ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សមាគម​សង្រ្គោះ


« សមាគម​សង្រ្គោះ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« សមាគម​សង្រ្គោះ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែមីនា ឆ្នាំ១៨៤២

3:38

សមាគម​សង្រ្គោះ

ស្ត្រី​នៃ​ទីក្រុង​ណៅវូ​បម្រើ​ព្រះអម្ចាស់

ម៉ាហ្គារ៉ែត ឃុក និង សារ៉ា ឃិមបឹល និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ដែល​បាន​សាងសង់​នៅ​ទីក្រុង​ណៅវូ ។

ម៉ាហ្គារ៉ែត ឃុក រស់នៅ​ក្នុង​ទីក្រុង​ណៅវូ ។ នាង​បាន​ធ្វើការ​ឲ្យ សារ៉ា ឃិមបឹល ដោយ​ជួយ​នាង​ក្នុង​ការដេរ ។ នៅពេល​ដែល​នាង​ធ្វើការ ពួកគេ​ចូលចិត្ត​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ដែល​ត្រូវបាន​សាងសង់​នៅ​ទីក្រុង​ណៅវូ ។ ពួកគេ​រំភើប​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ។

ពួកបរិសុទ្ធ, ១:៤៤៧

ម៉ាហ្គារ៉ែត​កត់សម្គាល់​ឃើញថា​កម្មករ​ព្រះវិហារ​បរិសុទ្ធ​ពាក់​សម្លៀកបំពាក់​ចាស់ៗ ។

ថ្ងៃមួយ ម៉ាហ្គារ៉ែត​កត់សម្គាល់​ឃើញថា​បុរស​ជាច្រើន​ដែល​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មាន​សម្លៀកបំពាក់​ចាស់ៗ និង​រហែក ។ នាង​ឆ្ងល់ថា​ប្រសិនបើ​នាងនិង សារ៉ា អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដេរអាវ​ថ្មី​សម្រាប់​ពួកបុរស ។ សារ៉ា ពេញចិត្ត​គំនិត​នេះ ។ នាង និង ម៉ាហ្គារ៉ែត បាន​និយាយ​ជាមួយ​ស្ត្រី​ផ្សេងទៀត​អំពី​ការបង្កើត​ក្រុម​មួយ​ដើម្បី​ជួយ​ដល់​កម្មករ​ទាំងនោះ ។

ពួកបរិសុទ្ធ, ១:៤៤៧–៤៤៨

យ៉ូសែប ស្ម៊ីធ ជួប​ជាមួយ ម៉ាហ្គារ៉េត សារ៉ា​និង​អ្នកដទៃទៀត ដើម្បី​បង្កើត​សមាគម​សង្គ្រោះ​នៃ​សាសនាចក្រ ។

ព្យាការី យ៉ូសែប បាន​មាន​ប្រសាសន៍ថា ព្រះអម្ចាស់​អរព្រះទ័យ​ជាមួយ​នឹង​គំនិត​របស់​ពួកគេ ហើយ​ទ្រង់​មាន​អ្វីមួយ​ដែល​ល្អប្រសើរ​ជាង​សម្រាប់​ពួកគេ ។ យ៉ូសែប​បាន​អញ្ជើញ​ស្ត្រី​ឲ្យ​ជួប​ជាមួយ​លោក​នៅថ្ងៃទី​១៧ ខែមីនា ឆ្នាំ១៨៤២ ។ ដោយ​ប្រើ​សិទ្ធិ​អំណាច​បព្វជិតភាព លោក​បាន​រៀបចំ​ស្ត្រី​នៃ​សាសនាចក្រ ។ ពួកគេ​បាន​សម្រេចចិត្ត​ហៅ​ក្រុម​របស់​ពួកគេ​ថា សមាគម​សង្គ្រោះ​ស្ត្រី​នៃ​ទីក្រុង​ណៅវូ ។

