២០១៤
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
ខែ មករា ឆ្នាំ 2014


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។នៅ​ខាងក្រោម​នេះ​ជា​គំនិត​ចំនួន​ពីរ ។

« ការ​រៀបចំ​អំណោយ​សម្រាប់​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក » ទំព័រ 46 ៖ បន្ទាប់ពី​អាន​អត្ថបទ​របស់​ប្រធាន អាវរិង មក សូម​ពិចារណា​បង្កើត​កម្មវិធី​បង្ហាញ​ទេពកោសល្យ​ជា​គ្រួសារ​មួយ​ដែល​ឪពុកម្ដាយ និង កូនៗ​អាច​ចែកចាយ​ទេពកោសល្យ ។ បន្ទាប់ពី​មនុស្ស​គ្រប់គ្នាមាន​ឱកាស​ចែកចាយហើយ នោះ​ឪពុកម្ដាយ​អាច​ពិពណ៌នា​ពី​វិធី​ដែល​ទេពកោសល្យ​របស់​ពួកគេ​ប្រទាន​ពរ​ដល់​គ្រួសារ ។ បន្ទាប់​មក ពួកគេ​អាច​អញ្ជើញ​កូនៗ ​ចែកចាយ​ពី​របៀប​ដែល​ទេពកោសល្យ​របស់​ពួកគេ​ប្រទាន​ពរ​ដល់​គ្រួសារ និង របៀប​ដែល​ពួកគេ​នឹង​ប្រទាន​ពរ​ដល់ក្រុមគ្រួសារ​នា​ពេល​អនាគត​របស់​ពួកគេ​នៅ​ថ្ងៃ​ណា​មួយ ។ ឪពុកម្ដាយ​អាច​លើក​ទឹកចិត្ត​កូនៗ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​បន្ត​អភិវឌ្ឍទេពកោសល្យ​របស់​ពួកគេ ។

« ការ​សាកល្បង​ព្រះគម្ពីរ​សញ្ញាចាស់ » ទំព័រ 74 ៖ សូម​ពិចារណា​ចាប់ផ្ដើម​សាកល្បង​ការ​អាន​ព្រះគម្ពីរ​សញ្ញា​ចាស់​ជា​គ្រួសារ ។ អ្នក​អាច​ដក​យក​តារាងពណ៌​ពី​ទស្សនាវដ្ដី​នេះ ឬ បោះពុម្ព​វា​ចេញ​ពី liahona.lds.org ដើម្បី​កត់ចំណាំ​ពី​ការ​រីកចម្រើន​របស់​អ្នក ។ សូម​អាន ហើយ ពិភាក្សា​ពី​បទគម្ពីរ​ដែល​បាន​ណែនាំ​ជា​គ្រួសារ ព្រមទាំង​ពិចារណា​ធ្វើ​ផែនការ​មួយ​ដើម្បី​បញ្ចប់ការ​សាកល្បង​អាន​ប្រចាំ​សប្ដាហ៍​នេះ​ក្នុង​ឆ្នាំ​នេះ ។

ជា​ភាសា​របស់​អ្នក

លីអាហូណា និង ឯកសារ​ផ្សេង​ទៀត​របស់​សាសនាចក្រ​មាន​ជាច្រើន​ភាសា សូម​ចូល​ទៅកាន់ languages.lds.org

រចនា​រូបថត​ដោយ កូឌី ប៊ែល