២០១៥
តើ​អ្នក​ស្រឡាញ់​អ្វី​ខ្លាំង​បំផុត​ក្នុង​ការធ្វើ​ជា​សមាជិក​សាសនាចក្រ​នេះ ?
ខែ តុលា ឆ្នាំ ២០១៥


ជ្រុង​មួយ​នៃ​សំណួរ

តើ​អ្នក​ស្រឡាញ់​អ្វី​ខ្លាំង​បំផុត​ក្នុង​ការធ្វើ​ជា​សមាជិក​សាសនាចក្រ​នេះ ?

រូបភាព
Product Shot from October 2015 Liahona

ខ្ញុំ​ចូលចិត្ត​នៅ​អំឡុង​ពេល​នៃ​ម៉ោង​សាក្រាម៉ង់​នោះ​យើង​ទទួល​ទាន​នំបុ័ង និង ទឹក​ដើម្បី​រំឭកចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។ នំបុ័ង​រំឭក​យើង​អំពី ព្រះកាយ​ទ្រង់ ហើយ​ទឹក​រំឭក​យើង​ពី​ព្រះលោហិត​របស់​ទ្រង់ ។ នៅពេល​យើង​កំពុង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​អាច​បិទ​ភ្នែក​របស់​យើង ហើយ​គិត​អំពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ។

អាវ៉ា ជេ អាយុ ៩ ឆ្នាំ រដ្ឋ ណស ខា​រ៉ូលីណា ស.រ.អា.

ខ្ញុំ​ចូលចិត្ត​នៅពេល​ដឹង​ថា​ក្រុម​គ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍ ។ ( រេនេ )

ខ្ញុំ​អាច​មាន​មិត្តភក្តិ ខ្ញុំ​អាច​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ហើយ​ខ្ញុំ​អាច​រៀន​ដំណឹង​ល្អ ។ ( រ៉ាហ្វា )

រេនេ និង រ៉ាហ្វា អ៊ី អាយុ 9 និង ១០ ឆ្នាំ មក​ពី មេត្រូ ម៉ានីលឡា ប្រទេស​ហ្វីលីពីន

ខ្ញុំ​ចូលចិត្ត ពេល​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ច្រើន​ខណៈ​ដែល​ខ្ញុំ​ស្តាប់​សុន្ទរកថា និង មេរៀន ។ ខ្ញុំ​ក៏​ទទួល​អារម្មណ៍​នេះ​ផងដែរ​នៅពេល​ខ្ញុំ​ជួយ​ដល់​អ្នក​ដទៃ​ទៀត ។

ខាយលី ស៊ី អាយុ៧ ឆ្នាំ វឺជិនញ៉ា ស.រ.អា.

អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ គឺ​ថា​យើង​អាច​រៀន និង លេង​នៅពេល​តែ​មួយ ហើយ​យើង​អាច​រៀន​កាន់តែ​ច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ចូលចិត្ត​រៀន​ពី​ទ្រង់​ដោយសារ​ទ្រង់​គឺ​ជា​អង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ( លីស្ស )

ខ្ញុំ​ចូលចិត្ត​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​ស្រឡាញ់​ពួកយើង ។ ( ឡាឡូ )

លីស្ស និង ឡាឡូ អេស​អាយុ ៨ និង ៦ ឆ្នាំ មក​ពី កាលីហ្វូញ៉ា ស.រ.អា

ខ្ញុំ​ចូលចិត្ត​ទៅ​រៀន​ថ្នាក់​បឋម​សិក្សា ហើយ​ច្រៀង​ចម្រៀង ។

ហេឌីនអេជ អាយុ ៥ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

ខ្ញុំ​ចូលចិត្ត​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​ចូលចិត្ត​ទៅ​រៀន​ថ្នាក់​បឋម​សិក្សា និង រាប់អាន​មិត្តភក្តិ ។

ខាធើរីន ដ័បុលយូ អាយុ ៧ ឆ្នាំ រដ្ឋ ណស ខា​រ៉ូលីណា ស.រ.អា.

ខ្ញុំ​ចូលចិត្ត​រាប់អាន​មិត្តភក្តិ​ថ្មីៗ ហើយ​ខ្ញុំ​អាច​បង្រៀន​មិត្ត​ខ្ញុំ ដែល​មិនមែន​ជា​សមាជិក​អំពី​ដំណឹង​ល្អ​ថែម​ទៀត ។ ខ្ញុំ​អាច​ស្តាប់​សន្និសីទ​ទូទៅ ហើយ​ស្តាប់​ព្យាការី និង សាវក​មាន​ប្រសាសន៍ ។ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ពិត​ជា​សប្បាយ​ណាស់ ដោយសារ​ពេល​ខ្លះ​យើង​ចេញ​ទៅ​ដើរលេង​ហើយ​បរិភោគ​ការ៉េម ។ ឆ្ងាញ់​ណាស់ !

សាវ៉ាន់ណា អេច អាយុ ១២ ឆ្នាំ រដ្ឋ វ៉ាស៊ីងតោន ស.រ.អា.