២០១៥
ទូរសព្ទ​ដែល​ហៅ​មក​ចំពេល
ខែ តុលា ឆ្នាំ ២០១៥


ទូរសព្ទ​ដែល​ហៅ​មក​ចំពេល

អ្នក​និពន្ធ​រស់នៅ​តាយឆុន​ប្រទេស តៃវ៉ាន់ ។

រូបភាព
Illustration depicting a woman and young woman talking on their cell phones.

ខ្ញុំ​មិន​ជឿ​ថា​មាន​ព្រះ ឡើយ​តាំងតែ​ពី​ក្មេង​មក​ម្ល៉េះ ។ ជីវិត​ខ្ញុំ​ពោរពេញ​ដោយ​ភាពជ្រួលច្របល់ ហើយ​នៅ​ក្នុង​ពេល​ដ៏​លំបាក​បំផុត​របស់​ខ្ញុំ ខ្ញុំ​បាន​បាក់ទឹក​ចិត្ត​ល្មម​នឹង​ចង់​ធ្វើ​អត្តឃាត​ខ្លួន​ឯង ។ ពេល​នោះ​គឺ​ជា​ពេល​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ ។ ដំណឹង​ល្អ​គឺ​ពិត​ជា​អ្វី​មួយ​ដែល​ខ្ញុំ​ត្រូវការ ខ្ញុំ​ចាប់​អារម្មណ៍​ចំពោះ​វា​ដូច​ជា​ដែកឆក់​អញ្ចឹង ។

ការសាកល្បង​របស់​ខ្ញុំ​ពុំ​បញ្ចប់​ក្រោយ​ពី ខ្ញុំ​ចូល​សាសនាចក្រ​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​គោលជំហរ​មួយ​ដែល​ប្រសើរ​ជាង​មុន​ដើម្បី​តទល់​នឹង​ឥទ្ធិពល​ពី​មារសត្រូវ ។ ដ្បិត​វាជាលើក​ទីមួយ​ហើយ ដែល​ខ្ញុំ​បាន​ស្គាល់​អារម្មណ៍​នៃ​សុភមង្គល ។

ទោះបីជា​យ៉ាង​ណា ការបាក់​ទឹកចិត្ត​នោះ​ពុំ​បាន​ដោះលែង​គំនៀប​របស់​វា​ដោយ​ងាយ​ស្រួល​ឡើយ ។ នៅពេល​មួយ​នោះ​ខ្ញុំ​ចង់​បោះបង់​វា​ចោល​ម្តង​ទៀត ។ នៅពេលនោះ​បងស្រី ធីង ដែល​ជា​ភរិយា​របស់​ប៊ីស្សព បាន​ទូរសព្ទ​មក ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​អារម្មណ៍​ថា​ត្រូវតែ​ទូរសព្ទ​មក​ខ្ញុំ ។ គាត់​បាន​សួរសុខទុក្ខ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ពី​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ។ សម្រាប់​ខ្ញុំ​គាត់​គឺ​ជា​ទេវតា​មួយ​អង្គ​ដែល​ព្រះ​បាន​បញ្ជូន​មក ។

ប្រព្រឹត្តិការណ៍​នោះ​បាន​ផ្តល់​អំណាច​ដល់​ខ្ញុំ ។ សេចក្តី​ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ដោះលែង ដូច​ដែល​មាន​និយាយ​នៅ​ក្នុង អាលម៉ា ៣៦:២–៣ ៖

« ពួកគេ​នៅ​ក្នុង​សេវកភាព ហើយ​គ្មាន​អ្នក​ណា​អាច​ដោះលែង​គេ​បាន​ឡើយ​លើកលែង​តែ… ព្រះ ។ …

« … នរណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅលើ​ព្រះ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​គាំទ្រ​នៅក្នុង​ការពិសោធន៍​របស់​គេ និង វិបត្តិ​របស់​គេ និង ការទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ » ។

ខ្ញុំ​នៅតែ​មាន​ការសាកល្បង​នានា ប៉ុន្តែ​ខ្ញុំ​នឹង​មិន​បណ្តោយ​ឲ្យ​វា​ជាន់​ឈ្លី​ខ្ញុំ​ដោយ​ងាយ​ម្តង​ទៀត​ឡើយ ។ ព្រះ​បាន​គាំទ្រ​ខ្ញុំ​គ្រប់​ការសាកល្បង និង ក្តី​បារម្ភ​របស់​ខ្ញុំ​ទាំងអស់ ។ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ​ចេញ​ពី​ស្ថាន​ឃុំ​វិញ្ញាណ និង សេវកភាព ដែល​ជា​សេចក្តី​ស្លាប់​នោះ ។ ទ្រង់​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ ។