ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ក្ដីអំពល់​នៅ​រដ្ឋ​មិសសួរី


« ក្តីអំពល់​នៅ​រដ្ឋ​មិសសួរី » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )

« ក្តីអំពល់​នៅ​រដ្ឋ​មិសសួរី » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ខែកក្កដា ឆ្នាំ១៨៣១–ខែកក្កដា ឆ្នាំ១៨៣៣

2:42

ក្ដីអំពល់​នៅ​រដ្ឋ​មិសសួរី

ការរក្សា​សេចក្ដី​ជំនឿ​ឲ្យ​នៅ​រឹងមាំ​នៅ​អំឡុងពេល​មាន​គ្រោះថ្នាក់

មនុស្ស​មួយ​ចំនួន​នៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ មិន​សប្បាយចិត្ដ​នឹង​ការមកដល់​របស់​ពួកបរិសុទ្ធ ។

ពួកបរិសុទ្ធ​ជាច្រើន​បានមក​រស់នៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ។ នៅទីនោះ ព្រះអម្ចាស់​បាន​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។ ប៉ុន្ដែ​ពួកបរិសុទ្ធ និង​មនុស្ស​ដែល​បានរស់នៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍​រួចហើយ​នោះ មិន​មាន​ភាពចុះសម្រុង​នឹង​គ្នា​ទេ ។ ពួកគេ​មិន​ចុះសម្រុង​នឹង​គ្នា​ទៅលើ​កិច្ចការ​ជាច្រើន ។ មនុស្ស​មួយ​ចំនួន​នៅក្នុង​ក្រុង​បាន​ខឹងសម្បា ហើយ​ចង់​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧:១–៣; Saints ១:១៧១–១៧៤

ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍​កំពុង​ជួប​ជាមួយ អែតវឺត ប៉ាទ្រិច ។

អែតវឺត ប៉ាទ្រិច គឺជា​ប៊ីស្សព​នៅ​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ។ គាត់​បាន​មក​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​ទីក្រុង​នោះ ។ ពួកគេ​បាននិយាយ​ថា ពួកបរិសុទ្ធ​ត្រូវតែ​ចាកចេញ​ពី​ទីក្រុង​អ៊ិនឌីប៉ែនដែនស៍ ។ ប៊ីស្សព ប៉ាទ្រិច បានដឹង​ថា​ព្រះ​សព្វព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​ស្ថាបនា​ស៊ីយ៉ូន​នៅ​​ទីក្រុងអ៊ិនឌីប៉ែនដែនស៍​នេះ ។ គាត់​បាននិយាយ​ថា ពួកបរិសុទ្ធ​មិន​អាច​ចាកចេញ​បានទេ ។

Saints ១:១៧៦

ពួកមនុស្ស​ក្រេវក្រោធ​បាន​កម្ទេច​ផ្ទះ និង​អគារ​ចោល ។

ពួកមនុស្ស​ក្រេវក្រោធ​បានចាប់ផ្ដើម​កម្ទេច​ផ្ទះ និង​អគារ​ដែល​ពួកបរិសុទ្ធ​បាន​សាងសង់ ។

Saints ១:១៧៧–១៧៨, ១៨២

ពួកមនុស្ស​ទាំងនោះ​ចាប់ អែតវឺត ប៉ាទ្រិច និង ឆាលស៍ អាល្លែន ។

ពួកបុរស​បាន​ចាប់​ប៊ីស្សព អែតវឺត ប៉ាទ្រិច និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ឆាលស៍ អាល្លែន ចេញពី​ផ្ទះ​របស់​ពួកគាត់ ។ ពួកគេ​បាន​ចាប់​បុរស​ទាំងពីរ​ទៅ​កណ្ដាល​ក្រុង ។

