២០១៥
ការប្រារព្ធ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ
ខែ តុលា ឆ្នាំ ២០១៥


ការប្រារព្ធ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅ​ក្នុង​ឆ្នាំ ១៩១៥ ព្យាការី​ថ្ងៃ​ចុង​ក្រោយ​បាន​ទូន្មាន​យើង​ឲ្យ​ញែក​មួយ​រាត្រី​ក្នុង​មួយ​សប្តាហ៍​សម្រាប់​គ្រួសារ​របស់​យើង ។ វា​ត្រូវបាន​ហៅ​ថា « រាត្រី​ជួបជុំ​ក្នុង​គ្រួសារ » នៅ​លើក​ដំបូង—ជាពេល​មួយ​ដើម្បី​រៀន​ដំណឹង​ល្អ ហើយ​មាន​ភាពរីករាយ​ជាមួយ​គ្នា ខណៈដែល​ការពង្រឹង​ទំនាក់ទំនង​នៅលើ​ផែនដី និង នៅអស់​កល្ប​របស់​យើង ។

មួយរយ​ឆ្នាំ​ក្រោយ​មក រាត្រី​ជួបជុំ​ក្រុមគ្រួសារ​បន្ត​ជួយ​យើង​ឲ្យ​ស្ថាបនា​ក្រុមគ្រួសារ​ដែល​នឹង​នៅ​អស់កល្ប​អស់​កាល​ជានិច្ច ។ ព្យាការី​ទាំងឡាយ​សន្យា​ថា តាមរយៈ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ភាពរឹងមាំ​នៃ​ជំនឿ និង ខាង​វិញ្ញាណ​នឹង​រីកចម្រើន​នៅក្នុង​ដួងចិត្ត​របស់​យើង ហើយ​មាន​ការការពារ​ដ៏​អស្ចារ្យ សាមគ្គីភាព និង ភាពសុខសាន្ត​នឹង​មាន​នៅ​ក្នុង​គេហដ្ឋាន​យើង ។

យើង​ទាំងអស់​មាន​គ្រួសារ​មួយ​នៅ​លើ​ផែនដី​នេះ ហើយ​យើង​គឺ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ឋានសួគ៌ ។ មិនថា​យើង​រស់នៅ​ទីណា​នៅលើ​ផែនដី​នេះ​ទេ ហើយ​មិនថា​ស្ថានភាព​យើង​យ៉ាង​ណា​ក្នុង​ជីវិត​យើង​ឡើយ យើង​អាច​ប្រារព្ធ​ធ្វើ និង ចូលរួម​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​បាន ។

រូបភាព
Parents and children reading from the scriptures. Shot in Thailand.

ខាង​ឆ្វេង ៖ គ្រួសារ​ម៉ៃ ដែល​ទើបតែ​ប្តូរ​ទីលំនៅ​ថ្មីៗ​មក​ប្រទេស​ថៃ ជា​កន្លែង​ដែល​ពួកគេ​បាន​រៀន​ដំណឹង​ល្អ ហើយ​បាន​ជ្រមុជ​ទឹក ។ នៅ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ពួកគេ​សិក្សា​ព្រះគម្ពីរ​មរមន​ទាំង​ជា​ភាសា​ម៉ុង ដែល​ជា​ភាសា​កំណើត និង ភាសា​ថៃ ដែល​ជា​ភាសា​នៃ​ផ្ទះ​ថ្មី​របស់​ពួកគេ ។

រូបភាព
Family playing games on table in Portugal

ខាង​ក្រោម ៖ ការមាន​ភាពរីករាយ និង លេង​ល្បែង​កម្សាន្ត​គឺ​ជា​របៀប​មួយ​ដែល​គ្រួសារ​សាន់តូស​ប្រជាជន​ព័រទុយហ្គាល់ បង្កើត​មិត្តភាព​កាន់តែ​ជិតស្និទ​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។

រូបភាព
Series of images of people studying in groups, individually, in families sitting in Congo

