ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សុបិន​របស់ ដេស៊ីឌៀរៀ


« សុបិន​របស់ដេស៊ីឌៀរៀ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« សុបិន​របស់ដេស៊ីឌៀរៀ » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ឆ្នាំ១៨៨០–ឆ្នាំ១៨៨៦

3:7

សុបិន​របស់ដេស៊ីឌៀរៀ

ដឹកនាំ​ដោយ​ព្រះអម្ចាស់​នៅ​ប្រទេស​ម៉ិកស៊ិក

ដេស៊ីឌៀរៀ យ៉ានេស មាន​សុបិន​មួយ ។

ដេស៊ីឌៀរៀ យ៉ានេស រស់នៅក្រុង​ណូប៉ាឡា ប្រទេស​ម៉ិកស៊ិក ។ យប់​មួយ ដេស៊ីឌៀរៀ មាន​សុបិន​មួយ​អំពី​សៀវភៅ​តូចមួយ ដែល​ត្រូវបាន​ផលិត​នៅទីក្រុង​ម៉ិកស៊ីកូ ។ វា​ត្រូវបាន​គេហៅថា Voz de amonestación ឬ សំឡេង​នៃ​ការព្រមាន ។ នៅពេលដែល ដេស៊ីឌៀរៀ ភ្ញាក់​ពីដំណេក នាង​ដឹងថា នាង​ត្រូវ​ស្វែងរក​សៀវភៅ​នោះ ។

ពួកបរិសុទ្ធ, ២:៤៧៧

ដេស៊ីឌៀរៀ ប្រាប់​កូនប្រុស​របស់នាង​អំពី​សុបិន​នោះ 

ប៉ុន្តែ​ទីក្រុង​ម៉ិកស៊ីកូ​នៅឆ្ងាយ ហើយ ដេស៊ីឌៀរៀ មាន​អាយុ​ច្រើនពេក​ក្នុង​ការធ្វើ​ដំណើរ​ឆ្ងាយ​បែបនេះ ។ នាង​មាន​អារម្មណ៍ថា ព្រះអម្ចាស់​ចង់​ឲ្យ​នាង​ស្វែងរក​សៀវភៅ​នោះ ។ ដូច្នេះ នាង​បាន​ប្រាប់​កូនប្រុស​របស់នាង ហូសេ អំពី​សុបិន​នោះ ។ លោក​ជឿថា សៀវភៅ​នេះ​ក៏មាន​សារៈសំខាន់​ដែរ ។ លោក​បាន​ប្រាប់​ម្តាយ​របស់លោក​ថា លោក​នឹង​ស្វែងរក​វា​ឲ្យគាត់ ។

ពួកបរិសុទ្ធ, ២:៤៧៨

ហូសេ មកដល់​ទីក្រុង​ម៉ិកស៊ីកូ 

នៅពេល​ដែល ហូសេ មកដល់​ទីក្រុង​ម៉ិកស៊ីកូ តាមដង​ផ្លូវ​មាន​សភាព​មមាញឹក​សំឡេង​ខ្លាំង និង​ពោរពេញ​ដោយ​មនុស្សម្នា​ច្រើន ។ តើ​លោក​អាច​ស្វែងរក​សៀវភៅ​នេះ​នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​បែបនេះ​ដោយ​របៀបណា ?

ពួកបរិសុទ្ធ, ២:៤៧៨

ហូសេ ជួប ជេមស៍ ស្ទូវើត

បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មក ហូសេ បាន​ជួប​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ឈ្មោះ ជេមស៍ ស្ទូវើត ។ ជេមស៍ បាន​និយាយថា គាត់​កំពុង​ធ្វើការ​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ឈ្មោះថា Voz de amonestación ។

