ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពួកបរិសុទ្ធ​រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់


« ពួកបរិសុទ្ធ​រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ( ឆ្នាំ២០២៤ )

« ពួកបរិសុទ្ធ​រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា

ខែសីហា–ខែតុលា ឆ្នាំ១៨៤០

2:28

ពួកបរិសុទ្ធ​រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់

សេចក្តី​សង្ឃឹម​សម្រាប់​សមាជិក​គ្រួសារ​ដែល​មិន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក

ជេន នីមែន នៅឯ​ពិធី​បុណ្យសព​ដែល យ៉ូសែប ស្ម៊ីធ​កំពុងនិយាយ។

ជេន នីមែន រស់នៅ​ទីក្រុង​ណៅវូ ។ នាង​បាន​ទៅ​ពិធី​បុណ្យសព​មួយ​ដែល យ៉ូសែប ស្មីធ​កំពុង​ឡើង​និយាយ ។ ពិធី​បុណ្យសព​បាន​ធ្វើឲ្យ​ជេន​គិត​អំពី​កូនប្រុស​របស់នាង ស៊ីរូស ។ គាត់​បាន​ស្លាប់ ហើយ​មិន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ទេ ។ ជេន​បារម្ភ​អំពី ស៊ីរូស ។ នាង​ដឹងថា​យើង​ត្រូវ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដើម្បី​រស់នៅ​ជាមួយនឹង​ព្រះវរបិតាសួគ៌ ។

ពួកបរិសុទ្ធ, ១:៤២១

យ៉ូសែប​លុតជង្គង់​នៅពីមុខ​ផ្នូរ​របស់ អាលវិន ស្ម៊ីធ ។

យ៉ូសែប​ដឹងថា​នាង​មាន​អារម្មណ៍​បែបណា ។ លោក​ធ្លាប់​ឆ្ងល់​ដូចគ្នា​អំពី​បងប្រុស​របស់លោក​អាលវិន ដែល​បាន​ស្លាប់​ដោយ​មិន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

ពួកបរិសុទ្ធ, ១:៤២១

យ៉ូសែប​ណែនាំ​ការបង្រៀន​អំពី​ការធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់ ។

នៅក្នុង​ពិធី​បុណ្យសព យ៉ូសែប​បាន​ចែកចាយ​អ្វីដែល​ព្រះ​បាន​បង្រៀន​ដល់​លោក ។ លោក​បាន​មាន​ប្រសាសន៍​ថា នៅពេល​ដែល​នរណាម្នាក់​បាន​ស្លាប់​ដោយ​មិន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នោះ​យើង​អាច​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ពួកគេ​បាន ។

ពួកបរិសុទ្ធ, ១:៤២១

ជេន​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​កូនប្រុស​របស់នាង ។

ជេន​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​ឮ​រឿង​នេះ ! មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ពិធី​បុណ្យសព នាង​បាន​ទៅ​ទន្លេ​ជាមួយ​អែលឌើរ​ម្នាក់​របស់​សាសនាចក្រ ។ គាត់​បាន​ជ្រមុជទឹក​នាង​ជំនួស​ឲ្យ សៃរើស ។

ពួកបរិសុទ្ធ, ១:៤២១

យ៉ូសែប​បង្រៀន​ពួកបរិសុទ្ធ​បន្ថែម​ទៀត​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់ ។

ពីរបី​សប្តាហ៍​ក្រោយមក យ៉ូសែប​បាន​បង្រៀន​ពួកបរិសុទ្ធ​បន្ថែម​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់ ។ លោក​បាន​មាន​ប្រសាសន៍ថា មនុស្ស​ជាច្រើន​ដែល​បាន​ស្លាប់​ចង់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ពួកគេ​ចង់​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​កំពុង​រង់ចាំ និង​សង្ឃឹមថា សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​នៅមាន​ជីវិត​នឹង​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ពួកគេ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:១៥–១៩, ពួកបរិសុទ្ធ, ១:៤២៣

ពួកបរិសុទ្ធ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ឲ្យ​មនុស្ស​ស្លាប់ ។

ពួកបរិសុទ្ធ​បាន​រត់​ទៅ​ទន្លេ​ភ្លាមៗ ។ ពួកគេ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ ។ ហៃរ៉ុម ស្ម៊ីធ បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​អាលវិន ។ ក្រោយមក ព្រះអម្ចាស់​បាន​បង្រៀនថា ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់​គួរតែ​ត្រូវបាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នរណា​ម្នាក់​គួរតែ​រក្សា​កំណត់ត្រា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​នីមួយៗ ហើយ​បុរស​គួរតែ​ទទួល​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​បុរស និង​ស្ត្រី​ជំនួស​ឲ្យ​ស្ត្រី ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:២៩–៣២; ១២៧:៥–១២; ១២៨:១–៩, ពួកបរិសុទ្ធ, ១:៤២៤