លោះប្រកែក​គ្នា ។

វា​ពិបាក​ក្នុង​ការរង់ចាំ ។ ពួកបរិសុទ្ធ​មួយ​ចំនួន​បានចាប់ផ្ដើម​ឈ្លោះ​ប្រកែក​គ្នា ។

Saints ១:១២២

លូស៊ី ប្រាប់​ឲ្យ​ពួកបរិសុទ្ធ​អធិស្ឋាន​ទៅកាន់​ព្រះ​ដើម្បី​ឲ្យ​ដុំ​ទឹកកក​នៅ​កំពង់ផែ​បែក​ចេញពី​គ្នា ។

លូស៊ី មិនចូលចិត្ដ​ឮ​ពួកបរិសុទ្ធ​ឈ្លោះ​គ្នា​នោះ​ទេ ។ គាត់​បានដឹង​ថា គាត់​ត្រូវតែ​និយាយ​អ្វីមួយ ។ គាត់​បានសួរ​ថា « តើ​សេចក្ដី​ជំនឿ​របស់​អ្នក​នៅ​ឯណា » ? លូស៊ី បានប្រាប់​ពួកបរិសុទ្ធ​ថា ប្រសិនបើ​ពួកគេ​នឹង​អធិស្ឋាន​ទៅកាន់​ព្រះ ទ្រង់​នឹង​បំបែក​ដុំ​ទឹកកក​ឲ្យ​ពួកគេ​បន្ដ​ដំណើរ​របស់​ពួកគេ​បាន ។

Saints ១:១២៣–១២៣

មាន​ផ្លូវ​មួយ​អាច​ធ្វើ​ដំណើរ​តាម​ដុំ​ទឹកកក​បាន ។

ភ្លាមៗ​នោះ ពួកគេ​បានឮ​សំឡេង​ដូច​ផ្គរ​រន្ទះ​នៅពេល​ដែល​ទឹកកក​បានបែក​ចេញ​ពីគ្នា ។ ទឹក​កក​បាន​បែក​ចេញ​ជា​ផ្លូវ ដែល​ធំ​ល្មម​អាច​ឲ្យ​ទូក​របស់​ពួកគេ​ឆ្លងកាត់​បាន ។

Saints ១:១២៣

ពួកបរិសុទ្ធ​ប្រមូលផ្តុំគ្នា​ដើម្បី​អរព្រះគុណ​ដល់​ព្រះវរបិតាសួគ៌ ។

ពួកបរិសុទ្ធ​បានភ្ញាក់ផ្អើល និង​មាន​អំណរគុណ ។ ពួកគេ​បាន​ប្រមូលផ្តុំគ្នា​ដើម្បី​អធិស្ឋាន និង​អរព្រះគុណ​ដល់​ព្រះវរបិតាសួគ៌ ។ ទូក​របស់​ពួកគេ​បានធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ឆ្ពោះទៅ​រដ្ឋ​អូហៃអូ ។

Saints ១:១២៣

ពួកបរិសុទ្ធ​បាន​ទទួល​ការស្វាគមន៍​នៅ​រដ្ឋ​អូហៃអូ ។

នៅពេល​ពួកបរិសុទ្ធ​បាន​ទៅដល់​រដ្ឋ​អូហៃអូ សមាជិក​នៃ​សាសនាចក្រ​នៅ​ទីនោះ​បានស្វាគមន៍​ពួកគេ និង​ជួយ​ពួកគេ​ស្វែងរក​កន្លែង​រស់នៅ ។ ព្រះអម្ចាស់​បានរក្សា​ការសន្យា​របស់​ទ្រង់​ដើម្បី​បង្រៀន​ពួកគេ​នូវ​ក្រឹត្យវិន័យ​របស់ទ្រង់ ហើយ​ប្រទាន​ដល់​ពួកគេ​នូវ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២; Saints ១:១២៦