២០១៤
សំឡេង​យុវវ័យ
ខែ មករា ឆ្នាំ 2014


សំឡេង​យុវវ័យ ៖ ពរជ័យ​ទាំងឡាយ​នៃ​ពង្សប្រវត្តិ

ថ្មីៗ​នេះ យុវវ័យ​មក​ពី​ទីក្រុង នូវយ៉ោក ស.រ.អា. ត្រូវ​បាន​អញ្ជើញ​ដោយ​គណៈប្រធាន​ស្ដេក​ទៅ​ស្វែង​រក​ឈ្មោះ​មួយ ដើម្បី​នាំ​យក​ទៅព្រះវិហារបរិសុទ្ធ ជា​ផ្នែក​មួយ​នៃ​សន្និសីទ​យុវវ័យ​ពិសេស​មួយ ។ ពួកគេ​បាន​រក​ឃើញ​ពរជ័យ​ដ៏​មហិមា នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា ដួងចិត្ត​របស់​ពួកគេ​បាន​បង្វែរ​ទៅ​កាន់​ឪពុក​របស់​ពួកគេ ( សូមមើល ម៉ាឡាគី 4:5–6 ) ។

នាំ​ឈ្មោះ​គ្រួសារ​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ

  • « ខ្ញុំ​ធ្លាប់​គិត​ថា ពង្សប្រវត្តិ គឺ​គ្រាន់តែ​ជា​រឿង​មួយ​ទៀត​ដើម្បី​ធ្វើ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ដឹង​ថា ឈ្មោះ​ទាំង​នេះ គឺ​ជា​បុគ្គលពិត ដែល​កំពុង​រង់​ចាំ​អស់រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ។ បទពិសោធន៍​ព្រះវិហារបរិសុទ្ធ​របស់​ខ្ញុំ គឺ​មាន​ភាពខុសប្លែក​ពេល​ដែល​ខ្ញុំ​នាំ​ឈ្មោះ​គ្រួសារ​ទៅ ។ ខ្ញុំ​គិត​​ថា វា​គឺ​ដោយសារ​តែ​កិច្ចខិតខំ ពេល​វេលា និង​ការ​អធិស្ឋាន ដែល​បានធ្វើ ដើម្បី​​ទៅ​ស្វែងរក​ឈ្មោះមួយនោះ ។ ប៉ុន្តែ​ឈ្មោះ មួយ គឺ​មាន​តម្លៃ​ហើយ ដោយ​សារ​នោះ​ជា​ មនុស្ស​ម្នាក់ ដែល​ត្រូវ​ការ​នៅ​ជាមួយ​ព្រះវរបិតា​ឯស្ថានសួគ៌ » ។ —ហានណា អេ., អាយុ 13 ឆ្នាំ•

  • « បន្ទាប់​ពី​ការ​ស្វែងរក​ឈ្មោះ​បុគ្គល​ម្នាក់ នោះ​អ្នក​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​នឹង​បុគ្គល​នោះ​នៅ​ពិភព​វិញ្ញាណ ។ ការ​នាំ​ឈ្មោះ​ផ្ទាល់​របស់​អ្នក គឺ​ជា​វិធី​មួយ​ដើម្បី​ពង្រឹង​ចំណង​នេះ ។ វា​ជួយ​អ្នក​ឲ្យ​យល់​ពី​គ្រួសារ​អស់កល្បជានិច្ច​របស់​អ្នក » ។ —ស្ពែនស៊ើរ អេស., អាយុ 15 ឆ្នាំ

  • « ការ​នាំ​ឈ្មោះ​គ្រួសារ​ទៅ​ព្រះវិហារបរិសុទ្ធ ជួយ​អ្នកដឹង​ពី​ភាព​ពិត​ថា​ អ្នកទាំង​នោះ​ជា​នរណា ។ ពួកគាត់​មិន​មែន​គ្រាន់​តែ​ជា​ឈ្មោះ​នៅ​លើ​សន្លឹក​ក្រដាស​មួយ​នោះ​ទេ ពួកគាត់​គឺ​ជា​បងប្អូន​ប្រុសស្រី​ពិត ដែល​ចែកចាយ​ប្រវត្តិ​អ្នក —ហើយ​ជា​ផ្នែក​មួយ​​នៃ​ប្រវត្តិ​អ្នក​នោះ » ។ —លីលី អ៊ិន., អាយុ 16 ឆ្នាំ

