២០១៥
យ៉ូសែប អ្នក​មើលឆុត
ខែ តុលា ឆ្នាំ ២០១៥


យ៉ូសែប អ្នក​មើលឆុត

កំណត់ត្រា​ប្រវត្តិសាស្ត្រ​នេះ​បញ្ជាក់​ពី​របៀប​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បំពេញ​ការហៅ​របស់​លោក​ក្នុង​នាម​ជា​អ្នក​មើល​ឆុត និង បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។

រូបភាព
Profile portrait of Joseph Smith.

យ៉ូសែប ស៊្មីធ គិត​ថា​បាន​បង្ហាញ​ដល់ ដាវីឌ រូហ្គើ courtesy of Community of Christ Library-Archives, ទីក្រុង អិនឌីផែនឌិន រដ្ឋ មិសសួរី ។

នៅ ថ្ងៃ​ទី ១៦ ខែ មេសា ឆ្នាំ ១៨៣០ គឺ​ជា​ថ្ងៃ​ដែល​យ៉ូសែប ស្ម៊ីធ បាន​រៀបចំ​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ( ដែល​ក្រោយ​មក​ត្រូវ​បាន​ហៅ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ) លោក​បាន​ប្រកាស​ពាក្យ​វិវរណៈ​ដល់​អស់​អ្នក​ដែល​បាន​ចូលរួម ។ « មើលចុះ » សំឡេង​នៃ​ព្រះ​បាន​ប្រកាស​ថា « នឹង​មាន​បញ្ជី​មួយ​កត់ទុក នៅ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​នៅក្នុង​បញ្ជី​នោះ [ យ៉ូសែប ស៊្មីធ ] នឹង​ត្រូវ​បាន​ហៅ​ថា​ជា​អ្នក​មើល​ឆុត » ( គ និង ស ២១:១ ) ។

សញ្ញា​ដែល​មើល​ឃើញ​ច្បាស់​បំផុត​ពី​តួនាទី​របស់​យ៉ូសែប ស្ម៊ីធ​ថា​ជា​អ្នក​មើល​ឆុត នៅក្នុង​សាសនាចក្រ​ដែល​បង្កើត​ថ្មី​នោះ​គឺ​ព្រះគម្ពីរ​មរមន ដែល​លោក​បាន​ពន្យល់​ម្តងទៀត​ថា គឺ​ត្រូវ​បាន​បកប្រែ « ដោយ​អំណោយ​ទាន និង ព្រះចេស្តា​នៃ​ព្រះ » ។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ក្បែរ​យ៉ូសែប​នៅ​មុន​ឆ្នាំ​នៃ​ការរៀបចំ​សាសនាចក្រ​បាន​ធ្វើ​ជា​សាក្សី​នៃ​ដំណើរការ​ដែល​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក ហើយ​មាន​ការយល់​ដឹង​មួយ​ចំនួន​អំពី​អត្ថន័យ​នៃ​ពាក្យ អ្នក​មើល​ឆុត ។

អត្ថន័យ​នៃ​ពាក្យ អ្នក​មើល​ឆុត

តើ​ពាក្យ​ថា អ្នក​មើល​ឆុត មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ព្យាការី​ដ៏​វ័យ​ក្មេង​នេះ និង អស់​អ្នក​ដែល​រស់នៅ​ក្នុង​សម័យ​កាលនោះ ? យ៉ូសែប ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​អាន​ព្រះគម្ពីរ​ប៊ីប ដែល​មាន​សរសេរ​ពី​ពាក្យ​អ្នក​មើល​ឆុត​ជា​ច្រើន​ដង ។ ជា​ឧទាហរណ៍​នៅ​ក្នុង សាំយូអែលទី ១អ្នក​និពន្ធ​ពន្យល់ ៖ « កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រាអែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា ចូរ​យើង​ទៅ​ឯ​អ្នក​មើល​ឆុត ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ » (សាំយូអែលទី ១ ៩:៩) ។

ព្រះគម្ពីរ​ប៊ីប​ក៏​បាន​សសេរ​ផងដែរ​ថា មនុស្ស​ទទួល​ការបើក​បង្ហាញ​ខាង​វិញ្ញាណ​តាម​របៀប​នៃ​វត្ថុ​នានា​ដូច​ជា​ដំបង ពស់​លង្ហិន​នៅ​លើ​បង្គោល ( ​ដែល​បាន​ក្លាយ​ជា​និមិត្តរូប​ជា​សកល​នៃ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ) អេផូឌ ( ជា​ផ្នែក​មួយ​នៃ​សម្លៀកបំពាក់​របស់​សង្ឃ​ដែល​មាន​ត្បូង​ដ៏​មាន​តម្លៃ​ពីរ ) និង យូរីម និង ធូមីម ។

« ការមើល​ឃើញ » និង « អ្នក​មើល​ឆុត » គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ជនជាតិ​អាមេរិក និង គ្រួសារ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ចម្រើន​វ័យ​ឡើង ។ ដោយ​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះបន្ទូល​នៃ​ព្រះគម្ពីរ​ប៊ីប និង ការលាយ​ផ្សំ​វប្បធម៌​របស់​ពួកអង់គ្លេស-អ៊ឺរ៉ុប​ដែល​បាន​នាំ​មក​ដោយ​ពួក​អន្តោប្រវេសន៍​មកកាន់​ទ្វីប​អាមេរិក​ខាង​ជើង មនុស្ស​មួយ​ចំនួន​នៅ ដើម​សតវត្សរ៍​ទី​១៩​បាន​ជឿ​ថា​វា​អាច​ទៅ​រួច​ដែល​បុគ្គល​គ្រប់រូប​មាន​អំណោយទាន​ដើម្បី​« មើល​ឃើញ » ឬ ទទួល​ការបើក​បង្ហាញ​ខាង​វិញ្ញាណ តាមរយៈវត្ថុ​នានា​ដូច​ជា​ត្បូង​អ្នក​មើល​ឆុត ។

យ៉ូសែប ស្ម៊ីធ​វ័យ​ក្មេង បានទទួល​យក​ជំនឿ​វប្បធម៌ និង ការអនុវត្តន៍​នានា​ក្នុង​សម័យ​របស់​លោក រួម​មាន​ទាំង​គំនិត​នៃ​ការប្រើ​ត្បូង​អ្នក​មើល​ឆុត ដើម្បី​មើល​វត្ថុ​បាត់ ឬ ដែល​លាក់​កំបាំង ។ ចាប់តាំង​ពី​ដំណើរ​រឿង​នានា​នៃ​ព្រះគម្ពីរ​ប៊ីប បាន​បង្ហាញ​ថា​ព្រះ ប្រើ​វត្ថុ​នានា​ដើម្បី​ផ្តោត​ទៅលើសេចក្តី​ជំនឿ​របស់​មនុស្ស​លោក ឬ ទាក់ទង​ខាង​វិញ្ញាណ​នៅ​ក្នុង​សម័យ​បុរាណ នោះ យ៉ូសែប និង មនុស្ស​ដទៃ​ផ្សេង​ទៀត​បាន​គិត​ថា​នឹង​មាន​ដំណើរ​ដូច​គ្នា​នៅ​ក្នុង​សម័យ​របស់​ខ្លួន​ផងដែរ ។ ឪពុក​ម្ដាយ​របស់ យ៉ូសែប យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ និង លូស៊ី ម៉ាក ស្ម៊ីធ បាន​លើក​ទឹកចិត្ត​ដល់​ក្រុមគ្រួសារ​ឲ្យ​ធ្វើ​តាម​វប្បធម៌​នេះ និង ការប្រើ​វត្ថុ​នានា​របស់​ខ្លួន​តាម​របៀប​នេះ ហើយ​អ្នក​ភូមិ ប៉ាល់ម៉ៃរ៉ា និង មែនឆែស្ទើរ រដ្ឋ ញូវ យ៉ោក ជា​កន្លែង​ដែល​គ្រួសារ​ស្ម៊ីធ​រស់នៅ បាន​ព្យាយាម​ឲ្យ​យ៉ូសែប ស្វែងរក​វត្ថុនានា​ដែល​បាន​បាត់​ទៅ ពីមុន​គាត់​ផ្លាស់​លំនៅ​ទៅ រដ្ឋផែនសិលវេញ៉ា នៅ​ចុងឆ្នាំ ១៩២៧ ។

សម្រាប់​អស់​អ្នក​ដែល​មិន​បាន​យល់​ដឹង​ពី​របៀប​ដែល​ប្រជាជន​នៅ​សតវត្សរ៍​ទី ១៩​ក្នុង​តំបន់​ដែល​យ៉ូសែប បាន​រស់នៅ​ក្នុង​ជំនឿ​សាសនា​របស់​ពួក​គេ នោះ​ត្បូង​អ្នក​មើល​ឆុត​អាច​មិន​ត្រូវបាន​គេ​ស្គាល់ ហើយ​ពួក​អ្នក​ប្រាជ្ញ​បាន​ជជែក​វែកញែក​អំពី​រឿង​សាសនា​នេះ​អស់​ជា​យូរ​ហើយ​ក្នុង​រយៈពេល​នៃ​ជីវិត​របស់​លោក​ ។ ម្យ៉ាងទៀត​ដោយសារ​លទ្ធផល​នៃ​ការរីកចម្រើន​ខាង​ការអប់រំ​នានា​នៅ​ទ្វីប​អឺរ៉ុប ឬ សម័យ​នៃ​ហេតុផល​ជា​រយៈពេល​មួយ​ដែល​បាន​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​វិទ្យាសាស្ត្រ និង ការអង្កេត​មើល​ពិភពលោក​លើ​បញ្ហា​ខាង​វិញ្ញាណ នោះ​មនុស្ស​ជាច្រើន​នៅ​ជំនាន់​របស់​យ៉ូសែប​បាន​ទទួល​ស្គាល់​ថា ការប្រើប្រាស់​វត្ថុ​នានា ដូច​ជា​ត្បូង ឬ ដំបង​គឺ​វា​មិន​សមហេតុសមផល ឬ សមរម្យ​សម្រាប់​គោលបំណង​សាសនា​ឡើយ ។

ច្រើន​ឆ្នាំ​ក្រោយ​មក នៅពេល​យ៉ូសែប បាន​ប្រាប់​ដំណើរ​រឿង​ដ៏​អស្ចារ្យ​របស់​លោក លោក​បាន​សង្កត់ធ្ងន់​លើ​ទស្សននិមិត្ត​របស់​លោក និង បទពិសោធន៍​ខាង​វិញ្ញាណ​ដទៃ​ទៀត ។ ផ្ទុយ​ទៅ​វិញ​សហការី​ចាស់ៗ​មួយ​ចំនួន​របស់​លោក បាន​ផ្តោតលើ​ការប្រើប្រាស់​ត្បូង​អ្នកមើល​ឆុត​ពី ដំបូង​របស់​លោក ក្នុង​គោលបំណង​ដើម្បី បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​លោក​ក្នុង​ពិភព​មួយ​ដែល​កំពុង​កើន​ឡើង​នូវ​ការបដិសេធ​ការអនុវត្តន៍​បែប​នោះ ។ ក្នុងការខិតខំ​ផ្សាយសាសនា​របស់​ពួកលោក យ៉ូសែប និង សមាជិក​កាល​ពីសម័យមុន​ផ្សេង​ទៀត ពុំ​បាន​យក​ចិត្ត​ទុកដាក់​លើ​វប្បធម៌​រួម​នៅពេល​ពួកគេ​ផ្សព្វផ្សាយ​ឡើយ ដោយសារ​ពួក​ជន​ដែល​ប្រែចិត្ត​ជឿ​នា​ពេល​ខាង​មុខ​ជាច្រើន កំពុង​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​មួយ​នៅ ក្នុង​របៀប​ដែល​ពួកគេ​យល់​ពី សាសនា​នៅ​ក្នុង​សម័យ​នៃ​ហេតុផល ។ ទោះជា​យ៉ាង​ណា​វិវរណៈ​ទាំងឡាយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​វិវរណៈ នោះ យ៉ូសែប ស្ម៊ីធ​បាន​បន្ត​បង្រៀន​ថា​ត្បូង​អ្នក​មើល​ឆុត និង ឧបករណ៍​ផ្សេងៗ​ទៀត​របស់​អ្នក​មើល​ឆុត ក៏​ដូច​ជា​សមត្ថភាព​ដើម្បី ធ្វើការ​ជាមួយ​ឧបករណ៍​ទាំង​នោះ គឺ​វា​ជា​អំណោយ​ទាន​ដ៏​សំខាន់ និង ពិសិដ្ឋ​ដែល​បាន​ប្រទាន​មក​ពី​ព្រះ ។១០

ឧបករណ៍​នានា​ដែល​បាន​ប្រើ​ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន

ត្បូង​អ្នក​មើល​ឆុត​ក៏​បាន​បង្ហាញ​នៅ​ក្នុង​ដំណើរ​រឿង​ប្រវត្តិសាស្ត្រ ដោយ​រៀបរាប់​អំពី យ៉ូសែប ស្ម៊ីធ និង ការបកប្រែ​ព្រះគម្ពីរ​មរមន​ដែរ ។ ប្រវត្តិ​ជា​ផ្លូវការ​របស់​យ៉ូសែប បាន​ចាប់ផ្តើម​នៅ ឆ្នាំ ១៨៣៨ បាន​រៀបរាប់​ពី​ការយាង​មក​ជួប​របស់​ទេវតា​មួយ​អង្គ ដែល​មាន​ព្រះ​នាម​ថា​មរ៉ូណៃ ដែល​បាន​ប្រាប់​លោក​អំពី​ផ្ទាំង​មាស​ដែល​បាន​កប់ទុក​នៅ​ក្នុង​កូនភ្នំ​ជិត​នោះ ។ យ៉ូសែប​បាន​រៀបរាប់​ថា ខណៈដែល​លោក​សន្ទនា​ជាមួយ​ទេវតា​នោះ « ការនិមិត្ត​បាន​បើក​សម្តែង » យ៉ាង​ច្បាស់​នៅ​ក្នុង​គំនិត​លោក​ដែល​លោក « ស្គាល់​កន្លែង​នោះ​បាន » នៅពេល​ទៅ​កន្លែង​នោះ​ក្រោយ​មក ( យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៤២ ) ។

រូបភាព
Joseph Smith depicted kneeling on the Hill Cumorah as the angel Moroni stands above him. The angel Moroni appears dressed in white and surrounded by intense light as he is holding the gold plates. The event took place on September 22, 1827. Painting number 2 of the 23 paintings in the "Mormon Panorama" series.

សមាជិក​សាសនាចក្រ​ទូទាំង​ប្រវត្តិសាស្ត្រ​បាន​ព្យាយាម​យល់​ពី​ប្រវត្តិសាស្ត្រ​កាលពី ដើម​អំពី យ៉ូសែប ស៊្មីធ និង ការរកឃើញ​របស់​លោក ព្រមទាំងការបកប្រែ​នៃ​ផ្ទាំង​មាស ។ រូបភាព​នេះ​គូរ​ដោយវិចិត្រករ ស៊ី ស៊ី អេ គ្រីស្ទានសិន នៅក្នុងឆ្នាំ ១៨៨៦ រូបភាព យ៉ូសែប ស៊្មីធ ទទួល​ផ្ទាំង​ពីទេវតា មរ៉ូណៃ ។

ទេវតា មរ៉ូណៃ​ប្រគល់​ផ្ទាំង​ទាំងឡាយ​ដល់ យ៉ូសែប ស៊្មីធ ដោយ ស៊ី ស៊ី អេ គ្រីស្ទានសិន ។

នៅ​ក្នុង​ប្រវត្តិ​របស់​យ៉ូសែប បាន​ចាប់​ផ្តើមពង្រាង​នៅ​ឆ្នាំ ១៨៣៨ មរ៉ូណៃ​បាន​ព្រមាន​លោក​ថា « អារក្ស​សាតាំង​នឹង​ព្យាយាម​ល្បួង​ខ្ញុំ ( ពីព្រោះ​មក​ពី​សភាព​ក្រខ្សត់​របស់​គ្រួសារ​ឪពុក​ខ្ញុំ ) ឲ្យ​ទៅ​យក​ផ្ទាំង​ទាំងឡាយ ដើម្បី​នឹង​កសាង​ខ្លួន​ជា​អ្នក​មាន » ។ យ៉ូសែប បាន​រៀបរាប់​ថា ទេវតា​អង្គ​នេះ​បាន​ហាម​ដោយ​មាន​បន្ទូល​ថា បើសិន​អ្នក « ធ្លាក់​ទៅ​ក្នុង​ឥទ្ធិពល​នៃ​មូលហេតុ​អ្វី​ផ្សេង​ទៀត » ក្រៅ​ពី​ការកសាង​នគរ​នៃ​ព្រះនោះ​អ្នក « មិន​អាច​នឹង​យក​ផ្ទាំង​ទាំងឡាយ​មក​បាន​ឡើយ » ( យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៤៦ ) ។ យ៉ូសែប ពន្យល់​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន​នា​ដើម​ឆ្នាំ ១៨៣២ ថា « ខ្ញុំ … ព្យាយាម​យក​ផ្ទាំង​ទាំង​នោះ​ដើម្បី​ក្លាយ​ជា​អ្នក​មាន ហើយ​មិន​បាន​រក្សា​បទបញ្ញត្តិ​ឡើយ ដែល​ខ្ញុំ​គួរតែ​មាន​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ » ១1 ជា​លទ្ធផល លោក​ត្រូវបាន​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​កូនភ្នំ​នោះ​ជា​រៀងរាល់​ឆ្នាំ​គម្រប់​បួន​ឆ្នាំ​រហូត​ដល់​លោក​បាន​រៀបចំ​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ផ្ទាំង​ទាំង​នោះ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៣–៥៤ ) ។

យ៉ូសែប​បាន​មាន​ប្រសាសន៍​ថា នៅទីបំផុត​លោក​បាន​ទទួល​ផ្ទាំង​ពី​មរ៉ូណៃ​នៅ​ក្នុង​ឆ្នាំ ១៨២៧ លោក​ក៏​បាន​ទទួល​ត្បូង​ពីរ​ដុំ​ដើម្បី​ប្រើ​ក្នុងការ​បកប្រែ​ផ្ទាំង​ទាំង​នោះ ។ លោក និង អ្នក​ដែល​នៅជិត​ស្និទស្និត​នឹង​លោក​បាន​កត់ត្រា​ព័ត៌មាន​អំពី​ត្បូង​ទាំង​នេះ ដោយ​រៀបរាប់​ថា​វា​មាន​ពណ៌ស ហើយ​ថ្លា ដាក់​ក្នុង​ស៊ុម​ប្រាក់ ឬ មាន គែម​ដូច​ជា​វ៉ែនតា​សម័យ​ទំនើប​នេះ​ដែរ ហើយ​ភ្ជាប់​ទៅ​នឹង​ប្រដាប់​បាំង​ទ្រូង​ធំ​មួយ ។១2 តាមការរៀបរាប់​នេះ ឧបករណ៍​អ្នក​មើល​ឆុត​នេះ​ដូច​ជា​ធំសំពីង​សំពោង ។ ម្តាយ​របស់​យ៉ូសែប ស្ម៊ីធ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ផ្តាច់​ត្បូង​ទាំង​នោះ ចេញ​ពី​ប្រដាប់​បាំង​ទ្រូង​សម្រាប់​ភាពងាយស្រួល​ខណៈ​កំពុង​ប្រើ​វត្ថុ​ទាំង​នោះ ។១3

អត្ថបទ​នៃ​ព្រះគម្ពីរ​មរមន​ហៅ​ត្បូង​ទាំង​នេះ​ថា « ប្រដាប់​បកប្រែ​ទាំងឡាយ » ហើយ​ពន្យល់​ថា​វត្ថុ​ទាំង​នេះ « ត្រូវ​បាន​រៀបចំ​ឡើង​ចាប់តាំង​ពី​ដើម​ដំបូង​មក ហើយ​ត្រូវ​បាន​ប្រគល់​ពី​តំណ​មួយ​ទៅ​តំណ​មួយ ក្នុង​គោលបំណង​ដើម្បី​បកប្រែ​ភាសា » ត្រូវ​បាន « រក្សា​ទុក​ឲ្យ​បាន​គង់វង្ស​ដោយ​ព្រះហស្ត​នៃ​ព្រះអម្ចាស់ » ( ម៉ូសាយ ២៨:១៤–១៥ ២០ ) ។

ព្រះគម្ពីរ​នេះ​ក៏​បាន​រៀបរាប់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន « ត្បូង​ទាំង​ពីរ​នេះ » ដល់​បងប្រុស​របស់​យ៉ារេឌ ដោយ​សន្យា​ថា​ត្បូង​ទាំង​នេះ​នឹង​ជួយ​មនុស្ស​ជំនាន់​ក្រោយៗ​ឲ្យ​ទទួល​បាន​ពាក្យ​របស់​លោក ។ ព្រះអម្ចាស់​ដឹកនាំ​លោក​ឲ្យ « សរសេរ​ការណ៍​ទាំងនេះ ហើយ​បិទត្រា​ទុក ហើយ​យើង​នឹង​បង្ហាញ​ការណ៍​នោះ ដល់​កូនចៅ​មនុស្ស​ដល់​ពេល​កំណត់​របស់​យើង » ។ ព្រះអម្ចាស់​ពន្យល់​ថា ត្បូង​ទាំង​នេះ « នឹង​បង្ហាញ​យ៉ាង​ច្បាស់​ដល់​ភ្នែក​មនុស្ស​នូវ​ការណ៍​ទាំងនេះ​ដែល​អ្នក​ត្រូវ​សរសេរ » ( អេធើរ ៣:២៤ ២៧ ) ។

រូបភាព
Detail from a page of the original Book of Mormon manuscript containing the departure of Lehi’s family from Jerusalem in what is today 1 Nephi 2.

ព័ត៌មាន​លម្អិត​មក​ពី​ទំព័រ​ដើម​នៃ​ក្រដាស​សរសេរ​ព្រះគម្ពីរ​មរមន​ដែល​មាន​ការ​ចេញ​ដំណើរ​របស់​ក្រុម​គ្រួសារ​លីហៃ ពី​ក្រុង​យេរ៉ូសាឡិមរបស់​លីហៃ​អំពី​សម័យ​បច្ចុប្បន្ន​នេះ នីហ្វៃទី ១ ២ ។ យ៉ូសែប ស៊្មីធ អាន​ព្រះគម្ពីរ​មរមន​ដល់​អ្នក​សរសេរ​ជា​ច្រើន​នាក់ ដោយ​បូករួម​ទាំង អូលីវើរ ខៅឌើរី ដែល​ជា​អ្នក​សរសេរ​ប៉ុន្មាន​បន្ទាត់​នេះ ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូប​ថត​ត្រូវ​បាន​ពង្រីក​ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់

នៅពេល​យ៉ូសែប ស្ម៊ីធ​បាន​បញ្ចាប់​ការសរសេរ​តាម​ការបកប្រែ​ព្រះគម្ពីរ​មរមន​របស់​លោក​ដល់​អ្នក​សរសេរ​របស់​លោក​នៅពាក់​កណ្តាល​ឆ្នាំ ១៨២៩ នោះ​អត្ថន័យ​នៃ​ពាក្យ អ្នក​មើល​ឆុត ត្រូវបាន​ពន្យល់​កាន់តែ​ច្បាស់​នៅ​ក្នុង​អត្ថបទ​នោះ ។ ព្រះគម្ពីរ​មរមន​មាន​ការព្យាករណ៍​មួយ​ដែល​ត្រូវបាន​ប្រទាន​ដល់​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​ដោយ​ប្រកាស​ថា ពូជ​របស់​លោក​ម្នាក់—កំណត់​យ៉ាង​ច្បាស់​ថា គឺ យ៉ូសែប ស្ម៊ីធ—នឹង​ក្លាយ​ជា « អ្នក​មើល​ឆុត​ដ៏​ជម្រើស » ដោយ​នាំ​ពូជពង្ស​ដទៃ​ទៀត​ជា​ច្រើន « ឲ្យ​ស្គាល់​នូវ​សេចក្តីសញ្ញា​ទាំងឡាយ »​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួក​អយ្យកោ​របស់​ពួកគេ ( នីហ្វៃទី ២ ៣:៦ ៧ ) ។

នៅក្នុង​ដំណើរ​មួយ​ផ្សេង​ទៀត​នៃ​ព្រះគម្ពីរ​មរមន អាលម៉ា​ជា​កូន​ប្រគល់​ប្រដាប់​បកប្រែ​ទាំង​នោះ​ឲ្យ​កូន​ប្រុស​របស់​លោក​គឺ​ហេលេមិន ។ អាលម៉ា​បាន​ទូន្មាន​គាត់​ដោយ​និយាយ​ពី ត្បូង​ទាំងពីរ​នៅ ក្នុង​ស៊ុម​ប្រាក់​ថា « ចូរ​ថែរក្សា​ប្រដាប់​បកប្រែ​ទាំង​នេះ​ទុក » ។ ប៉ុន្តែ​អាលម៉ា​ក៏​បាន​ដកស្រង់​ការព្យាករណ៍​មួយ​ដែល​និយាយ​អំពី​ត្បូង​តែ​មួយ​ថា « ហើយ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ៖ យើង​នឹង​រៀបចំ​សម្រាប់​អ្នក​បម្រើ​យើង​គឺ​កាសេឡិម នូវ​ត្បូង​មួយ​ដែល​នឹង​បំភ្លឺ​ក្នុង​ទី​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ » ( អាលម៉ា ៣៧:២១ ២៣ ) ។

ជាពិសេស ទោះជា​ត្រូវបាន​ផ្តល់​ឲ្យ​ក្នុង​បរិបទ​នោះ​ថា​ជា « ប្រដាប់​បកប្រែ​ទាំងឡាយ » ( ពហុវចនៈ ) ក៏​ការព្យាករណ៍​នេះ​និយាយ​អំពី​ការផ្តល់​« ត្បូង​មួយ » ( ឯកវេចនៈ ) ​ដល់​អ្នក​អ្នក​បម្រើ​នៅ​ពេល​អនាគត « ត្បួង​មួយ​ដែល​នឹង​បំភ្លឺ​ក្នុង​ទី​ងងឹត​ឲ្យ​ទៅ​ជា​ភ្លឺ » ។១៤ ពួក​បរិសុទ្ធ​សម័យ​ដើម បាន​ជឿជាក់​ថា អ្នក​បម្រើ​ដែល​បាន​ព្យាករណ៍​ទុក​រូប​នេះ គឺជា​យ៉ូសែប ស្ម៊ីធ ។១៥

ពិតណាស់ ភស្តុតាង​នៃ​ប្រវត្តិសាស្ត្រ បង្ហាញ​ថា ក្រៅពី​ត្បូង​អ្នក​មើល​ឆុត​ចំនួន​ពីរ​នោះ​ដែល​ត្រូវបាន​ស្គាល់​ថា ជា « ឧបករណ៍​បកប្រែ » នោះ យ៉ូសែប ស៊្មីធ បាន​ប្រើ​ត្បូង​អ្នក​មើល​ឆុត​យ៉ាង​ហោច​ណាស់​មួយ​ផ្សេង​ទៀត​នៅ​ក្នុងការ​បកប្រែ​ព្រះគម្ពីរ​មរមន ដែល​ជា​ញឹកញាប់​ត្រូវបាន​ដាក់​វា​ក្នុង​មួក​ដើម្បី​បាំង​ពន្លឺ ។ បើ​យោង​តាម​មនុស្ស​ជិតស្និទ្ធ​ជាមួយ​នឹង​យ៉ូសែប លោក​បាន​ធ្វើ​បែប​នេះ​ដើម្បី​មើល​ពាក្យ​នានា​នៅ​លើ​ត្បូង​នោះ ។១6

