២០១៥
ស៊ីស្ទើរ ស្ពាហ្វត កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ
ខែ តុលា ឆ្នាំ ២០១៥


ស៊ីស្ទើរ ស្ពាហ្វត កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ

សានឌី ហៅសុន រដ្ឋ អូហៃអូ ស.រ.អា.

នា​យប់​មួយ​ខ្ញុំ​កំពុង​លេង​ហ្គេម​អំពី ភោជនីយដ្ឋាន​តាម​អ៊ិនធើរណែត​ដល់​យប់​ជ្រៅ ពេល​ស្វាមី របស់​ខ្ញុំ​បាន​ដើរ​មក​ក្បែរ​នោះ​ហើយ​បា្រប់​ថា​គាត់​នឹង​ចូល​ដេក​មុន​ហើយ ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « អូន​នឹង​ចូលដេក ឥឡូវ​ហើយ » ។

គាត់​បាន​និយាយ​ថា « បង​នឹង​ជឿ​នៅពេល​បង​ឃើញ​អូន » ។

ខ្ញុំ​កំពុង​លេង​ហ្គេម​ដែល​ខ្ញុំ​បាន​ធ្វើ​ម្ហូប​ពិសេស​នៅ ក្នុង​ភោជនីយដ្ឋាន​ដ៏​ល្អ​មួយ សម្រាប់​អតិថិជន​សំខាន់ៗ ។ ខ្ញុំ​បាន​មើល​អេក្រង់​កុំព្យូទ័រ ដែល​​បាន​ប្រាប់​ថា « ប្រាកដ​ណាស់ ខ្ញុំ​មាន​ម្ហូប​ពិសេស​ដែល​ត្រៀម​រួចរាល់​ក្នុង​រយៈពេល​១៥ នាទី​ទៀត » ។

ដើម្បី​កុំ​ឲ្យ​ខាត​ពេល ខណៈ​ខ្ញុំ​កំពុង​រង់ចាំ ខ្ញុំ​បាន​ចាប់យក​សៀវភៅ Daughters in My Kingdom: The History and Work of Relief Society ដែល​វា​ទុក​នៅ លើ​តុ​ដែល​ខ្ញុំ​បាន​វា​ពី​ថ្នាក់​សមាគម​សង្គ្រោះ ។ ខ្ញុំ បាន​ចាប់ ផ្តើម អាន បុព្វកថា ។ នៅ​ទំព័រ​ទីបី​ខ្ញុំ​បាន​ឃើញ​ឃ្លា​ខាង​ក្រោម​ដែល​និយាយ​ដោយ បេលេ អេស ស្ពាហ្វត ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ទីប្រាំបួន ។

គាត់​បាន​សរសេរ​ថា « ខ្ញុំ​ជឿ​ថា ស្ត្រី​ទូទៅ​នាពេល​បច្ចុប្បន្ន​នេះ នឹង​ធ្វើ​បាន​យ៉ាង​ល្អលើ​តម្លៃ​ដែល​គាត់​ចាប់​អារម្មណ៍ ឲ្យ​តម្លៃ​លើ​សកម្មភាព​នានា​ដែល​ខ្លួន​បាន​ចូលរួម រួច​ចាប់យក​ជំហាន​នានា​ដើម្បី​ធ្វើឲ្យ​ជីវិត​របស់​ខ្លួន​ងាយស្រួល ទម្លាក់​ចោល​កិច្ចការ​សំខាន់​មុន​គេ ផ្តល់តម្លៃ​ទៅលើ​រង្វាន់​ដែល​នឹង​អស្ចារ្យ​បំផុត ហើយ​ស៊ូទ្រាំ​បំផុត និង បន្ថយ​ពេលវេលា​ខ្លួន​ចំពោះ​សកម្មភាព​នានា​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​តិចតួច » ។ ( ឆ្នំា ២០១១ ទំព័រ xiii ) ។

ក្រៅ​ពី​ព្រះគម្ពីរ​គ្មាន​អ្វី​ដែល​ខ្ញុំ​អាន​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ខ្លាំង​ដូចនេះ​ឡើយ ។ ស្ត្រី​ម្នាក់​នេះ​ដែល​បាន​ស្លាប់​ជាង​៣០​ឆ្នាំ​កំពុង​និយាយ​មក​កាន់​ខ្ញុំ ។ ពាក្យ​ពេចន៍​របស់​គាត់​ហាក់បី​ដូច​ជា​ទាក់ទង​នឹង​ពេល​បច្ចុប្បន្ន​នេះ​ជាង​ពេល​និយាយ​ពាក្យ​នេះ​ទៅ​ទៀត ។

ខ្ញុំ​បាន​ដឹង​ភ្លាម​ថា​ខ្ញុំ​នឹង​មិន​លេង​ហ្គេម​តាម អ៊ិនធើរណែត​ម្ដង​ទៀត​ឡើយ ។ ខ្ញុំ​បាន​បិទ​កុំព្យូទ័រ ហើយ​បាន​ចូល​ដេក ហើយ​ប្រាប់​ស្វាមី​របស់​ខ្ញុំ​អំពី​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ពុំ​បាន​បើក​កុំព្យូទ័រ​ឡើយ ។ ផ្ទុយទៅវិញ​ខ្ញុំ​បាន​គិត​ពី​ចំនួន​ម៉ោង​ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជាមួយ​ហ្គេម​នោះ​រាល់​ថ្ងៃ ។

ខ្ញុំ​គុណ​បីម៉ោង​ក្នុង​មួយ​ថ្ងៃ ជាមួយ​នឹង ៣៦៥ ( ដែល​ជា​ថ្ងៃ​ទាំងអស់​ក្នុង​មួយ​ឆ្នាំ ) ហើយ​ចែក នឹង ២៤ ម៉ោង ( ម៉ោង​ទាំងអស់​ក្នុង​មួយ​ថ្ងៃ ) ។ ខ្ញុំ​ភ្ញាក់ ផ្អើល ដែល​ដឹង ថា ខ្ញុំ​ចំណាយ​ពេល​ឥតប្រយោជន៍​៤៥.៦២​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ។ ពេលវេលា និង ថ្ងៃ​ដ៏​មានតម្លៃ​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​ជា​រៀងរហូត ។ ខ្ញុំ​អាច​ចំណាយ​ពេល​នោះ​ដើម្បី​អាន​ព្រះគម្ពីរ ចំណាយ​ពេល​នោះ​ជាមួយ​ស្វាមី និង កូនៗ បម្រើ​អ្នក​ដទៃ ឬ តម្កើង​ការហៅ​របស់​ខ្ញុំ ។

ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​តែង​ថ្លែង​សុន្ទរកថា​អំពី​ប្រធានបទ​នេះ​ជា​ញឹកញាប់​អំឡុង​ពេល​សន្និសីទ​ទូទៅ ។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិនយល់​វា​ឡើយ ហើយ​ខ្ញុំ​បាន​គិត​ថា​វា​មិន​អនុវត្ត​ចំពោះ​ខ្ញុំ​ឡើយ ។

ខ្ញុំ​មាន​អំណរ​គុណ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ជួយ​ខ្ញុំ​ទទួល​ស្គាល់​ថា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ—និង បេលេ​អេស ស្ពាហ្វត—កំពុង​មាន​ប្រសាសន៍​ជាមួយ​ខ្ញុំ