២០១៥
យុវជន និង យុវនារី​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រះគម្ពីរ
ខែ តុលា ឆ្នាំ ២០១៥


យុវវ័យ ដ៏​អស្ចារ្យ នៅ​ក្នុង​ព្រះគម្ពីរ

អ្នក​និពន្ធ​គឺ​ជា​គ្រូ​ថ្នាក់​សិក្ខាសាលា ដែល​បាន​រស់នៅ​ក្នុង​ប្រទេស អាល្លឺម៉ង់ ហើយ​បាន​ទទួល​មរណភាព​នៅ ឆ្នាំ ២០12 ។

អ្នក​អាច​រៀន និង​ធ្វើ​តាម​គំរូ​របស់​យុវវ័យ​សុចរិត​ជា​ច្រើន​ដែល​រឿង​របស់​ពួកគេ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ព្រះគម្ពីរ ។

រូបភាព
illustration of scenes from the Bible

រចនា​ដោយ អេនឌ្រូ ប៊ូស្លី

ព្រះអម្ចាស់​ស្រឡាញ់​យុវវ័យ​នៃ​សាសនាចក្រ ។ ទ្រង់​មាន​ការទុក​ព្រះទ័យ​យ៉ាង​ច្រើន​លើ​អ្នក ។ នៅ​គ្រប់​ជំនាន់ ព្រះអម្ចាស់​បាន​បំផុស​គំនិត​យុវជន និង យុវនារី​ក្លាហាន​ដើម្បី​ដឹកនាំ និង ប្រទាន​ពរ​ដល់​រាស្ត្រ​របស់​ទ្រង់ ។ ទ្រង់​ត្រូវការ​ទស្សនវិស័យ ភាពក្លាហាន និង ចិត្ត​បរិសុទ្ធ​របស់​ពួកគេ ។ វា តែងតែបែប​នេះ ហើយ វា​នឹង​បន្ត​បែប​នេះ​តទៅ ។

គំរូ​ជា​ច្រើន​របស់​វីរៈយុវវ័យ​ទាំង​នោះ គឺ​ដូច​ជា​ខ្សែ​អំបោះ​មាស​ដ៏​មាន​តម្លៃ​ក្នុង​ព្រះគម្ពីរ ។ ទោះបី​ជា​ពួកគេ​រស់នៅ​យូរ​មក​ហើយ​ក្តី អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ពួកគេ ហើយ​ភ្ជាប់​ទៅ​នឹង​ជីវិត​របស់​ពួកគេ ។ ពួកគេ​មាន​បញ្ហា​ក្នុង​ក្រុមគ្រួសារ ពួកគេ​បាន​រស់នៅ​ក្នុង​ចំណោម​មនុស្ស​ទុច្ចរិត ពួកគេ​ប្រឈម​មុខ​នឹង « កូលីយ៉ាត » ( ឧបសគ្គ ) » ប៉ុន្តែ​ភាពក្លាហាន ការគោរព​ប្រតិបត្តិ និង ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​ពួកគេ​ឆ្លង​កាត់​ឧបសគ្គ​របស់​ខ្លួន—គុណសម្បត្តិ​ទាំង​នេះ​អាច​មាន​សម្រាប់​អ្នក​ផងដែរ ។

អ័ប្រាហាំ

ការប្តេជ្ញាចិត្ត ភាពក្លាហាន និង ឆន្ទៈ​របស់​អ័ប្រាហាំ​ដើម្បី​និយាយ​ប្រឆាំង​នឹង​ពួក​ទុច្ចរិត​នោះ​អស្ចារ្យ​ណាស់—ដែល​កាន់តែ​អស្ចារ្យ​ជាង​នេះ​នោះ​គឺ​ដោយ​គិត​ពី​ឪពុក​របស់​លោក​ដែល​ថ្វាយបង្គំ​រូបសំណាក ។ កាល​នៅក្មេង លោក​បាន​ឈរ​យ៉ាង​រឹងប៉ឹង​នៅ​ក្នុង​សេចក្តី​សុចរិត ដែល​លោក​ហៀប​នឹង​ត្រូវ​បាន​សម្លាប់​ធ្វើ​ជា​គ្រឿង​បូជា​យញ្ញ ។ ( សូមមើល អ័ប្រាហាំ ១:២–៧ ) ។

យ៉ូសែប​នៅ​ស្រុក អេស៊ីព្ទ

កាល​លោក​អាយុ ១៧ ឆ្នាំ​បង​ប្រុស​របស់​លោក​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ ប៉ុន្តែ​ដោយ​មាន​ពរជ័យ​ពី​ព្រះអម្ចាស់ យ៉ូសែប អាច​ដោះស្រាយ​បញ្ហា​លំបាក​នានា​ឲ្យ​បាន​ល្អ​វិញ ។ លោក​មិន​ដែល​បរាជ័យ​ទេ ព្រោះ​លោក​មិន​ធ្លាប់​បោះបង់​អ្វី​ចោល​ឡើយ ។ ទំនុកចិត្ត​របស់​លោក​លើ​ព្រះអម្ចាស់​នៅ​តែ​បន្ត​មាន ។ ដួងចិត្ត​ដ៏ ល្អ​របស់​យ៉ូសែប បាន​បង្ហាញ​របៀប​មួយ​ដ៏​ថ្លៃថ្នូរ ដែល​គាត់​បាន​អភ័យ​ទោស​ដល់​ភាពអយុត្តិធម៌​ដែល​បាន​ធ្វើ​លើ​រូប​លោក ។ ( សូមមើល លោកុប្បត្តិ ៣៧; ៤៥ ) ។

ដាវីឌ

កាល​ពីនៅ​ជំទង់ ដាវីឌ​គឺ​ជា​អ្នក​គង្វាល ហើយ​គាត់​បាន​ប្រយុទ្ធ​ជាមួយ​ខ្លា​ឃ្មុំ និង តោ​ដើម្បី ការពារ​ហ្វូង​ចៀម​ឪពុក​ខ្លួន ។ ទំនុក​ចិត្ត​ដែល​គាត់​មាន​ពុំ​មែន​ជា​សមត្ថភាព​ក្នុង​នាម​ជា​អ្នក​គង្វាល​ឡើយ វា​កើត​ចេញ​មក​ពី​សេចក្តី​ជំនឿ​របស់​គាត់​លើ​ព្រះវរបិតា​សួគ៌ ដូច​ដែល​បាន​បង្ហាញ​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​កូលីយ៉ាត ។ ( សូមមើល សាំយូអែលទី ១ ១៧:៣២–៥៤ ) ។

នាង​អេសធើរ

នាង​បាន​សម្រេច​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្លួន​ទៅ​ក្នុង​ភាព​គ្រោះថ្នាក់​ដើម្បី​សង្គ្រោះ​ប្រជាជន​របស់​នាង ។ វា​មិនមែន​ដោយសារ​សម្រស់​របស់​នាង​អេសធើរ​ឡើយ ប៉ុន្តែ​ដោយសារ​អត្តចរិត​ខាង​វិញ្ញាណ​របស់​នាង​ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ ។ ( សូមមើល នាងអេសធើរ ៤–៥ ) ។

ដានីយ៉ែល

រូបភាព
Illustration of scenes from the Bible, Book of Mormon and Church history.

រចនា​ដោយ អេនឌ្រូ ប៊ូស្លី

លោក​បាន​គោរព​តាម​ក្រិត្យវិន័យ​សុខភាព​របស់​ព្រះអម្ចាស់ ទោះបី​ជា​មនុស្ស​នៅ​ជុំ​ខ្លួន​លោក​មិន​គោរព​តាម​ក៏ដោយ ។ លោក​បាន​អធិស្ឋាន ដែល​ទោះបី​ជា​ការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ប្រឆាំង​នឹង​បញ្ជា​របស់​ស្តេច ។ ដោយសារតែ​សេចក្តី​សុចរិត​របស់​លោក និង ការបើកបង្ហាញ​ចំពោះ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ដានីយ៉ែល ជាមួយ​នឹង​អំណោយ​ទាន​នៃ​ការបកស្រាយ​សប្តិ និង ការនិមិត្ត ។ លោក​បាន​ទទួល​អំណាច និង ប្រាជ្ញា ពី​ព្រះវរបិតាសួគ៌​នៅពេល​ស្ថិត​ក្នុង​គ្រោះថ្នាក់ ជា​អំណាច​ទាំងឡាយ​នៃ ឋាន​សួគ៌​ដែល​គាត់​បាន​អំពានាវ​សុំ ។ ( សូមមើល ដានីយ៉ែល ១; ៦ ) ។

នីហ្វៃ

នីហ្វៃ ជា​គំរូ​ដ៏​អស្ចារ្យ​នៅពេល​លោក​និយាយ​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ( នីហ្វៃទី ១ ៣:៧ ) ។ លោក​មាន​សេចក្តី​ក្លាហាន​ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​លោក​ត្រូវបាន​ស្នើ​សុំ​ឲ្យ​ធ្វើ ។ តើ​លោក​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ផាសុខភាព​ឬ ? ទេ លោក​បាន​រស់នៅ ក្នុង​ទីរហោស្ថាន​អស់​ជា​ច្រើន​ឆ្នាំ ។ តើ​អ្វីៗ​ដំណើរការ​ល្អ​ចំពោះ​លោក​ឬ ? ទេ បងប្រុស​របស់​លោក​ខឹង​នឹងលោក​ជានិច្ច ហើយ​ពេល​ខ្លះ​ព្យាយាម​សម្លាប់​លោក​ថែម​ទៀត​ផង ។ លោក​បាន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ទាំងអស់ ។

