២០១៤
សូម​ធ្វើ​ឲ្យ​ខ្លួន​អ្នក​បាន​ល្អបំផុត—ដោយ​ចាប់ផ្ដើម​នៅ​ពេល​នេះ
ខែ មករា ឆ្នាំ 2014


យុវវ័យ

សូម​ធ្វើ​ឲ្យ​ខ្លួន​អ្នក​បាន​ល្អបំផុត—ដោយ​ចាប់ផ្ដើម​នៅ​ពេល​នេះ

ប្រធាន អុជដូហ្វ បង្រៀន​ថា « គោលដៅ​ផ្ទាល់​ខ្លួន​​អាច​ឲ្យ​យើង​ធ្វើបាន​ល្អ​បំផុត » ។ សូម​ពិចារណា​ដាក់​គោលដៅ​មួយចំនួន​នៅ​ក្នុង​ផ្នែក​ពីរ ឬបី​នៃ​ជីវិត​របស់អ្នក ឧទាហរណ៍ដូចជា សុខភាពរាងកាយ សុខភាព​ខាងវិញ្ញាណ និង​មិត្តភាព ។ តើ​ជោគជ័យ​អ្វីខ្លះ​ដែល​អ្នក​ចង់បាន​ក្នុង​ផ្នែ​កទាំងនេះ​នៅ​ឆ្នាំ​នេះ ? នៅ​ពេល​អ្នកគិត​ពី​គោលដៅមួយចំនួន​ប្រកបដោយការ​អធិស្ឋាន សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា វា​អាច​ធ្វើ​ទៅបាន ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​អ្នករីកចម្រើន ។ នៅ​ក្នុង​សៀវភៅកំណត់ហេតុ​របស់អ្នក សូម​រៀបរាប់​លម្អិត​ពីគោលដៅ​របស់​អ្នក ដើម្បី​អ្នក​អាច​មើល​ឃើញ​ពី​ការរីកចម្រើន​របស់​អ្នកនៅ​ពេល​មួយឆ្នាំ​បាន​កន្លង​ផុត​ទៅ ។

រចនារូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ និង កូឌី ប៊ែល