២០១៥
តើ​ការណ៍​នេះ​សំខាន់​ប៉ុណ្ណា​ទៅ ?
ខែ តុលា ឆ្នាំ ២០១៥


តើ​ការណ៍​នេះ​សំខាន់​ប៉ុណ្ណា​ទៅ ?

ខេលី ឡាំង មក ពី ទីក្រុង វ៉ាស៊ីតោន ស.រ.អា.

អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​លើ កប៉ាល់​យូអេសអេស វើរជីញ៉ា​វ៉េស មាន​ការកោះ​ហៅ​មួយ​ដល់​មន្ត្រី​ទាហាន​ដែល​ចេះ​និយាយ​ភាសា ព័រទុយហ្គាយ ដើម្បី​ទៅ​កម្មវិធី​ផ្លាស់ប្តូរ​មួយ​ដែល​មាន​រយៈពេល​បី​សប្តាហ៍​ជាមួយ​ទាហាន​ជើង​ទឹក​ប្រេស៊ីល ។ ខ្ញុំ​គឺ​ជា​ទាហាន​ជើង​ទឹក​តែ​ម្នាក់​គត់​ដែល​អាច​និយាយ​ភាសា​ព័រទុយហ្គាយ​បាន ។

អារម្មណ៍​របស់​ខ្ញុំ​ដំបូង​នោះ​មិន​ចង់​ទៅ​ឡើយ ។ ខ្ញុំ​ទើប​តែ​បញ្ចប់​ការយាម​ល្បាត​រយៈពេល​បី​ខែ ហើយ​កំពុង​រង់ចាំ​ឱកាស​ទៅ​លេង​គ្រួសារ​របស់​ខ្ញុំ ប៉ុន្តែ​ដួងចិត្ត​ខ្ញុំ​ពុំ​បាន​ឈប់​គិត​ពី​កម្មវិធី​ផ្លាស់ប្តូរ​នេះ​ឡើយ ។ ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ បាន​ទទួល​ចម្លើយ​យ៉ាង​មុតមាំ​ថា ខ្ញុំ​គួរតែ​ទៅ ហើយ​ទទួល​យក​ការចាត់តាំង​នោះ ។

មាន​ឧបសគ្គ​ជាច្រើន​ក្នុង​ការរៀបចំ​នោះ ។ នៅពេល​មួយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​បោះបង់​វា​ចោល ។ ខ្ញុំ​បាន​គិត​ថា « តើ​ការណ៍​នេះ​សំខាន់​ប៉ុណ្ណា​ទៅ ? » ទោះបី​ជា​យ៉ាង​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​គំនិត​ដល់​ខ្ញុំ​ថា​ត្រូវ​បន្ត​ទៅ​មុខ​ទៀត ។

រូបភាព
Illustration depicting men on board a Navy ship. One of the men is pointing and yelling at a man sitting at a table. Another officer is standing in the doorway.

រូបភាព លំអរ ដោយ អេលែន ហ្គាន

ទីបំផុត បន្ទាប់ពី​ការពន្យា​ពេល​បួន​ប្រាំ​ដង នោះ​ខ្ញុំ​បាន​ទៅ​ចុះ​នៅលើ​កប៉ាល់​ប្រេស៊ីល​នោះ ។ នៅពេល​ខ្ញុំ​ត្រូវបាន​គេនាំ​ចុះ​ទៅ​បន្ទប់​អាហារ​របស់​មន្ត្រី​ទាហាន មេបញ្ជាការ​របស់​កប៉ាល់​នេះ​កំពុង​តែ​ស្រែក និង ចង្អុល​មុខ​មន្ត្រី​ទាហាន​វ័យ​ក្មេង​ម្នាក់ ។ មេបញ្ជាការ​នោះ​បាន​ឃើញ​ខ្ញុំ ឈប់​ស្រែក ហើយ​បាន​និយាយ​ជា​ភាសា​អង់គ្លេស​ដែល​ចេះ​តែ​និយាយ​បន្តិចបន្តួច​ថា « អ៎ា ! មិត្តសំ​ឡាញ់​អាមេរិកាំង​ខ្ញុំ​បាន​មក​ដល់​ហើយ ។ សូម​ស្វាគមន៍ ។ តើ​អ្នក​ត្រូវការ​ផឹក​អ្វី​ទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ជា​ភាសា ព័រទុយហ្គាយ ថា​ខ្ញុំ​ចង់​ផឹក​ភេស្ជជៈ​ដែល​ល្បី​របស់​ប្រេស៊ីល ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ផឹក​ទៀត​សោះ​តាំង​ពីចប់​បេសកកម្ម​ខ្ញុំ​មក ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​នៅ លើ​កប៉ាល់​នេះ​មាន​ភេស្ជជៈ​គ្រប់​ប្រភេទ​ទាំងអស់ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​មិន​ផឹក​គ្រឿង​ស្រវឹង​ឡើយ ។