កំលោះ​អាំម៉ូន​ពីរពាន់​នាក់

ពួកយុវជន​ទាំង​នេះ​ត្រូវបាន​ចិញ្ចឹម​បី​បាច់​ដោយ​ឪពុក​ម្តាយ​ដ៏​ស្មោះត្រង់ ហើយ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​សម្តី​របស់​ម្តាយ​ខ្លួន បាន​ប្រទាន​ពរ​ដល់​ពួកគេ ។ ពួកគេ​បាន​រៀន​ស្តាប់ និង ធ្វើតាម​ដោយ​ឥតខ្ចោះ ហើយ​នៅ​ក្នុង​សង្គ្រាម​របស់​ពួកគេ នោះ​ពួកគេ​ពុំ​សង្ស័យ​ថា​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌​នឹង​ការពារ​ពួកគេ​ឬ​អត់​នោះ​ឡើយ ។ ( សូមមើល អាលម៉ា ៥៦:៤៥–៤៨ ) ។

មរមន

កាល លោក​មាន​អាយុ ១៥ ឆ្នាំ ព្រះអម្ចាស់​បាន​យាង​ទៅ​ជួប​លោក ដោយសារ​ការបន្ទាបខ្លួន ភាព​ស្អាតស្អំ និង ភាពបរិសុទ្ធ ដែល​ផ្ទុយ​ពី​ភាពខ្មៅ កខ្វល់​របស់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​លោក ។ ពេល​អាយុ ទ័ព​ផងដែរ ឆ្នាំ មរមន​ត្រូវ​បាន​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​កងទ័ព ។ ក្រោយ​មក​ទៀត​លោក​ត្រូវ​បាន​ទុក​ចិត្ត​ដើម្បី​ឲ្យ​រក្សា​ព្រះគម្ពីរ ។ ( សូមមើល មរមន ១–២ ) ។

យ៉ូសែប ស៊្មីធ

កាល​អាយុ ១៤ ឆ្នាំ លោក​បាន​ស្រាវជ្រាវ​ព្រះគម្ពីរ ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ត្រូវ​ចូលរួម​ព្រះវិហារ​មួយ​ណា ។ ព្រះអម្ចាស់​បាន​ហៅ​លោក​ឲ្យ​ស្តារ​ដំណឹង​ល្អ និង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។ យ៉ូសែប បាន​បូជា​ជីវិត​របស់​ខ្លួន​ទាំង​ស្រុង​ដើម្បី​បំពេញ​តាម​ការចាត់តាំង​នេះ ទោះបី ជា​មាន​ឧបសគ្គ និង ការលំបាក​នានា​ក្តី ។ កាល​អាយុ ១៧ ឆ្នាំ ទេវតា មរ៉ូណៃ​បាន​មក​ជួប​លោក ហើយ​បាន​បង្ហាញ​ផ្ទាំង​មាស​ដល់​លោក ។ ទោះបី​ជា​នៅ ក្មេង​ក្តី យ៉ូសែប ស៊្មីធ គឺ​ជា​គ្រូបង្រៀន​ដ៏​មាន​អំណាច ហើយ​ជា​គំរូ​ដ៏​អស្ចារ្យ​ដល់​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន​លោក ។ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១ ) ។

ជំនាន់​របស់​អ្នក

តើ​ជំនាន់​នៃ​យុវជន និង យុវនារី​ដ៏​អស្ចារ្យ​បាន​កន្លង​ផុត​ទៅ​ហើយ​ឬ ? ទេ ! ទេវតា​មរ៉ូណៃ​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ​ថា ការព្យាករណ៍​របស់​យ៉ូអែល​ត្រូវ​បាន​បំពេញ ៖

« យើង [ ព្រះអម្ចាស់ ]​ នឹង​ចាត់​វិញ្ញាណ​របស់​យើង​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់សប្តិ​ឃើញ ហើយ​ពួក​កំឡោះៗ​របស់​ឯង​នឹង​ឃើញ​ការជាក់​ស្តែង ៖

« នៅ​គ្រា​នោះ យើង​នឹង​ចាត់​វិញ្ញាណ​របស់​យើង​ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ » ( យ៉ូអែល ២:២៨–២៩; សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១ ) ។