២០១៥
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
ខែ តុលា ឆ្នាំ ២០១៥


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

រូបភាព
Filipino mother sings and does actions with her young children.

« ការប្រារព្ធ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ » ទំព័រ ២៦ ៖ ទោះបី​ជា​អ្នក​ពុំ​ដែល​ខកខាន​មួយ​សប្តាហ៍​ណា ឬ នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​អ្នក​សាកល្បង​ក្តី ក៏សូម​ពិចារណា​ពី​ការធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ពិសេស​មួយ នៅ​ក្នុងការ​រំឭក​ដល់ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ! អ្នក​អាច​អាន​អត្ថបទ​នេះ​ដើម្បី​ឃើញ​ពី​របៀប​ដែល​ក្រុមគ្រួសារទាំងឡាយ​នៅជុំវិញ​ពិភពលោក​ចំណាយ​ពេល​ជាមួយ​គ្នា​ដោយ​រីករាយ​ខណៈ​កំពុង​រៀន​ពី​ដំណឹង​ល្អ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការធ្វើ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​របស់​អ្នក ។ តើ​អ្នក​អាច​សម្របសម្រួល​កម្មវិធី​នេះ​តាម​របៀប​ណា​ដើម្បី​តម្រូវ​ទៅតាម​សេចក្តី​ត្រូវការ​គ្រួសារ​អ្នក ។ អ្នក​អាច​តាំងចិត្ត​សារជាថ្មី​ជា​គ្រួសារ ដើម្បី​ធ្វើ​កម្មវិធី​ដែល​ជា​ទំនៀមទម្លាប់​អស់​កាល​ ១០០​ ឆ្នាំ​នេះ​កា្លយ​ជា​អាទិភាព​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ដោយ​មិន​គិត​ពីស្ថានភាព​របស់​អ្នក​ថា​យ៉ាង​ណា​នោះ​ឡើយ ។

រូបភាព
Illustration of a boy in bed looking worried and remembering seeing a bad TV show. The clock on the bedside shows 1:00 AM.

រចនា​រូបភាព​ដោយ ម៉ាក រ៉ូប៊ិនសុន

« ស្វែងរក​ជំនួយ » ទំព័រ ៧២ ៖សូម​ពិចារណា​អាន​អត្ថបទ​នេះ​ជា​គ្រួសារ រួច​ហើយ​ពិភាក្សា​សំណួរ​ខាង​ក្រោម​នេះ ៖ (១) តើ​រូបភាព ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ណា​ខ្លះ​ដែល​ក្មេងៗ​អាច​មើល​ឃើញ និង ប្រើ​វា ? (២) តើ​រូបភាព ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ដែល​មិន​ល្អ​សម្រាប់​យើង​មើល ឬ ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​វា​នោះ ? (៣) តើ​បុគ្គល​ម្នាក់ៗ​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ ក្នុង​ស្ថានភាព​មួយ​ដែល​ពួកគេ​បាន​ឃើញ ឬ ស្តាប់​ឮ​អ្វី​ដែល​ពួកគេ​មិន​គួរ​ឃើញ ឬ ស្តាប់​នោះ ? សូម​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​នានា​មក​ពី « អូ៎ ទេ ! ឥឡូវ​ធ្វើ​ម៉េច​ទៅ ? » នៅ​ទំព័រ ៧៤ បើសិន​អ្នក​ត្រូវការ​ជំនួយ​ជា​គំនិត ( សូម​ចេញ​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព​នោះ ប្រាប់​រឿង​នោះ​ដល់​ឪពុក​ម្តាយ ធ្វើ​ការបម្រើ ជាដើម ) ។