នៅ​ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ និង សហការី​របស់​លោក បាន​ចាប់ផ្តើម​ប្រើ​ពាក្យ​មក​ពីព្រះគម្ពីរ​ប៊ីប គឺ « យូរីម និង ធូមីម » ដើម្បី​និយាយ​ពី​ត្បូង​ណា​មួយ​ដែល​បាន​ប្រើ​ដើម្បី​ទទួល​វិវរណៈ​ដ៏​ទេវភាព រួមទាំង​ឧបករណ៍​បកប្រែ​របស់​សាសាន៍​នីហ្វៃ និង ត្បូង​អ្នក​មើលឆុត​តែ​មួយ​នោះ ។១7 ពាក្យ​មិន​ច្បាស់លាស់​នេះ​មានបំណង​ដើម្បី​ធ្វើ​ឲ្យ​ពិបាក​ស្វែងយល់​ពី វិធីសាស្ត្រ​ពិតប្រាកដ​ដែល​យ៉ូសែប ស្ម៊ីធ​បានបកប្រែ​ព្រះគម្ពីរ​មរមន ។ ក្រៅពី​ការប្រើ​ឧបករណ៍​បកប្រែ​នេះ យោង​តាម ម៉ាទីន ហារីស យ៉ូសែប ក៏​បាន​ប្រើ​ត្បូង​អ្នក​មើល​ឆុត​មួយ​របស់​គាត់​សម្រាប់​ភាពងាយ​ស្រួល​អំឡុង​ពេល​បកប្រែ​ព្រះគម្ពីរ​មរមន ។ ធនធន​ដទៃ​ទៀត​ដែល​បញ្ជាក់​ការផ្លាស់ប្តូរ​ឧបករណ៍​បកប្រែ​នានា​របស់​យ៉ូសែប ។១8

បន្ទាប់​ពី​ព្រះគម្ពីរ​មរមន បាន​បោះ​ពុម្ព

បន្ទាប់ពី​ការបោះពុម្ព​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ខែ មិនា ឆ្នាំ ១៨៣០ នោះ​យ៉ូសែប ស្ម៊ីធ និង ស្មៀន​របស់​លោក​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​មួយ​ដែល​ឥឡូវនេះ​ត្រូវ​បាន​ស្គាល់​ថា​ជា​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់​យ៉ូសែប ស្ម៊ីធ ជា​កំណែ​បោះពុម្ព​របស់​ព្យាការី​នៃ​កំណែ​ស្តេច​ជេមស៍ ។19 តាម​ដំណើរ​រឿង​របស់​យ៉ូសែប ការប្រើ​ឧបករណ៍​បកប្រែ​របស់​សាសន៍​នីហ្វៃ​សម្រាប់​គម្រោង​បកប្រែ​នោះ​គឺ​ពុំមែន​ជា​ជម្រើស​ឡើយ​ដោយសារ​លោក​ពុំមាន​ឧបករណ៍​ទាំង​នោះ​ទៀត​ឡើយ ។

ប្រវត្តិ​របស់​យ៉ូសែប​ពន្យល់​ថា « ដោយ​សារប្រាជ្ញា​របស់​ព្រះ [ ផ្ទាំង​ទាំងឡាយ និង ឧបករណ៍​បកប្រែ​នានា ] ​បាន​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ​ដោយ​ផុត​អន្តរាយ លុះត្រា​ខ្ញុំ​បាន​សម្រេច​ភារកិច្ច ដោយ​វត្ថុ​នោះ​ដែល​ត្រូវការ​ធ្វើ​ពីដៃ​របស់​ខ្ញុំ ។ នៅ​ពេល​ដែល​សារទូត​តម្រូវ​យក​វត្ថុ​ទាំង​នោះ​វិញ ដូច​ដែល បាន​គ្រោង​ទុក នោះ​ខ្ញុំ​ក៏​បាន​ប្រគល់​វត្ថុ​ទាំង​នោះ​ទៅ​លោក​វិញ ហើយ​លោក​មាន​វត្ថុ​ទាំង​នោះ​នៅ​ក្នុង​ការថែរក្សា​របស់​លោក រហូត​ដល់​សព្វថ្ងៃ​នេះ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦០ ) ។

ដូច​ដែល ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បាន​ពន្យល់​ថា « យ៉ូសែប បាន​ដាក់ [ យូរីម និង ] [ ធូមីម ]​ទៅ​ជាមួយ​ផ្ទាំង​ទាំង​នោះ នៅពេល​លោក [ បាន ] បញ្ចប់​ការបកប្រែ » ។២0

រូបភាព
Bust portrait of Joseph Smith. He is depicted wearing a dark suit, white shirt with a high collar and white tie.

សម្រាប់​សមាជិករាប់ពាន់​នាក់​អំឡុង​ពេល​លោក​នៅ​រស់​រាន​មាន​ជីវិត និង​មនុស្ស​រាប់​លាន​នាក់​បន្ទាប់​ពី​លោក​បាន​ស្លាប់ ទៅ​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ព្យាការី​អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ។

យ៉ូសែប ស៊្មីធ គិត​ថា​បាន​បង្ហាញ​ដល់ ដាវីឌ រូហ្គើ courtesy of Community of Christ Library-Archives, ទីក្រុង អិនឌីផែនឌិន រដ្ឋ មិសសួរី ។

យ៉ូសែប បាន​ត្បូង​អ្នក​មើល​ឆុត​ផ្សេង​ទៀត ប៉ុន្តែ​តាម​ពាក្យ​សម្តី​របស់​អែលឌើរ អ័រសុន ប្រាត្ត ( ឆ្នាំ ១៨១១–៨១ ) ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ក្រោយ​មក​ជា​អ្នក​ប្រវត្តិវិទូ​សាសនាចក្រ មក​ដល់​ពេល​នេះ នោះ យ៉ូសែប បាន​មាន​ភាព​ចាស់ទុំ​នៅក្នុង​ការយល់​ដឹង​របស់​ខ្លួន ។ នៅឯការប្រជុំ​មួយ​នា ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ១៨៧៤ ដែល​បាន​ចូលរួម​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ និង អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ជា​ច្រើន​ផ្សេង​ទៀត អែលឌើរ ប្រាត្ត បាន​ប្រាប់​អ្នក​ស្តាប់​របស់​ខ្លួន​អំពីកាល​ដែល​លោក​មាន « វត្តមាន​ជា​ច្រើន​ដង » នៅពេល​យ៉ួសែប ស្ម៊ីធ « កំពុង​បកប្រែ​ព្រះគម្ពីរ​សញ្ញា​ថ្មី » ។ ដោយ​មិនឃើញ​មាន​ប្រើ​ឧបករណ៍​បកប្រែ​នៅ ក្នុង​ដំណើរការ​បកប្រែ នោះ​លោក​បាន​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​យ៉ូសែប « ពុំ​បាន​ប្រើ​យូរីម និង ធូមីម ដូច​នៅ​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ដែរ » ។