Saints ១:១៧៩

អែតវឺត និង ឆាលស៍ ប្រឡាក់​ជ័រកៅស៊ូ និង​ស្លាប​សត្វ​ពេញខ្លួន ។

ប៊ីស្សព ប៉ាទ្រិច បាននិយាយ « ប្រសិនបើ​ខ្ញុំ​ត្រូវ​រងទុក្ខ​ដោយសារ​តែ​សាសនា​របស់​ខ្ញុំ នោះ​វា​មិន​លើសជាង​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​ធ្លាប់​បាន​ធ្វើ​ពីមុន​ខ្ញុំ​នោះ​ឡើយ » ។ ពួកមនុស្ស​ទាំងនោះ​បាន​រុញ​ប៊ីស្សព ប៉ាទ្រិច និង ឆាលស៍ ដួលទៅលើ​ដី ។ ពួកគេ​ចាក់​ជ័រកៅស៊ូ​ក្ដៅ និង​ស្លាប​សត្វ​ពេញ​លើ​ខ្លួន​របស់​ពួកគាត់ ។

Saints ១:១៧៩–១៨០

វិលលាម ម៉័ក​ខ្លេលិន កំពុង​ពួន​នៅ​ក្នុង​ព្រៃ ។

វិលលាម ម៉័ក​ខ្លេលិន សមាជិក​នៃ​សាសនាចក្រ​នៅ​អ៊ិនឌីប៉ែនដែនស៍ បាន​ឮ​អំពី​អ្វី​ដែល​មនុស្ស​ក្រេវក្រោធ​ទាំងនោះ​កំពុង​ធ្វើ ។ គាត់​បានភ័យខ្លាច ហើយ​បានរត់​ចូលទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ ។

Saints ១:១៨២

វិលលាម​កំពុង​គិត​ថា​តើ​គាត់​នឹង​ធ្វើ​បែបណា ប្រសិន​បើ​គាត់​ត្រូវ​គេ​ចាប់​បាន​នោះ ។

វិលលាម​បានគិត​ថា​តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​ពួកមនុស្ស​ក្រេវក្រោធ​ទាំងនោះ​រក​គាត់​ឃើញ ។ តើ​គាត់​នឹង​នៅតែ​និយាយ​ថា​ព្រះគម្ពីរ​មរមន​ពិត​ឬ ប្រិសនបើ​ពួកគេ​បាន​ព្យាយាម​សម្លាប់​គាត់​ដោយសារ​តែ​ការណ៍​នេះ​នោះ ?

Saints ១:១៨២–១៨៣

អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ កំពុង​ស្វែងរក​វិលលាម ។

មិត្ដភក្ដិ​របស់​វិលលាម​គឺ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ បានរកឃើញ​គាត់​នៅក្នុង​ព្រៃ ។ វិលលាម​បានដឹង​ថា អូលីវើរ និង ដាវីឌ បានជឿ​លើ​ព្រះគម្ពីរ​មរមន ។ ទេវតា​បាន​បង្ហាញ​ផ្ទាំង​ចំណារ​មាស​ឲ្យ​ពួកគេ​ឃើញ ។ វិលលាម​បានសួរ « ប្រាប់​ខ្ញុំ » « តើ​ព្រះគម្ពីរ​មរមន​ជា​ការពិត​ឬ ?

Saints ១:១៨៣

អូលីវើរ និង ដាវីឌ ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​វិលលាម ។

អូលីវើរ និង ដាវីឌ បានប្រាប់​វិលលាម ថា​ព្រះគម្ពីរ​មរមន​គឺ​ពិត ។ ពួកគេ​បាននិយាយ​ថា ទោះបីជា​ពួកមនុស្ស​ក្រេវក្រោធ​ទាំងនោះ​ព្យាយាម​សម្លាប់​ពួកគេ​ក្ដី ក៏​ពួកគេ​នៅតែ​មិន​បញ្ឈប់​ការចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​ប្រជាជន​ឡើយ ។ វិលលាម​បាននិយាយ « ខ្ញុំ​ជឿ​ពួក​លោក » ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៧:៣–៦; Saints ១:១៨៣