ពួកបរិសុទ្ធ, ១:៤៤៨, ៤៥០–៤៥១

ម៉ាហ្គារ៉េត​កំពុង​និយាយ​ជាមួយ​ស្ត្រី​ពីរនាក់ ។

យ៉ូសែប​បាន​ស្នើសុំ​ឲ្យ​សមាគម​សង្គ្រោះ​ជួយ​មនុស្ស​ឲ្យ​រៀបចំខ្លួន​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ជីវិត​អស់កល្ប​ជានិច្ច ។ ពួកគេ​គួរតែ​ធ្វើ​ជា​គំរូ​នៃ​ការធ្វើ​តាម​ព្រះយេស៊ូវ ។

ពួកបរិសុទ្ធ, ១:៤៥១

សមាជិក​នៃ​សមាគម​សង្គ្រោះ​នាំ​អាហារ​ទៅឲ្យ​គ្រួសារ​ដែល​ខ្វះខាត ។

យ៉ូសែប​ក៏បាន​មាន​ប្រសាសន៍ថា សមាគម​សង្គ្រោះ​គួរតែ​ស្វែងរក​មនុស្ស​ដែល​ក្រីក្រ ហើយ​ជួយ​ដល់​ពួកគេ ។ សូម្បីតែ​ស្ត្រី​ដែល​ក្រីក្រ​ក៏​ចង់​ជួយ​មនុស្ស​ដែល​ខ្វះខាត​ដែរ ។

ពួកបរិសុទ្ធ, ១:៤៤៩

សមាគម​សង្គ្រោះ​ត្រូវបាន​រៀបចំ​ឡើង ។

សមាគម​សង្គ្រោះ​ត្រូវបាន​រៀបចំ​ឡើង ។ អិមម៉ា ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជាប្រធាន ។ នាង​បាន​ហៅ​ទីប្រឹក្សា​ពីរនាក់ សារ៉ា ឃ្លីឡែន និង អាន វិតនី ។ នាង​ក៏បាន​ហៅ​លេខា​ម្នាក់​ឈ្មោះ អេលីហ្សា អ័រ ស្នូ ផងដែរ ។

ពួកបរិសុទ្ធ, ១:៤៥០

អិមម៉ា​បង្រៀន​ស្ត្រី​នៅក្នុង​សមាគម​សង្គ្រោះ ។

ព្រះអម្ចាស់​បាន​ជួយ​អិមម៉ា បំពេញ​ការហៅ​របស់នាង ។ អិមម៉ា​បាន​បង្រៀន​ស្ត្រីថា ពួកគេ​អាច​ធ្វើអ្វី​ដែល​អស្ចារ្យ​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ។ នាង​ចង់ឲ្យ​ពួកគេ​ម្នាក់ៗ​ស្វែងរក​វិធី​ដើម្បី​ធ្វើ​កិច្ចការល្អ ។ សំខាន់​បំផុត​នោះ នាង​បាន​ប្រាប់​ពួកគេ ឲ្យ​ស្រឡាញ់​មនុស្ស​ដទៃ​តាម​របៀប​ដែល​ព្រះយេស៊ូវ​បានធ្វើ ។ ស្ត្រី​ជាច្រើន​នៅ​ទីក្រុង​ណៅវូ​បាន​ចូលរួម​ជាមួយ​សមាគម​សង្គ្រោះ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:៣, ៧, ពួកបរិសុទ្ធ, ១:៤៥១

រូបគំនូរ​ដែល​បង្ហាញ​ពីរបៀប​ដែល​ស្ត្រី​នៅក្នុង​សាសនាចក្រ​បាន​ជួយ​មនុស្ស​ជុំវិញ​ពិភពលោក ។

ពួកគេ​បាន​ជួយ​មនុស្ស​រៀបចំខ្លួន​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ជួយ​ក្រុម​គ្រួសារ​ជាច្រើន​ដែល​ខ្វះខាត​នៅ​ទីក្រុង​ណៅវូ ។ ចាប់តាំងពី​ពេលនោះ​មក ស្ត្រី​នៅ​ទូទាំង​ពិភពលោក​បាន​ចូលរួម​ជាមួយ​សមាគម​សង្គ្រោះ ។ ពួកគេ​បន្ត​បម្រើ​ដល់​មនុស្ស​ទាំងឡាយ និង​ជួយ​ពួកគេ​ទទួល​បាន​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ ។

ពួកបរិសុទ្ធ, ១:៤៥១