នៅពេល​អែលឌើរ ប្រាត្ត បាន​មើល​ព្យាការី​បកប្រែ « យ៉ូសែប ដូច​ជា​បាន​ដឹង​ពី​គំនិត​របស់​លោក បាន​មើល​មុខ​គាត់ ហើយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​យូរីម និង ធូមីម​ដល់​លោក​នៅពេល​លោក​គ្មាន​បទពិសោធន៍​ក្នុង​ព្រះវិញ្ញាណ​នៃ​ការបំផុស​គំនិត ។ ប៉ុន្តែ​ឥឡូវ​នេះ លោក​បាន​ឈាន​ដល់​កម្រិត​ខ្ពស់ ដែល​លោក​បាន​យល់​ដំណើរការ​នៃ​ព្រះវិញ្ញាណ​នោះ ហើយ​ពុំ​ត្រូវការ​ជំនួយ​ពី​ឧបករណ៍​នោះ​ឡើយ » ។២1

ព្រិកហាំ យ៉ង់ បាន​ប្រាប់​ដល់​អ្នក​ស្តាប់​ផ្សេង​ទៀត​អំពី គំនិត​របស់​លោក​ទាក់ទង​នឹង​ការទទួល​ត្បូង​អ្នក​មើល​ឆុត​មួយ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពុំ ​[ ដឹង ] [ ប្រាកដ ] ឡើយ​ថា​ខ្ញុំ​ធ្លាប់​មាន​បំណង​ចង់​បាន​ត្បូង​អ្នក​មើល​ឆុត​មួយ​នោះ » ។២2 សេចក្តី​ថ្លែងការណ៍​របស់ ព្រិកហាំ យ៉ង់ ​បាន​បញ្ជាក់​ពី​ការយល់​ដឹង​របស់​លោក​ថា ត្បូង​អ្នក​មើល​ឆុត​នោះ​ពុំ​ចាំបាច់​ក្នុងការ​ធ្វើ​ជា​អ្នក​មើល​ឆុត​ឡើយ ។

នៅ​ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​ចូលរួម​សន្និសីទ​មួយ​នៅ ទីក្រុង អ័រ៉ែន រដ្ឋ​អូហៃអូ ។ អំឡុង​ពេល​នៃ​សន្និសីទ​នោះ បងប្រុស​របស់​លោក ហៃរុម បាន​មាន​ប្រសាសន៍​ថា គាត់ « បាន​គិត​យ៉ាង​ប្រពៃ​បំផុត​ថា ព័ត៌មាន​អំពី ការលេច​ចេញ មក​នៃ​ព្រះគម្ពីរ​មរមន​ដែល​បាន​និយាយ​ដោយ​យ៉ូសែប ផ្ទាល់​ទៅ​កាន់​ពួក​អែលឌើរ​បង្ហាញ​ថា​ពួកគេ​ទាំងអស់​គ្នា​អាច​ដឹង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ » ។ យោងតាម​ការកត់ត្រា​នៃ​ការប្រជុំ​នោះ យ៉ូសែប « បាន​មាន​ប្រសាសន៍​ថា វា​គ្មាន​បំណង​ដើម្បី ប្រាប់​ពិភពលោក​អំពី​អ្វីៗ​ទាំងអស់​ដែល​ពិសេស​នៃ​ការលេច​ចេញ មក​នៃ​ព្រះគម្ពីរ​មរមន​ឡើយ » ហើយ « ហើយ​វា​មិន​ចាំបាច់​ឲ្យ​លោក​និយាយ​ពី ការណ៍​ទាំង​នោះ​ឡើយ » ។២3 ដោយ​មាន​ភាព​ចាស់ទុំ​នៅ ក្នុង​តួនាទី​របស់​លោក​ជា​អ្នក​មើល​ឆុត ហើយ​បាន​ជឿ​ថា​ត្បូង​អ្នក​មើល​ឆុត ពុំ​សំខាន់​ក្នុង​ការ​ទទួល​វិវរណៈ ប្រហែល​ជា​លោក​បារម្ភ​ថា​មនុស្ស​ទូទៅ​អាច​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពេក​ទៅ​លើ​របៀប​ដែល​សៀវភៅ​មួយ​ក្បាល​នេះ​ត្រូវបាន​ចេញ​មក ហើយ​បែរ​ជា​មិន​សូវ​ឲ្យ​តម្លៃ​លើ​ព្រះគម្ពីរ​ទៅវិញ ។

ចំណុច​សំខាន់​បំផុត​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​អំពី ការបកប្រែ​ព្រះគម្ពីរ​មរមន​គឺ​ថា លោក​បាន​បកប្រែ​វា « ដោយ​អំណោយ​ទាន និង ព្រះចេស្តា​នៃ​ព្រះ » ។២4 លោក​បាន​បង្រៀន​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ថា ព្រះគម្ពីរ​នេះ​ផ្ទាល់​ « ជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត និង​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ហើយ​តាមរយៈការធ្វើតាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ នោះ​អ្នក​អាន​ទាំងអស់​នឹង « ចូលទៅ​ជិត [ ព្រះ ]​… ជាជាង [ ធ្វើតាម ] គម្ពីរ​ដទៃ​ទៀត​ទាំងអស់ » ។២5

កំណត់ ចំណាំ

  1. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥ ។

  2. បុព្វកថា​ព្រះគម្ពីរ​មរមន ប្រហែល​ជា​ខែ សីហា ឆ្នាំ ១៨២៩ នៅ ក្នុង Documents ភាគ ទី ១ ៖ ខែ កក្កដា ឆ្នាំ ១៨២៨–ខែ​មិថុនា ឆ្នាំ ១៨៣១ ភាគ​ទី ១ នៃ​Documents series នៃ The Joseph Smith Papers ( ឆ្នាំ ២០១៣ ) ទំព័រ ៩៣ ។ សូមមើល ផងដែរ « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » ព្រះគម្ពីរ​មរមន ) ។

  3. សូមមើល និក្ខមនំ ៤:១–៥, ១៧, ២០–២១; ៧:៨–២១; ៨:១៦–១៩; ៩:២២–២៦; ១០:១២–១៥; ១៤:១៥–១៨; ១៧:១–១៣; ជនគណនា ១៧:១–១០; ២០:៧–១១; ហេព្រើរ ៩:៤ ។

  4. សូមមើល ជនគណនា ២១:៧–៩; យ៉ូហាន ៣:១៤–១៥ ។

  5. សូមមើល និក្ខមនំ ២៨:១២; ៣៥:៩, ២៧; សាំយូអែលទី ១ ២៣:៩–១២; ៣០:៧–៨ ។

  6. សូមមើល និក្ខមនំ ២៨:៣០; លេវីវិន័យ ៨:៨; ជនគណនា ២៧:២១; ចោទិយកថា ៣៣:៨; សាំយូអែលទី ១ ២៨:៦; អែសរ៉ា ២:៦៣; នេហេមា ៧:៦៥ ។

