២០១៤
តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ បើ​ខ្ញុំ​ទទួល​សម្ពាធ​ឲ្យ​ល្មើស​បទដ្ឋាន​សាសនាចក្រ ដោយ​យុវវ័យ​ដទៃទៀត ដែល​ជា​សមាជិក​សាសនាចក្រ​សកម្ម​ផងដែរ​នោះ ?
ខែ មករា ឆ្នាំ 2014


តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ បើ​ខ្ញុំ​ទទួល​សម្ពាធ​ឲ្យ​ល្មើស​បទដ្ឋាន​សាសនាចក្រ ដោយ​យុវវ័យ​ដទៃទៀត ដែល​ជា​សមាជិក​សាសនាចក្រ​សកម្ម​ផងដែរ​នោះ ? ខ្ញុំ​ពុំ​ចង់​បង្ហាញ​ថា​ជា​អ្នក​សុចរិត​តែ​ខ្លួនឯង ឬ​អ្នក​វិនិច្ឆ័យ​​នោះ​ទេ ។

ចូរ​មានភាព​ក្លាហាន ដើម្បី​ឈរ​សម្រាប់​បទដ្ឋាន​ទាំងឡាយ​នៃ​សាសនាចក្រ ទោះ​ជាមាន​សម្ពាធ​កំពុង​តែ​​មក​ពី​យុវជន​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដទៃទៀត ដែល​ស្គាល់បទដ្ឋាន ហើយ​ដែល​អាច​គេ​គិត​ថា អ្នក​កំពុង​តែ​ធ្វើ​ជា​មនុស្ស​សុច​រិត​តែ​ខ្លួន​​ឯងក្ដី ។ តើ​មួយ​ណា​មាន​ភាព​ប្រថុយប្រថាន​ខ្លាំង​ជាង ៖ ការ​មិន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ឬ​ការ​ធ្វើ​ឲ្យ​ដូច​ជា​មិត្ត​របស់​អ្នក​មួយ​ចំនួន ? ( ឥឡូវ បើ​គេ​កំពុង​ដាក់​សម្ពាធ​មក​ដល់​អ្នក​ឲ្យ​ធ្វើ​អ្វីមួយ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិនស្រណុក​ ក្នុង​ខ្លួនឬ​ដែល​ល្មើស​នឹង​បទដ្ឋាន​មួយ ដែលបាន​ដាក់​ដោយ​គ្រួសាររបស់​អ្នក ជាជាង​សាសនាចក្រ នោះ​អ្នក​នៅ​តែ​អាច​ឈរ​សម្រាប់​ខ្លួន​អ្នក ដោយ​និយាយ​សាមញ្ញ​ថា អ្នក​សុំ​មិន​ធ្វើ​វា​ ហើយ​សុំ​ឲ្យ​ពួកគេ​គោរព​ដល់​អារម្មណ៍​របស់​អ្នក ) ។

ប្រាកដ​ណាស់ អ្នក​គួរ​តែ​ព្យាយាម ដើម្បី​គ្រប់គ្រង​ស្ថានភាព​ជាក់​ស្តែង ។ ដូច​ដែល​ព្យាការី​ អាលម៉ា បាន​ប្រាប់​ដល់​កូន​ប្រុស​ជា​​អ្នកផ្សព្វផ្សាយសាសនា​របស់​គាត់ ស៊ីបឡុន​ថា « ចូរ​ប្រើ​សេចក្តី​ក្លាហាន​ ប៉ុន្តែ​កុំ​កោង​កាច » អាលម៉ា 38:12 ។ ពុំ​ចាំបាច់​មាន​ការ​ស្ដី​បន្ទោស​ខ្លាំងៗ ឬ​ឥរិយាបថ​វាយ​​ឫក​នោះ​ទេ ។ អ្នក​អាច​គ្រាន់​តែ​ប្រាប់​ឲ្យ​គេ​ដឹង​តាម​ធម្មតា​នូវ​បទដ្ឋាន​អ្វី​ខ្លះ ​ដែល​អ្នក​បាន​ជ្រើស​រើស​រស់​នៅ​តាម​បាន​ហើយ ។ ហើយ​បើ​សិន​ជា​សមាជិក​សកម្ម​ក្នុង​សាសនាចក្រ សុំ​ឲ្យ​អ្នក​ល្មើស​នឹង​បទដ្ឋាន​សាសនាចក្រ​ដែល​ដឹង​ច្បាស់​ហើយ​នោះ ចូរ​ចងចាំ​នូវ​អ្វី​ដែល​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជា​ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈ​ប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា ៖ « ចូរ​ធ្វើ​ជា​មិត្ត​ចំពោះ​មនុស្ស​ទូទៅ​ទាំងអស់ ប៉ុន្ដែ​​កុំ​បន្ទាប​បទដ្ឋាន​របស់​អ្នក​ឲ្យ​សោះ » ។1

កំណត់​ចំណាំ

  1. ឌៀថើរ អេស្វ អុជដូហ្វ « Your Wonderful Journey Home » Liahona, ខែ​ឧសភា ឆ្នាំ 2013, ទំព័រ 128 ។