ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ូសែប និង ស៊ីឌនី ស្វែងយល់​អំពី​ស្ថានសួគ៌


« យ៉ូសែប និង ស៊ីឌនី ស្វែងយល់​អំពី​ស្ថានសួគ៌ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« យ៉ូសែប និង ស៊ីឌនី ស្វែងយល់​អំពី​ស្ថានសួគ៌ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែកុម្ភៈ ឆ្នាំ១៨៣២

3:1

យ៉ូសែប និង ស៊ីឌនី ស្វែងយល់​អំពី​ស្ថានសួគ៌

ការនិមិត្ដ​អំពី​ព្រះពរ​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​អាន និង​ពិភាក្សា​អំពី​ព្រះគម្ពីរ​ប៊ីប ។

នៅ​ថ្ងៃ​មួយ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​អាន​ព្រះគម្ពីរ​ប៊ីប ។ ពួកលោក​បានអាន​អំពី​អ្វី​ដែល​កើតឡើង​ចំពោះ​មនុស្ស​នៅពេល​ដែល​ពួកគេ​ស្លាប់ ។ យ៉ូសែប និង​ស៊ីឌនី បានគិត​អំពីអ្វី​ដែល​ពួកលោក​បាន​អាន ហើយ​ពួកលោក​ចង់​ស្វែងយល់​បន្ថែម​ទៀត ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:១១–១៨

យ៉ូសែប និង ស៊ីឌនី មាន​នូវ​ការនិមិត្ដ​មួយ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ហ៊ុមព័ទ្ធ​ដោយ​ពួកទេវតា ។

ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកលោក​នូវ​ការនិមិត្ដ​ដ៏​អស្ចារ្យ ។ ពួកលោក​បានឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ហ៊ុមព័ទ្ធ​ដោយ​ពួកទេវតា ។ ហើយ​ពួកលោក​បាន​ឮ​សំឡេង​មួយ​ដែល​មាន​បន្ទូល​ថា ព្រះគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ សំឡេង​នោះ​បាន​មានបន្ទូល​ថា​ព្រះយេស៊ូវ​បានសុគត​សម្រាប់​យើង ហើយ​បន្ទាប់មក​ទ្រង់​បានរស់​ឡើងវិញ—ទ្រង់​បានមាន​ព្រះជន្ម​រស់​ឡើងវិញ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​យើង​នឹង​រស់​ឡើង​វិញ​ផងដែរ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:១៩–២៤, ៣៩–៤៣

យ៉ូសែប និង ស៊ីឌនី មាន​ការនិមិត្ដ​អំពី​នគរ​ទេឡេស្ទាល ។

យ៉ូសែប និង ស៊ីឌនី បានរៀន​ថា​បន្ទាប់ពី​យើង​រស់ឡើងវិញ យើង​នឹង​រស់នៅ​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ទាំងបី​នៅលើ​ស្ថានសួគ៌ ដែល​ហៅ​នគរ​នៃ​សិរីល្អ ។ មនុស្ស​ដែល​មិនទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នឹង​ទៅ​នគរ​ទេឡេស្ទាល ។ ព្រះអម្ចាស់​បានប្រៀបធៀប​នគរ​នេះ​ទៅនឹង​រស្មី​នៃ​ដួង​តារា ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៨១–៨៦

យ៉ូសែប ស៊្មីធ និង ស៊ីឌនី មាន​នូវការ​និមិត្ត​មួយ​អំពី​នគរ​ទេរេសទ្រាល ។

យ៉ូសែប និង ស៊ីឌនី ក៏​បានរៀន​អំពី​នគរ​មួយ​ដែល​ហៅថា​នគរ​ទេរេស្ទ្រាល​ផងដែរ ។ នគរ​នេះ​គឺ​សម្រាប់​មនុស្ស​ដែល​រស់នៅ​ក្នុង​ជីវិត​ល្អ ប៉ុន្ដែ​មិនបាន​គោរព​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពេញលេញ ។ ពួកគេ​មិនមាន​សេចក្ដី​ជំនឿ​រឹងមាំ​ទៅលើ​ទ្រង់ ។ ព្រះអម្ចាស់​បានប្រៀបធៀប​នគរ​នេះ​ទៅនឹង​រស្មី​នៃ​ព្រះចន្ទ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៧១–៨០

យ៉ូសែប និង ស៊ីឌនី ទទួល​បាន​វិវរណៈ​អំពី​នគរ​សេឡេស្ទាល ។

នគរ​ដែល​ខ្ពស់​ជាង​គេ​នោះ​គឺ​នគរ​សេឡេស្ទាល ។ មនុស្ស​នៅក្នុង​នគរ​នេះ​បាន​ធ្វើ​សេចក្ដី​សញ្ញា ឬ​ការសន្យា​ជាមួយនឹង​ព្រះ ហើយ​បានរក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ ពួកគេ​បាន​ប្រែចិត្ដ ហើយ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀងរហូត ហើយ​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ។ ព្រះអម្ចាស់​បានប្រៀបធៀប​នគរ​នេះ​ទៅនឹង​រស្មី​នៃ​ព្រះអាទិត្យ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៥០–៧០

ស៊ីឌនី សរសេរ​អំពី​ការនិមិត្ដ ។

ព្រះអម្ចាស់​បានមាន​ព្រះ​បន្ទូល​ប្រាប់ យ៉ូសែប និង ស៊ីឌនី កុំឲ្យ​ចែកចាយ​អ្វី​ទាំងអស់​ដែល​ពួកលោក​បានឃើញ​នៅក្នុង​ការនិមិត្ដ​របស់​ពួកលោក​ឡើយ ។ ប៉ុន្ដែ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួកលោក​សរសេរ​អំពី​ការណ៍​មួយ​ចំនួន ហើយ​ចែកចាយ​វា​ជាមួយ​នឹង​អ្នកដទៃ​ទៀត ។ សមាជិក​សាសនាចក្រ​ជាច្រើន​បាន​មាន​ចិត្ដ​រំភើប​ដើម្បី​ប្រាប់​មនុស្សម្នា​អំពី​ការនិមិត្ដ​នោះ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:១១៣–១១៩; Saints ១:១៤៩–១៥០

មនុស្ស​ម្នា​កំពុង​អាន​ដំណើររឿង​នៃ​ការនិមិត្ដ ។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​ចូលចិត្ត​ការនិមិត្ដ​នោះ​ទេ ។ វា​ខុស​ពី​អ្វី​ដែល​ពួកគេ​បានជឿ ។ ប៉ុន្តែ​ពួកបរិសុទ្ធ​ភាគច្រើន​បានមាន​អំណរគុណ​ដើម្បី​ដឹង​អំពី​វិវរណៈ​នេះ ។ វា​បានបង្ហាញ​ពួកគេ​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​បានបង្កើត​ផ្លូវ​មួយ​ដើម្បី​ពួកគេ​អាច​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

Saints ១:១៤៩–១៥០