  7. សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វប្បធម៌​សាសនា​នានា​នៅ​ក្នុង​សតវត្សរ៍​ទី ១៩​នេះ សូមមើល កំណត់​ហេតុ ភាគ ១ ៖ ឆ្នាំ ១៨៣២–១៨៣៩, ភាគ ១ នៃ Journals series នៃ The Joseph Smith Papers ( ឆ្នាំ ២០០៨ ) ទំព័រ xix និង Revelations and Translations ភាគ ៣ ៖ Printer’s Manuscript of the Book of Mormon, ភាគ ៣​នៃ Revelations and Translations series of The Joseph Smith Papers ( ឆ្នាំ ២០១៥ ) ទំព័រ xv–xvi; ដាល្លិន អេក អូក « Recent Events Involving Church History and Forged Documents » Ensign ខែ តុលា ឆ្នាំ ១៩៨៧ ទំព័រ ៦៨–៦៩ ។

  8. សូមមើល​សេចក្តី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ដែល​បាន​ដកស្រង់​ចេញ​ពី ហ្វ្រាន់ស៊ីស ដបុលយូ ឃើខាំ A New Witness for Christ in America: The Book of Mormon ភាគ ២ ( ឆ្នាំ ១៩៥៩ ) ទំព័រ ៣៦៦ សូមមើល​ផងដែរ លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, ឆ្នាំ ១៨៤៤–១៨៤៥ » សៀវភៅ​ទី ៣ ទំព័រ ១០ josephsmithpapers.org/paperSummarylucy-mack-smith-history-1844-1845. ម៉ាទីន ហារីស បាន​ប្រាប់​ពី​សមត្ថភាព​របស់​យ៉ូសែប ដោយ​បាន​ឲ្យ​គាត់​ស្វែងរក​ម្ជុល​នៅ​ក្នុង ពំនូក​ចំបើង​( សូមមើល « Mormonism—No. II » Tiffany’s Monthly ខែ កក្កដា ឆ្នាំ ១៨៥៩ ទំព័រ ១៦៤ ) ។

  9. ឧទាហរណ៍​សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ នៅក្នុង​ព្រះគម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ។

  10. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១០–១១ ។ សូមមើល​ផងដែរ​ពី​ពាក្យ​ដំបូង​បំផុត​នៃ​អ្វី​ដែល​មាន​ក្នុង​ពេល​ឥឡូវ​នេះ គោលលទ្ធិ និង សេចក្តីសញ្ញា ៨, បាន​នាំ អូលីវើរ ខៅឌើរី នៅ​ពេល​លោក​មាន​បំណង​ជួយ​យ៉ូសែប ស្ម៊ីធ ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន ( Revelation, Apr. ១៨២៩–B, in Documents, ភាគ ១ ខែ កក្កដា–មិថុនា ឆ្នាំ ១៨៣១ ទំព័រ ៤៤–៤៧ ) ។

  11. យ៉ូសែប ស្ម៊ីធ « ប្រវត្តិ ប្រហែល​ជា រដូវ​ក្តៅ ឆ្នាំ ១៨៣២ នៅ ក្នុង Histories, Volume ភាគ ១ ឆ្នាំ ១៨៣២–១៨៤៤ ភាគ ១ នៃ​Histories series នៃ The Joseph Smith Papers ( ឆ្នាំ ២០១២ ) ទំព័រ ១៤ ។

  12. សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៣៥; Joseph Smith, « Church History » នៅ​ក្នុង Histories ភាគ ១៖ ឆ្នាំ ១៨៣២–១៨៤៤ ទំព័រ ៤៩៥ ម៉ាទីន ហារីស នៅ​ក្នុង « Mormonism—No. II » ទំព័រ ១៦៥–៦៦ « Lucy Mack Smith, History ឆ្នាំ ១៨៤៤–១៨៤៥ » សៀវភៅ​ទី ៥ ទំព័រ ៧–៨ josephsmithpapers.org ។

  13. ឧទាហរណ៍​សូមមើល « Lucy Mack Smith, History » ឆ្នាំ ១៨៤៤–១៨៤៥ » សៀវភៅ​ទី ៥ josephsmithpapers.org ។

  14. ដោយ​សមហេតុសមផល ភាពខុស​គ្នា​នេះ​បាន​បំភាន់​ដល់​អ្នក​ធ្វើ​អត្ថាធិប្បាយ ។ ឧទាហរណ៍ សូមមើល ប្រូ អ័រ ម៉ាក់ខន់ឃី Mormon Doctrine កំណែ​លើក​ទីពីរ. ( ឆ្នាំ ១៩៦៦ ) ទំព័រ ៣០៧–៨; Joseph Fielding McConkie និង Robert L. Millet, Doctrinal Commentary on the Book of Mormon, ភាគ ៤. ( ឆ្នាំ ១៩៨៧–៩២ ) ៣:២៧៨ និង Matthew B. Brown, All Things Restored: Confirming the Authenticity of LDS Beliefs ( ឆ្នាំ ២០០០ ) ទំព័រ ៦២ ។

  15. សូមមើល William W. Phelps, Funeral Sermon of Joseph and Hyrum Smith បណ្ណាល័យ​ប្រវត្តិ​សាស្រ្ត​សាសនា​ចក្រ ទីក្រុង​សលត៍ លេក អ័រសុន ប្រាត្ត « Explanation of Substituted Names in the Covenants » The Seer ខែ មិនា ឆ្នាំ ១៨៥៤ ទំព័រ ២២៩ William W. Phelps សំបុត្រ​ទៅ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១០ ខែ មេសា ឆ្នាំ ១៨៥៤ នៅ ក្នុង​ឯកសារ​ក្នុង​ការិយាល ព្រិកហាំ យ៉ង់ ឆ្នាំ ១៨៣២–១៨៧៨ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង សលត៍ លេក ។ និង Revelations and Translations ភាគ ២ ៖ ការបោះពុម្ភ​វិវរណៈ ភាគ​២​នៃ Revelations and Translations series នៃ The Joseph Smith Papers ( ឆ្នាំ ២០១១ ) ទំព័រ ៧០៨–៩ ។

  16. សម្រាប​ព័ត៌មាន​បន្ថែម អំពី ការបកប្រែ សូមមើល « ការបកប្រែ​ព្រះគម្ពីរ​មរមន » ដែល​មាន​នៅ​គេហទំព័រ lds.org/topics/book-of-mormon-translation ។ សូមមើល ផងដែរ រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ៦១–៦៥ នែល អេ ម៉ាក់ស្វែល « By the Gift and Power of God » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ៣៦–៤១ ។

  17. ឧទាហរណ៍ វិលហ្វូឌ វូឌដ្រុព្វ បាន​ហៅ​ត្បូង​អ្នក​មើល​ឆុត​នេះ​ដែល​លោក​បាន​ឃើញ​នៅ ទីក្រុង ណោវូ ថា យូរីម និង ធូមីម ( Wilford Woodruff journal ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៨៤១ Church History Library ) ។ សូមមើល​ផងដែរ Revelations and Translations ភាគ ៣ ៖ Printer’s Manuscript of the Book of Mormon ទំព័រ xix ។

  18. សូមមើល Revelations and Translations, ភាគ ៣ ៖ Printer’s Manuscript of the Book of Mormon, ទំព័រ xviii–xix ។

