ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ


« ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែកុម្ភៈ ឆ្នាំ១៨៣៣

2:56

ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ

ក្រឹត្យវិន័យ​របស់​ព្រះ​អម្ចាស់​អំពី​សុខភាព

ការប្រជុំ​នៃ​សាលា​របស់​ពួក​ព្យាការី ។

យ៉ូសែប ស្ម៊ីធ បានអញ្ជើញ​បុរស​ពីរបី​នាក់​នៅក្នុង​សាសនាចក្រ​ឲ្យ​មក​ប្រជុំ​នឹង​លោក នៅ​ជាន់​លើ​នៃ​ហាង​របស់ នូវល និង អាន វិតនី ។ នៅទីនោះ ពួកគេ​បានរៀន​អំពី​ដំណឹងល្អ និង​ប្រធានបទ​ផ្សេងៗទៀត ហើយ​ពួកគេ​បាន​អធិស្ឋាន​ជា​ក្រុម ។ ពួកគេ​បានហៅ​ការប្រជុំ​ទាំងនេះ​ថា​ជា សាលា​របស់​ពួក​ព្យាការី ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៧–១៣៧; Saints ១:១៦៦

អិមម៉ា ស្ម៊ីធ បាន​ធ្វើការ​សម្អាត​បន្ទាប់​ពី​ការប្រជុំ ។

បុរស​ជាច្រើន​បាន​ជក់​ខ្សៀ ហើយ​ទំពារ​ថ្នាំ​ជក់​ក្នុង​អំឡុង​មេរៀន ។ ផ្សែង​បាន​ធ្វើ​ឲ្យ​ហប់​ខ្យល់ ហើយ​ថ្នាំ​ជក់​បាន​ធ្លាក់​រាយពពាយ​ពេញលើ​ឥដ្ឋ ។ បន្ទាប់ពី​ការប្រជុំ អិមម៉ា ស្ម៊ីធ បានឡើង​ទៅ​ជាន់លើ​ដើម្បី​សម្អាត​បន្ទប់ ។ វា​ពិតជា​កខ្វក់​ខ្លាំងណាស់ !

Saints ១:១៦៧

អិមម៉ា​កំពុង​និយាយ​ជាមួយ​យ៉ូសែប ។

អិមម៉ា​បាន​ជូត​ឥដ្ឋ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្ដែ​ស្នាម​ប្រឡាក់​ថ្នាំ​ជក់​នៅតែ​មិន​ជ្រះ ។ គាត់​បាន​និយាយ​ជាមួយ​យ៉ូសែប​អំពី​រឿង​នេះ ។

Saints ១:១៦៧

យ៉ូសែប​កំពុង​ស្ដាប់​អិមម៉ា ។

យ៉ូសែប​បានស្ដាប់​អិមម៉ា ។ កាល​បាន​ឮ​ពី​អិមម៉ា ធ្វើ​ឲ្យ​គាត់​ឆ្ងល់​ថា តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​បែប​ណា​អំពី​ថ្នាំ​ជក់ ។

Saints ១:១៦៧

យ៉ូសែប​បានអធិស្ឋាន​ទូល​សូម​ការណែនាំ ។

ដូច្នេះ យ៉ូសែប​បានទូល​សួរ​ព្រះអម្ចាស់​អំពី​ថ្នាំ​ជក់ ។ ព្រះអម្ចាស់​បានមាន​ព្រះ​បន្ទូល​ទៅកាន់​យ៉ូសែប​ថា ទ្រង់​មាន​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​សម្រាប់​ពួកបរិសុទ្ធ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១–៩; Saints ១:១៦៧

យ៉ូសែប និង​អិមម៉ា កំពុង​និយាយ​គ្នា​អំពី​វិវរណៈ​ដែល​លោក​បាន​ទទួល ។

ព្រះអម្ចាស់​បានមាន​បន្ទូល​ថា ពួកបរិសុទ្ធ​មិនគួរ​ជក់ ប្រើប្រាស់​ថ្នាំ​ជក់ ឬ​ផឹក​គ្រឿង​ស្រវឹង ឬ « ភេសជ្ជៈ​ក្ដៅ » ដែល​សំដៅ​លើ​កាហ្វេ ឬ​តែ​ឡើយ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១–៩; Saints ១:១៦៧

យ៉ូសែប និង​អិមម៉ា កំពុង​បរិភោគ​អាហារ​ជាមួយ​អ្នកផ្សេងទៀត ។

ព្រះអម្ចាស់​ក៏​បានបង្រៀន​ពួកបរិសុទ្ធ​ថា គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​គឺ​ល្អ​សម្រាប់​បរិភោគ ។ ទ្រង់​ក៏​បានមាន​បន្ទូល​ថា ពេល​ខ្លះ​ពួកគេ​អាច​បរិភោគ​សាច់​ផងដែរ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១០–១៧; Saints ១:១៦៨

យ៉ូសែប​កំពុង​ចែកចាយ​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ក្នុង​សាលា​នៃ​ពួកព្យាការី ។

ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅកាន់​យ៉ូសែប ថា​ពួកបរិសុទ្ធ​ដែល​បានជ្រើសរើស​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​របស់​ទ្រង់ នឹង​ទទួល​បាន​ការការពារ ។ ព្រះអម្ចាស់​បានសន្យា​ថា​នឹង​ប្រទានពរ​ដល់​ពួកគេ​នូវ​សុខភាព ចំណេះដឹង និង​កម្លាំង ។ យ៉ូសែប​បានប្រាប់​ពួកបុរស​នៅក្នុង​សាលា​នៃ​ពួកព្យាការី​អំពី​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៩:១៨–២១; Saints ១:១៦៨

ពួកបុរស​បោះចោល​ថ្នាំ​ជក់ និង​ខ្សៀ​របស់​ពួកគេ​ចូល​ទៅក្នុង​ភ្លើង ។

ពួកបុរស​នៅក្នុង​បន្ទប់​បានបោះចោល​ថ្នាំ​ជក់ និង​ខ្សៀ​របស់​ពួកគេ​ចូល​ទៅក្នុង​ភ្លើង​ដើម្បី​បង្ហាញ​ថា​ពួកគេ​ចង់​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​របស់​ព្រះអម្ចាស់ ។

Saints ១:១៦៨