ការ​ទទួល​ពរជ័យ•

  • « ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ភាព​ខុស​គ្នា​មួយ​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ វា​គឺ​ជា​អារម្មណ៍​ដ៏​កក់​ក្ដៅ និង​ជា​អារម្មណ៍​នៃការ​ការ​ពារ​មួយ » ។ —ណូអេ អ., អាយុ 13 ឆ្នាំ

  • « អ្នក​អាច​មាន​អារម្មណ៍​ក្នុង​បេះដូង​របស់​អ្នក​ថា​អ្នក​មាន​ចំណែក​នៅ ក្នុង​កិច្ចការ​មួយ​ដែល​កាន់​តែ​ប្រសើរ ។ ការ​ផ្ដល់​ឲ្យ​គ្រួសារ​របស់​អ្នក​នូវ​ឱកាស​ដើម្បី​ទទួល​ពរជ័យ​ព្រះវិហារបរិសុទ្ធ គឺ​ជា​អារម្មណ៍​មួយ​ដែល​ខុស​ប្លែក​ពី​គេ​ទាំងអស់ » ។ —ខូរីន ស៊ី., អាយុ 17 ឆ្នាំ•

  • « ខ្ញុំ​បាន​មាន​អារម្មណ៍​កាន់​តែ​សុខ​ស្រួល និង​ស្ងប់​ស្ងាត់ ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ពង្សប្រវត្តិ ។ នៅពេល​ខ្ញុំ​នាំ​ឈ្មោះ​គ្រួសារ​ទៅ​ព្រះវិហារបរិសុទ្ធ នោះ​វា​ផ្ដល់​នូវ​អារម្មណ៍​នៃ​ក្ដី​អំណរ​ដ៏​លើល​លប់​មួយ » ។ —ថៃលើរ អិម., អាយុ 16 ឆ្នាំ

  • « វា​បាន​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះអង្គសង្គ្រោះ ព្រះវរបិតាសួគ៌ និង​ជីដូនជីតា​របស់​ខ្ញុំ ។ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​ខិត​ទៅ​ជិត​​គ្រួសារ​ផ្ទាល់​របស់​ខ្ញុំ ហើយ​បាន​បង្កើន​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ដំណឹងល្អ » ។ —អាឡិចសាន់​ដ្រា អេច., អាយុ 14 ឆ្នាំ

  • « ខ្ញុំ​សប្បាយ​រីករាយ​ច្រើន​ជាង​មុន » ។ —រ៉ូស អេស., អាយុ 12 ឆ្នាំ•

  • « ជាមួយ​នឹង​ឈ្មោះ​នីមួយៗ ខ្ញុំ​មាន​អារម្មណ៍​នៃ​ក្ដីសុខសាន្ដ និង​រំភើប​ចិត្ត​ដ៏​លើស​លប់ ដូចជា​មាន​មនុស្ស​ដែល​កំពុង​រង់​ចាំ​ខ្ញុំ » ។ —រីនុន ប៊ី., អាយុ 15 ឆ្នាំ

  • « ខ្ញុំ​ដឹង​ថា​ខ្ញុំ​មក​ពី​កន្លែង​ណា ហើយ​ទំនុក​ចិត្ត​របស់​ខ្ញុំ​កំពុង​តែ​ស្ថាបនា​ឡើង » ។ —អេលីស្សា អិល., អាយុ 13 ឆ្នាំ

  • « ខ្ញុំ​មិន​សូវ​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ » ។ —ហ្គេ​រីហ្គ អិល., អាយុ 12 ឆ្នាំ

  • « ខ្ញុំ​យល់​អំពី​សារៈសំខាន់​នៃ​ក្រុមគ្រួសារ​កាន់​តែ​ច្រើន​ឡើងៗ ។ ខ្ញុំ​ចង់​មាន​ភាព​កាន់​តែ​ជិតស្និត​នឹង​គ្រួសារ​របស់​ខ្ញុំ​នៅ​លើ​ផែនដី » ។ —អិមម៉ា អិល., អាយុ 15 ឆ្នាំ

  • « វា​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​កាន់​តែ​ច្រើន​អំពី​ផែនការ​របស់​ព្រះ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ជិត​នឹង​ព្រះវរបិតា និង​ដំណឹងល្អ ដោយ​សារ​តែ​ខ្ញុំ​បាន​យល់​កាន់​តែ​ច្បាស់​ អំពី​ពិធីបរិសុទ្ធដែល​កំពុង​កើត​មាន​ឡើង » ។ —ណូ​អេ ស៊ី., អាយុ 14 ឆ្នាំ