  19. សម្រាប់​សេចក្តី​សង្ខេប​ខ្លី​នៃ​ការចាប់ផ្តើម​កិច្ចការ​នេះ​សូមមើល Documents, Volume 1: July 1828–June 1831, ទំព័រ ១៥០–៥២ ។

  20. Minutes, Apr. 17, 1853, Church History Library ។

  21. «Two Days’ Meeting at Brigham City, June 27 and 28, 1874» Millennial Star ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ១៨៧៤ ទំព័រ ៤៩៨–៩៩ ។

  22. Minutes Apr. 30, 1855, Church History Library 

  23. Minutes, Oct. 25–26, 1831, នៅក្នុង Documents, Volume 2: July 1831–January 1833 vol. 2 of the Documents series of The Joseph Smith Papers ( ឆ្នាំ ២០១៣ ) ទំព័រ ៨៤ ។

  24. បុព្វកថា​ព្រះគម្ពីរ​មរមន ប្រហែល​ជា​ខែ សីហា ឆ្នាំ ១៨២៩ នៅ ក្នុង Documents, Volume 1: July 1828–June 1831 ទំព័រ ៩៣ ។ សូមមើល​ផងដែរ « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » ព្រះគម្ពីរ​មរមន ។

  25. យ៉ូសែប ស៊្មីធ នៅ​ក្នុង សៀវភៅ​កំណត់ហេតុ​វិលហ្វូឌ វូឌដ្រុព្វ​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ១៨៤១ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ឬ បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

  26. ដាវីឌ វិតមើរ An Address to All Believers in Christ ( ឆ្នាំ ១៨៨៧ ) ទំព័រ ៣២ ។

  27. សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការត្រឡប់​មក​សាសនាចក្រ​វិញ​របស់​អូលីវើរ ខៅឌើរី ពីមុន​ការស្លាប់​របស់​លោក សូមមើល ស្តក់ អែហ្វ ហ្វោរីង « The Return of Oliver Cowdery » នៅ​ក្នុង ចន ដ័បុលយូ វែច និង ឡារី អ៊ី ម៉ូរីស Oliver Cowdery: Scribe, Elder, Witness ( ឆ្នាំ ២០០៦ ) ទំព័រ ៣២១–៦២ ។

  28. សូមមើល ​Minutes ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ១៨៥៥ Church History Library, Salt Lake City; “David Whitmer,The Historical Record ខែ តុលា ឆ្នាំ ១៨៨៨ ទំព័រ ៦២៣ ម៉ារៀ អិល ខៅឌើរី ចនសុន ទៅ កាន់ ដេវីឌ វិតមើរ ថ្ងៃ​ទី ២៤​ខែ មករា ឆ្នាំ១៨៨៧ Community of Christ Library-Archives, Independence, Missouri; និង Franklin D. Richards, Journal, ថ្ងៃ​ទី ៩ ខែ មិនា ឆ្នាំ ១៨៨២ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

  29. Minutes ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ១៨៥៣, Church History Library ។

  30. Minutes ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៨៥៥, Church History Library ។

  31. សូមមើល Zina Young to Franklin D. Richards ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ១៨៩៦ នៅ​ក្នុង​Journal History of The Church of Jesus Christ of Latter-day Saints ថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ ១៨៩៦ ទំព័រ ៤ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

  32. សូមមើល ប៊ី អេច រ៉ូបើត A Comprehensive History of the Church, ៦:២៣០–៣១, យ៉ូសែប ហ្វីលឌិង ស៊្មីធ Doctrines of Salvation និពន្ធ​ដោយ ប្រូស អ័រ ម៉ាក់ខន់ឃី ភាគ ៣. ( ឆ្នាំ ១៩៥៤–៥៦ ), ៣:២២៥ ប្រូស អ័រ ម៉ាក់ខន់ឃី Mormon Doctrine ការបោះពុម្ព លើក​ទី ២ ( ឆ្នាំ ១៩៦៦ ) ទំព័រ ៨១៨–១៩ ។

យ៉ូសែប និង ភរិយា​របស់​លោក អិមម៉ា ហែល ស្ម៊ីធ បាន​រស់នៅ​ក្នុង​ផ្នែក​មួយ​នៃ​ផ្ទះ​នេះ អំឡុង​ពេល​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ ផ្ទះ​ពីរ​ជាន់​នៅ​ខាង​ស្ដាំ​គឺ​ជា​ផ្ទះ​សង់​បន្ថែម​នា​ពេល​ក្រោយ​មក​ទៀត ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

ព័ត៌មាន​លម្អិត​មក​ពី​ទំព័រ​ដើម​នៃ​ក្រដាស​សរសេរ​ព្រះគម្ពីរ​មរមន​ដែល​មាន​ការ​ចេញ​ដំណើរ​របស់​ក្រុម​គ្រួសារ​លីហៃ ពី​ក្រុង​យេរ៉ូសាឡិមរបស់​លីហៃ​អំពី​សម័យ​បច្ចុប្បន្ន​នេះ នីហ្វៃទី ១ ២ ។ យ៉ូសែប ស៊្មីធ អាន​ព្រះគម្ពីរ​មរមន​ដល់​អ្នក​សរសេរ​ជា​ច្រើន​នាក់ ដោយ​បូករួម​ទាំង អូលីវើរ ខៅឌើរី ដែល​ជា​អ្នក​សរសេរ​ប៉ុន្មាន​បន្ទាត់​នេះ ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូប​ថត​ត្រូវ​បាន​ពង្រីក​ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់

សមាជិក​សាសនាចក្រ​ទូទាំង​ប្រវត្តិសាស្ត្រ​បាន​ព្យាយាម​យល់​ពី​ប្រវត្តិសាស្ត្រ​កាលពី ដើម​អំពី យ៉ូសែប ស៊្មីធ និង ការរកឃើញ​របស់​លោក ព្រមទាំងការបកប្រែ​នៃ​ផ្ទាំង​មាស ។ រូបភាព​នេះ​គូរ​ដោយវិចិត្រករ ស៊ី ស៊ី អេ គ្រីស្ទានសិន នៅក្នុងឆ្នាំ ១៨៨៦ រូបភាព យ៉ូសែប ស៊្មីធ ទទួល​ផ្ទាំង​ពីទេវតា មរ៉ូណៃ ។

ទេវតា មរ៉ូណៃ​ប្រគល់​ផ្ទាំង​ទាំងឡាយ​ដល់ យ៉ូសែប ស៊្មីធ ដោយ ស៊ី ស៊ី អេ គ្រីស្ទានសិន ។

ក្នុងឆ្នាំ ១៨៨៣ The Contributor, ជា​ទស្សនាវដ្តី​បោះពុម្ព មួយ​ដោយ​សាសនាចក្រ​ដែល​ផ្តោត​លើ​សាក្សី បី​នាក់​នៃ​ព្រះគម្ពីរ​មរមន ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ទទួល​ស្គាល់​ជាយូរ​មកហើយ​ពី​តួនាទី​ដ៏​ពិត​របស់​បុគ្គល​ម្នាក់ៗ​ដែល​ជួយ​យ៉ូសែប ស្ម៊ីធ បកប្រែ និង បោះពុម្ព​ព្រះគម្ពីរ​មរមន ។

ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