២០១៥
ពេត្រុស កូនេលាស និង ទេវតា
ខែ តុលា ឆ្នាំ ២០១៥


ពេលវេលា​មនុស្ស​ម្នាក់

ពេត្រុស កូនេលាស និង ទេវតា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

រៀន​អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​រួម​គ្នា​នៅ​ឆ្នាំ​នេះ !

រូបភាព
Product Shot from October 2015 Liahona

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ត្រឡប់​ទៅ​ឋានសួគ៌ នោះ​ពេត្រុស និង សាវក​ដទៃ​ទៀត​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​កន្លែង​ជា​ច្រើន ប៉ុន្តែ​គ្រាន់តែ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​យូដា​តែ​ប៉ុណ្ណោះ ។

កូនេលាស​គឺ​ជា​មន្ត្រី​អ្នក​កាន់​តំណែង​ម្នាក់​នៅ ក្នុង​កងទ័ព​របស់​ពួក​រ៉ូម ។ លោក​បាន​ជឿ​លើ​ព្រះ ប៉ុន្តែ​លោក​ពុំ​មែន​ជា​សាសន៍​យូដា​ឡើយ ។ ទេវតា​បាន​បង្ហាញ​ខ្លួន​ដល់​លោក ហើយ​បាន​ប្រាប់​លោក​ឲ្យ​រក​ពេត្រុស ។ កូនេលាស​បាន​បញ្ចូន​អ្នក​បម្រើ​ខ្លួន​ឲ្យ​រក​ពេត្រុស ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​ពេត្រុស​ឲ្យ​ទៅ​ជាមួយ​ពួកគេ ។

នៅក្នុង​ផ្ទះ​របស់​កូនេលាស ពេត្រុស​បាន​បង្រៀន​មនុស្ស​ជាច្រើន​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ទីនោះ ។ លោក​បាន​ប្រាប់​ពួកគេ​អំពី ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ដឹង​ថា​វា​ជា​រឿង​ពិត ។ នៅពេល​មិត្ត​របស់​ពេត្រុស​បាន​ដឹង​ថា​លោក​បាន​ផ្សព្វផ្សាយ​ដល់​សាសន៍​ដែល​មិនមែន​ជា​ពួកយូដា នោះ​ពួកគេ​បាន​ភ្ញាក់​ផ្អើល ។ ប៉ុន្តែ​ពេត្រុស​បាន​ប្រាប់​ពួកគេ​ថា លោក​បាន​រៀន​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ។ ( សូមមើល កិច្ចការ ១០:១–៤៨; ១១:១–១៨ ) ។

ខាង​ឆ្វេង ៖ រចនា​រូបភាព​ដោយ ក្រេក ស្តាពលី ខាង​ស្តាំ ៖ រាប់ចាប់​ពី រូបភាព​របស់​ព្រះគ្រីស្ទ ដោយ ហៀនរីច ហ្វកមែន ទទួល សិទ្ធិ អនុញ្ញាត ពី ក្រុមហ៊ុន ស៊ី. ហារីសុន ខុនរ៉យ ។