ក្រោយមក​ទៀតមាន​គេ​គោះ​ទ្វារ​បន្ទប់​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​បើក​ទ្វារ​នោះ​មន្ត្រី​ទាហាន​វ័យក្មេង​ម្នាក់​ដែល​នៅ​ក្នុង​បន្ទប់​អាហារ​បាន​ឈរ​នៅ​ទីនោះ ។

គាត់​បាន​និយាយ​ថា « លោក​ជា​ជនជាតិ​អាមេរិកាំង » ។ « លោក​មិន​ផឹក​គ្រឿង​ស្រវឹង ។ លោក​និយាយ​ភាសា ព័រទុយហ្គាយ ។ តើ​វា​អាច​ទេ​ដែល​ថា​លោក​ជា​ពួក​មរមន​នោះ ? »

ខ្ញុំ​បាន​តប​ថា « បាទ ខ្ញុំ​គឺ​ជា​ពួកមរមន » ។

គាត់​បាន​ឱប​ខ្ញុំ ហើយ​បាន​យំ​យ៉ាង​ខ្លាំង ។

មន្ត្រី​ទាហាន​រូប​នេះ មាន​ឈ្មោះ​ថា​អនុសេនីយ៍​ទោ មេនដែស គឺ​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ហើយ​ទើបតែ​ទទួល​សញ្ញាបត្រ​ថ្មីៗ​នេះ​ពី​សាលា​ទាហាន​ជើង​ទឹក​ប្រេស៊ីល ។ ពេល​ឡើង​កប៉ាល់​នោះ គាត់​បាន​ដឹង​ភ្លាម​ថា មេបញ្ជាការ​រូប​នោះ រំពឹង​ឲ្យ​គាត់​ធ្វើ​ឬក​ជា​មន្ត្រី​ទាហាន​ដែល​កាចសាហាវ​នៅពេល​ទៅ​មើល​កំពង់ផែ​កប៉ាល់​នោះ ។ ផ្ទុយ​ទៅ​វិញ អនុសេនីយ៍​ទោ មេនដែស​បាន​ធ្វើ​ការ​ស្ម័គ្រចិត្ត​ធ្វើ « ការងារ​ក្នុង​កំពង់​ផែ » ហើយ មិន​ដូច្នេះ​ទេ​សូម​មិន​ធ្វើការ​នៅ​ផ្នែក​កំពុងផែឡើយ ។ មេបញ្ជាការ​បាន​ខឹង​ខ្លាំង​អំពី​រឿង​នេះ ។ នៅពេល​ខ្ញុំ​បាន​ចូល​ទៅ​សាល​អាហារ​នោះ គាត់​កំពុង​ស្រែក​ដាក់​អនុសេនីយ៍​ទោ មេនដែស​ដោយ​សារ​គាត់​មិន​ព្រម​ធ្វើការងារ​នេះ ។

