ដំណើររឿង​ក្នុង​ព្រះគម្ពីរ
វិវរណៈសម្រាប់​អិមម៉ា


« វិវរណៈសម្រាប់​អិមម៉ា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« វិវរណៈសម្រាប់​អិមម៉ា » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែកក្កដា ឆ្នាំ១៨៣០

2:51

វិវរណៈសម្រាប់​អិមម៉ា

ត្រូវបាន​ជ្រើសរើស​ដោយ​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ទ្រង់

យ៉ូសែប​គ្រវី​ដៃ​លា​ទៅ​អិមម៉ា

ជីវិត​បានផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​សម្រាប់​អិមម៉ា និង​យ៉ូសែប ។ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​យ៉ូសែប​ថា លោក​គួរតែ​ឈប់​ផ្ដោតលើ​ការធ្វើស្រែ​ចម្ការ ។ ផ្ទុយ​ទៅ​វិញ យ៉ូសែប​គួរ​ចំណាយ​ពេល​បង្រៀន​មនុស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ជួយ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឲ្យ​រីកចម្រើន ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៤:៧–៩; Saints ១:៩៦

អិមម៉ា​សម្លឹង​មើល​ទៅ​ក្រៅ​បង្អួច​ពេល យ៉ូសែប​ចាកចេញ ។

អិមម៉ា​មាន​សំណួរ​ជាច្រើន​អំពី​ការផ្លាស់ប្តូរ​នេះ ។ នាង​មិន​ដឹង​ថា​នាង​គួរ​ធ្វើ​យ៉ាង​ណា ពេល​យ៉ូសែប​កំពុង​បម្រើ​ព្រះអម្ចាស់ ។ តើ​នាង​នឹង​ជួយ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

Saints ១:៩៦

អិមម៉ា និង​យ៉ូសែប​កំពុង​ញញឹម ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​អិមម៉ា តាមរយៈ​វិវរណៈ​មួយ​ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ។ ទ្រង់​បាន​ហៅ​នាង​ថា « អិមម៉ា ស៊្មីធ​ជា​បុត្រី​របស់​យើង​អើយ » ។ ទ្រង់​បានប្រាប់​អិមម៉ា​ថា​ទ្រង់​បានជ្រើសរើស​នាង ហើយ​បាន​ហៅ​នាង​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ នាង​ជា​ស្ត្រី​ពិសេស ហើយ​ទ្រង់​មាន​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​នាង​ធ្វើ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១–៣

អិមម៉ា​កំពុង​ចែកចាយ​ដំណឹងល្អ ។

ព្រះអម្ចាស់​បាន​សុំ​អិមម៉ា ឲ្យ​ធ្វើ​ដំណើរ​ជាមួយ​យ៉ូសែប ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា អិមម៉ា​នឹង​ពន្យល់​ពី​បទគម្ពីរ ហើយ​បង្រៀន​សមាជិក​សាសនាចក្រ ។ ទ្រង់​បាន​ប្រាប់​អិមម៉ា​ឲ្យ​លើក​ដាក់​ទ្រង់​ជា​ចម្បង​ក្នុង​ជីវិត​របស់​នាង ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​នាង ។ ទ្រង់​បានសន្យា​ជាមួយ​អិមម៉ា​ថានាង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​ចង់​ឲ្យ​នាង​រៀន រីកចម្រើន និង​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៥:២ , ៦–១០, ១៥

អិមម៉ា​ដឹកនាំ​ទំនុកតម្កើង​ក្នុង​ការប្រជុំ​សាសនាចក្រ ។

ព្រះអម្ចាស់​ក៏​បាន​ប្រាប់​អិមម៉ា​ថា​ទ្រង់​ចូលចិត្ត​ស្តាប់​បុត្រាបុត្រី​របស់​ទ្រង់​ច្រៀង​ផងដែរ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា បទចម្រៀង​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់​គឺ​ដូចជា​ការអធិស្ឋាន​ដល់​ទ្រង់​ដូច្នោះ ។ ទ្រង់​បាន​សុំ​ឲ្យ​អិមម៉ា​ធ្វើ​សៀវភៅ​ទំនុកតម្កើង​មួយ​ដែល​ពួកបរិសុទ្ធ​អាច​ច្រៀង​ជាមួយ​គ្នា ។ អិមម៉ា​បាន​រកឃើញ​បទចម្រៀង​ពិរោះៗ​ជាច្រើន​អំពី​ព្រះអម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ដាក់​បទចម្រៀង​ចូល​ទៅ​ក្នុង​សៀវភៅ​ទំនុកតម្កើង ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១១–១២; Saints ១:២២១–២២២

អិមម៉ា និង​យ៉ូសែប​គ្រវី​ដៃ​ទៅ​អ្នក​ជិតខាង ។

ជីវិត​របស់​អិមម៉ា និង​យ៉ូសែប​បានបន្ត​ផ្លាស់ប្តូរ ប៉ុន្តែ​អិមម៉ា​ដឹង​ថា​ព្រះអម្ចាស់​ស្រឡាញ់​នាង ហើយ​មាន​គោលបំណង​មួយ​សម្រាប់​នាង ។ នាង​បានបម្រើ​ព្រះអម្ចាស់ និង​មនុស្ស​ជុំវិញ​នាង ។ នាង​បានជួយ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​ឲ្យ​រីកចម្រើន ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:១៣–១៥; Saints ១:២២១–២២៣