២០១៤
សៀវភៅ​កំណត់​ចំណាំ​សន្និសីទ​ខែ តុលា ឆ្នាំ 2013
ខែ មករា ឆ្នាំ 2014


សៀវភៅ​កំណត់​ចំណាំ​សន្និសីទ​ខែ តុលា ឆ្នាំ 2013

« អ្វី​ដែល​យើង​ជា​ព្រះអម្ចាស់​បាន​មាន​បន្ទូល នោះ​យើង​បាន​មាន​បន្ទូល​ហើយ … ទោះ​ជា​ដោយ សំឡេង​របស់​យើង​ផ្ទាល់ ឬ ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្តី គឺ​ដូច​តែ​គ្នា » ( គ. និង ស.1:38  ) ។

នៅ​ពេល​អ្នក​មើល​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ 2013 ឡើង​វិញ នោះ​អ្នក​អាច​ប្រើ​ប្រាស់​ទំព័រ​ទាំង​នេះ ( និង សៀវភៅ​កំណត់​ចំណាំ​សន្និសីទ​សម្រាប់ច្បាប់​ចេញ​ផ្សាយ​នា​ពេល​ខាង​មុខ​ទៀត ) ដើម្បី​ជួយ​អ្នក​សិក្សា និង អនុវត្ត ការ​បង្រៀន​ថ្មីៗ​របស់​ពួក​ព្យាការី និង សាវក ដែល​កំពុង​រស់​នៅ និង ពួក​អ្នក​ដឹក​នាំ​ដទៃៗ​ទៀត​នៃ​សាសនា​ចក្រ ។

ការសន្យា​ពី​ព្យាការី ៖ ការប្រឈម​មុខ​នឹង​ការសាកល្បង​នានា

« ព្រះ​បិតា​សួគ៌​យើង ដែល​ប្រទាន​ពរជ័យ​ច្រើន​ដល់​យើង​ឲ្យ​រីករាយ ក៏​ជ្រាប​ដែរ​ថា យើង​រៀន និង​រីក​ចម្រើន ហើយ​កាន់​តែ​រឹងមាំ​ពេល​យើង​ប្រឈម ហើយ​រស់​ក្នុង​ការសាកល្បង​ដែល​យើង​ត្រូវ​ឆ្លង​កាត់ ។ យើង​ដឹង​ថា ពេល​ខ្លះ យើង​នឹង​ជួប​ទុក្ខ​ព្រួយ​ដ៏​ខ្លាំង ជា​ពេល​យើង​សោកសៅ ជា​ពេល​យើង​នឹង​សាកល្បង​នឹង​ភាព​អំណត់​យើង ។ តែ​ការលំបាក​បែប​នោះ​អនុញ្ញាត​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ ឬ កសាង​ជីវិត​ថ្មី​តាម​របៀប​ដែល​ព្រះ​វរបិតា​សួគ៌​បង្រៀន ហើយ​ប្រែក្លាយ​ជា​អ្វី​មួយ​ខុស​ពី​មុន គឺ​ធ្វើ​ឲ្យ​កាន់តែ​—ប្រសើរ យល់​កាន់តែ​ច្បាស់ យល់​ចិត្ត​កាន់តែ​ខ្លាំង និង​ទីបន្ទាល់​កាន់តែ​រឹងមាំ​ជាង​កាល​ពី​មុន ។

« ការណ៍​នេះ​គប្បី​ជា​គោលបំណង​យើង—ដើម្បី​រក្សា និង​កាន់ខ្ជាប់ មែនហើយ ប្រែ​ជា​បរិសុទ្ធ​ខាង​វិញ្ញាណ​លើស​ពី​មុន ពេល​ធ្វើ​ដំណើរ​កាត់​ពន្លឺ និង​ទី​ងងឹត ។ បើ​គ្មាន​ឧបសគ្គ ដើម្បី​យក​ឈ្នះ និង​បញ្ហា ដើម្បី​ដោះស្រាយ​ទេ​នោះ យើង​ច្បាស់​ជា​នៅ​ដដែល ដោយ​គ្មាន ឬ​មាន​ការរីក​ចម្រើន​តែ​បន្តិច​ប៉ុណ្ណោះ​ឆ្ពោះ​ទៅ​ជីវិត​អស់​កល្ប » ។

ប្រធាន ថូម៉ាស អេស ម៉នសុន « យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ » Liahona ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 87 ។

  • ចម្លើយ ៖ 1. បទ​បញ្ញត្តិ 2. ដំណឹង​ល្អ, ក្រោល 3. សេចក្ដី​ទុច្ចរិត 4. ស្ត្រី, បុរស ។

ខាង​ឆ្វេង ៖ រូប​ថត​ដោយ អាស្ហតុន ជី ស្ម៊ីធ; ខាង​ស្ដាំ មើល​ពី​លើ ពី​ឆ្វេង​ទៅ​ស្ដាំ ៖ រូប​ថត​ដោយ អរហ្គើស មីលើរ; ការបង្ហាញ​រូបថត​ដោយ ខាឡូស អ៊ីស្រាអែល ហ្គូទ្យេរេស រូបល; រូបថត​ដោយ អែមិលី លែសមែន បឺស