ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ហៃរាំ ភេច និង​វិវរណៈ


« ហៃរាំ ភេច និង​វិវរណៈ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« ហៃរាំ ភេច និង​វិវរណៈ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែកញ្ញា ឆ្នាំ១៨៣០

2:6

ហៃរាំ ភេច និង​វិវរណៈ

ពួកបរិសុទ្ធ​រៀន​ពី​របៀប​ដែល​ព្រះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់

ហៃរាំ ភេច ចែកចាយ​សារ​របស់​គាត់​ជាមួយ​សមាជិក​នៃ​សាសនាចក្រ ។

ហៃរាំ ភេច គឺជា​មិត្ត​របស់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ គាត់​ក៏​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ទាំង​ប្រាំបី​នាក់​នៃ​ផ្ទាំង​មាស​ដែរ ។ ហៃរាំ​មាន​ថ្ម​មួយ​ដុំ ហើយ​គាត់​ជឿ​ថា​ព្រះ​កំពុង​ប្រើ​វា​ដើម្បី​ផ្តល់​សារលិខិត ឬ​វិវរណៈ​ដល់​គាត់​សម្រាប់​សាសនាចក្រ ។ អូលីវើរ និង​ពួក​បរិសុទ្ធ​ផ្សេង​ទៀត​បាន​ជឿ​ថា​វិវរណៈ​របស់​ហៃរាំ មក​ពី​ព្រះ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៨ ក្បាល​កណ្ឌ និង Saints ១:៩៧

យ៉ូសែប ស៊្មីធ និង​អ្នក​ដទៃ​ទៀត​ស្តាប់​ការបង្រៀន​របស់​ហៃរាំ ។

វិវរណៈ​របស់​ហៃរាំ ស្តាប់​ទៅ​ដូចជា​បទគម្ពីរ ។ ប៉ុន្តែ វា​ខុស​ពី​អ្វី​ដែល​ព្រះគម្ពីរ​ប៊ីប​បង្រៀន ។ វា​ក៏​ខុស​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ព្យាការី យ៉ូសែប ។ យ៉ូសែប​មិន​ប្រាកដ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ឡើយ ។

Saints ១:៩៧

យ៉ូសែប​បានអធិស្ឋាន​ទូល​សូម​ការដឹកនាំ ។

យ៉ូសែបបានស្នាក់​នៅ​ស្ទើរ​ពេញ​មួយ​យប់​ទូលសូម​ព្រះ​ឲ្យ​ជួយ ។ លោក​ព្រួយបារម្ភ​ពី​ការធ្វើ​ខុស និង​ការប៉ះពាល់​ដល់​អារម្មណ៍​មិត្តភក្តិ​របស់​លោក ។

Saints ១:៩៧

យ៉ូសែប​កំពុង​ជញ្ជឹងគិត​នៅលើ​គ្រែ ។

យ៉ូសែប​ចង់​ឲ្យ​មនុស្ស​ស្វែងរក​វិវរណៈ​សម្រាប់​ជីវិត​ខ្លួន​របស់​ពួកគេ​ផ្ទាល់ ។ ប៉ុន្តែ វា​នឹង​មានការ​យល់​ច្រឡំ ប្រសិនបើ​មនុស្ស​រាល់គ្នា​ព្យាយាម​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ។

Saints ១:៩៧

យ៉ូសែប​បាន​ចែកចាយ​វិវរណៈ​មួយ​ជាមួយ អូលីវើរ ខៅឌើរី ។

ទីបំផុត ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​យ៉ូសែប ដើម្បី​ចែកចាយ​ជាមួយ​អូលីវើរ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា មាន​តែ​ព្យាការី​ប៉ុណ្ណោះ​ដែល​អាច​ទទួល​បាន​វិវរណៈ និង​ព្រះបញ្ញត្តិ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា អូលីវើរ​គួរ​តែ​បង្រៀន​ការណ៍​នេះ​ដល់​ហៃរាំ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨:២, ៦–១៣

អូលីវើរ​បានចែកចាយ​វិវរណៈ​នោះ​ជាមួយ ហៃរាំ ភេច ។

ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ហៃរាំ​យល់​ថា គាត់​អាច​ទទួល​បាន​វិវរណៈ​សម្រាប់​ជីវិត​របស់​គាត់​ផ្ទាល់ ។ ប៉ុន្តែ​វិវរណៈ​សម្រាប់​សាសនាចក្រ​នឹង​ប្រទាន​ដល់​ព្យាការី​របស់​ព្រះអម្ចាស់ ។ ហៃរាំ​បាន​ស្តាប់​អូលីវើរ ហើយ​បាន​ប្រែចិត្ត ។ ឥឡូវនេះ ពួកបរិសុទ្ធ​បានយល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ហើយ ។

Saints ១:៩៨