ខាង​ស្តាំ ៖ នៅក្នុង​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ក្រុម​គ្រួសារ​មាន​ន័យ​ច្រើន​ជាង​ការគ្រាន់តែ​មាន ៖ ម្តាយ ឪពុក និង កូនៗ​ទៅ​ទៀត ។ ដូច្នេះ​នៅពេល​បងប្រុស សុកាមេណូ បាន​ប្រមូល​គ្រួសារ​របស់​គាត់​ធ្វើ​រាត្រី​គ្រួសារ មាន​មនុស្ស​ជាច្រើន​មក​ពី​ភូមិ​ទទួល​អារម្មណ៍​ស្វាគមន៍​ដើម្បី​ចូលរួម ។

រូបភាព
Filipino mother sings and does actions with her young children.

ខាង​ពី​លើ ៖ បងស្រី ហ្គើខេន​មក​ពី ប្រទេស​ហ្វីលីពីន ប្រើ​ចម្រៀង​កុមារ និង តន្ត្រី​បុរាណ​ដើម្បី​បង្រៀន​កូនៗ​របស់​ខ្លួន​អំពី​សេចក្តី​អំណរ​នៃ​ដំណឹង​ល្អ ។

រូបភាព
Family in a kitchen

ខាង​លើ ៖ គ្រួសារ អែនឌើរសិន រូបភាព​នេះ​នៅ​ក្នុង​ផ្ទះបាយ​ពួកគេ​នៅ រដ្ឋ​ចចចារ ស.រ.អា ដែល​ចូលចិត្ត​ធ្វើ​នំ ឃុកឃី ។ ពេល​ខ្លះ​ពួកគេ​បាន​ប្រើ​នំ ឃុកឃី​ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មេរៀន ឬ យក​វា​ធ្វើ​ជា​នំ​បរិភោគ​យ៉ាង​សាមញ្ញ ។

រូបភាព
Family Home Evening.

ខាង​លើ ៖ បងប្រុស និង បងស្រី រ៉ៃណុល មក​ពី​រដ្ឋ វ៉ាស៊ីនតោន ស.រ.អា ស្វែងរក​វិធី​នានា​ដើម្បី​បង្រៀន​ដំណឹង​ល្អ​យ៉ាង​សាមញ្ញ​ដូច្នេះ កូន​តូចៗ​របស់​ពួកគេ​អាច​រៀន ហើយ​ស្តាប់​យល់​បាន ។

រូបភាព
A Bolivian family sings a hymn during family home evening.

ខាងស្តាំរាប់​ចាប់​ពី លើ ៖ គ្រួសារ អ៊ីស្ពីណូស្សា មក​ពី​ប្រទេស បូលីវី បាន​អញ្ជើញ​ម្តាយ​ជាទីគោរព​របស់​ពួកគេ​ចូលរួម​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ នៅពេល​ពួកគេ​ច្រៀង និង រៀន​ពី​ដំណឹង​ល្អ ។

រូបភាព
Family looking at photo albums.

សម្រាប់​គ្រួសារ ជីន មក​ពី ​ចចចារ ស.រ.អា. វិញ ពង្សប្រវត្តិ​គឺ​ជា​សកម្មភាព​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ​ក្នុង​រាត្រី​គ្រួសារ ។ ពួកគេ​រីករាយ​នឹង​បង្រៀន​កូនៗ​អំពី​កេរតំណែល​នៃ​ប្រជាជន​កូរ៉េ​របស់​ខ្លួន ។

រូបភាព
A family walking together outdoors. Shot in Australia.

គ្រួសារ លីហ្គើរវូដ មក​ពី​ប្រទេស អូស្ត្រាលី ពេល​ខ្លះ​បាន​ដើរលេង​កម្សាន្ត​ដែល​ជា​ផ្នែក​មួយ​នៃ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ដោយ​ដើរកម្សាន្ត​មើល​ទីតាំង​ដ៏​ស្រស់ស្អាត​នានា​នៃ​ទីក្រុង​របស់​ពួកគេ ។