ពួកបរិសុទ្ធ, ២:៤៧៨

ជេមស៍ កំពុង​និយាយ​អំពី​ព្រះគម្ពីរ​មរមន 

ហូសេ រំភើប​ខ្លាំង​ណាស់ ! លោក​បាន​ប្រាប់ ជេមស៍ អំពី​សុបិន​របស់​ម្តាយ​គាត់ ។ ជេមស៍ បាន​ពន្យល់ថា ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នឹង​ប្រើ​សៀវភៅ Voz de amonestación និង​សៀវភៅ​បទគម្ពីរ​ថ្មីមួយ​គឺ ព្រះគម្ពីរ​មរមន ដើម្បី​បង្រៀន​មនុស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ពួកបរិសុទ្ធ, ២:៤៧៨

ជេមស៍ ផ្តល់​សៀវភៅ​ដល់​ហូសេ ដើម្បី​ជួយ​គាត់​រៀន​អំពី​ដំណឹងល្អ 

សៀវភៅ Voz de amonestación មិន​ទាន់​បញ្ចប់​នៅឡើយទេ ហើយ​ព្រះគម្ពីរ​មរមន​ក៏មិនទាន់​បាន​បកប្រែ​ទៅជា​ភាសា​អេស្ប៉ាញ​នៅឡើយ ។ ប៉ុន្តែ ជេមស៍ បាន​ផ្តល់ឲ្យ ហូសេ នូវ​សៀវភៅ និង​ឯកសារ​ផ្សេងទៀត​ដើម្បី​ជួយ​គាត់ និង​ម្តាយ​របស់គាត់​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ព្រះគម្គីរ​មរមន និង​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:១១, ពួកបរិសុទ្ធ, ២:៤៧៨–៤៧៩

ហូសេ និង​ម្តាយ​របស់គាត់​រៀន​អំពី​ដំណឹងល្អ​ជាមួយគ្នា 

ហូសេ បាន​ប្រញាប់ប្រញាល់​ត្រឡប់​ទៅផ្ទះ​ទៅរក​ម្តាយ​របស់គាត់​វិញ ។ ពួកគេ​បាន​សិក្សា​ដំណឹងល្អ​ជាមួយគ្នា ហើយ​ពួកគេ​ដឹងថា​វាជា​ការពិត ។ ដេស៊ីឌៀរៀ បាន​ស្នើសុំ​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មកធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​នាង ។

ពួកបរិសុទ្ធ, ២:៤៧៩

ដេស៊ីឌៀរៀ ហូសេ និង​កូនស្រី​របស់​ហូសេ ឈ្មោះ ខាមិន បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

ដេស៊ីឌៀរៀ គឺជា​ស្ត្រីម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដំបូងគេ​ដែល​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ប្រទេស​ម៉ិកស៊ិក ។ ហូសេ និង​កូនស្រី​របស់គាត់​ក៏បាន​ធ្វើ​បុណ្យជ្រមុជទឹក​ផងដែរ ។

ពួកបរិសុទ្ធ, ២:៤៧៩

ដេស៊ីឌៀរៀ ទទួល​បានទទួល​ព្រះគម្ពីរ​មរមន​មួយ​ក្បាល 

នៅពេល​ដែល​សៀវភៅ Voz de amonestación បាន​បញ្ចប់រួចរាល់​ហើយ ហូសេ ទទួល​បាន​សៀវភៅ​១០​ក្បាល​សម្រាប់​ម្តាយ​របស់គាត់ ដើម្បីចែកចាយ​ជាមួយ​អ្នកដទៃ​នៅក្រុង​ណូប៉ាឡា ។ ប៉ុន្មាន​ឆ្នាំក្រោយ​មក នៅទីបំផុត​ពេល​ដែល​ព្រះគម្ពីរ​មរមន​ត្រូវបាន​បោះពុម្ព​ជាភាសា​អេស្ប៉ាញ ដេស៊ីឌៀរៀ គឺជា​មនុស្ស​ដំបូងគេ​នៅ​ប្រទេស​ម៉ិកស៊ិក ដែល​ទទួល​បាន​ច្បាប់ចម្លង​នេះ ។ នាង​បាន​ដឹងថា ព្រះអម្ចាស់​បាន​ដឹកនាំ​នាង​ទៅកាន់​សាសនាចក្រ​ដែលបាន​ស្តារឡើងវិញ​របស់ទ្រង់ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៨១, ពួកបរិសុទ្ធ, ២:៤៧៩