គាត់​បាន​បញ្ជា​អនុសេនីយ៍​ទោ​នោះ ថា « លោក​នឹង​ត្រូវ​ទៅ​ជាមួយ​មន្ត្រី​ទាហាន​ផ្សេង​ទៀត ពេល​ការកោះហៅ​ទៅ​កំពង់ផែ​លើក​ក្រោយ » ។ « លោក​នឹង​ត្រូវ​ធ្វើ​ឲ្យ​មន្ត្រី​ទាហាន​អាមេរិកាំង​ដែល​មក​ទស្សនកិច្ច​រូប​នោះ​មាន​ភាព​រីករាយ​នៅ​ទីនេះ ។ គាត់​ចង់​បាន​ចំណុច​នេះ ពី​ពួក​យើង » ។

អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ អនុសេនីយ៍​ទោ មេនដែស បាន​អធិស្ឋាន​ថា​មេបញ្ជាការ​របស់​ខ្លួន​នឹង​យល់ ហើយ​ទទួល​យក​គោលការណ៍​របស់​ខ្លួន ។ កាល​មក​ដល់​របស់​ខ្ញុំ នោះ ការពិភាក្សា​អំពី ដំណឹង​ល្អ បាន​ប្រែ​ជា​ការសន្ទនា​ដ៏ ច្រើន​បំផុត​នៅ ក្នុង​បន្ទប់​អាហារ​នោះ ។ យើង​បាន​ជជែក​ជាមួយ​មន្ត្រី ទាហាន​ផ្សេង​ទៀត​អំពី យ៉ូសែប ស៊្មីធ ការស្តារឡើងវិញ ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ និង ច្បាប់​ព្រហ្មចារីភាព ។ អារម្មណ៍​នានា​ចំពោះ​អនុសេនីយ៍​ទោ មេនដែស​ត្រូវបាន​ផ្លាស់ប្តូរ​ភ្លាម ។ មន្ត្រី​ទាហាន​នានា​បាន​ដក​ការណ៍​អាសគ្រាម​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ចេញ ហើយ​នៅពេល​ធ្វើ​កិច្ចការ​កំពង់ផែ​លើក​ក្រោយ​ទៀត យើង​ទាំងអស់​គ្នា​បាន​បរិភោគ​អាហារ​ជុំគ្នា​យ៉ាង​រីករាយ​នៅ​ភោជនីយដ្ឋាន​មិន​ទៅ​បរិភោគ​នៅ​ក្លឹប​ទៀត​ឡើយ ។

ពេល​ជិត​ចប់​រយៈពេល​បី​សប្តាហ៍​នៅ​លើ​កប៉ាល់ ហើយ​បន្ទាប់​ពី​ការពិភាក្សា​ជាច្រើន​ជាមួយ​មេបញ្ជាការ និង មន្ត្រី​ទាហាន​នានា​អំពី​សេចក្តីជំនឿ​របស់​ពួក​យើង ធ្វើ​ឲ្យ​ពួកបុរស​ទាំង​នោះ​បន្ទន់ចិត្ត​របស់​ពួកគាត់ ។ មេបញ្ជាការ​នោះ​បាន​ប្រាប់​អនុសេនីយ៍​ទោ មេនដែស មុនពេល​ខ្ញុំ​បាន​ចាកចេញ​ថា « ឥឡូវ​នេះ​ខ្ញុំ​យល់​ហើយ » ហើយ​លើស​ពី​នោះ​ទៀត គាត់​នឹង​មិន​សុំ​ឲ្យ​អនុសេនីយ៍​ទោ​នោះ​ធ្វើ​អ្វី​ដែល​ប្រឆាំង​នឹង​គោលការណ៍​របស់​ខ្លួន​ឡើយ ។

ខ្ញុំ​នឹងមិនបំភ្លេចបទពិសោធន៍នោះ បាន ទេ ។ អនុសេនីយ៍​ទោ មេនដែស និង ខ្ញុំ​បាន​រៀន​ថា ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង​ស្គាល់​យើង​ម្នាក់ៗ ស្រឡាញ់​យើង ហើយ​ខ្វល់ខ្វាយ​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ។