២០១៤
មរ៉ូណៃ 10:32
ខែ មករា ឆ្នាំ 2014


មួយ​បន្ទាត់​ម្តងៗ

មរ៉ូណៃ 10:32

បាវចនា​ម៉្ញូឆល​ឆ្នាំ​នេះ គឺ​ជា​ការ​អញ្ជើញ​មួយ​មក​ពី​មរ៉ូណៃ​ដើម្បី​ដើរ​តាម​ព្រះអង្គសង្គ្រោះ ។

32 មែន​ហើយ​ ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ជោះ​នៅ​ក្នុង​ទ្រង់​ហើយ​ចូរ​លះ​បង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ ហើយបើ​សិនជា​អ្នក​រាល់​គ្នា នឹង​លះ​បង់​នូវ​រាល់​អំពើ​ដែល​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះឲ្យ​អស់​ពីសមត្ថភាព ​អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណនៃព្រះ នោះ​អ្នក​រាល់គ្នា​អាច​​បាន​ល្អ​ឥត​ខ្ជោះ​នៅក្នុង​ព្រះគ្រីស្ទ ហើយ​បើ​សិន​ជា ដោយ​សារ​ព្រះគុណ​នៃ​ព្រះ​ដែល​អ្នក​រាល់​គ្នាបានល្អ​ឥត​ខ្ជោះ​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​អ្នក​រាល់​គ្នានឹង​ពុំ​អាចបដិសេធព្រះ​ចេស្តានៃ​ព្រះ​បានឡើយ ។

« មក​រក​ព្រះគ្រីស្ទ​ » ។

ព្រះគម្ពីរ​មាន​នូវ​ការ​អញ្ជើញ​ជា​ច្រើន ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ សូម​រក​មើល​ឧទាហរណ៍​មួយចំនួន ដែល​រៀបរាប់​នៅ​ខាង​ក្រោយ ។ តើ​ខគម្ពីរ​ទាំង​នេះ បង្រៀន​អ្នក​អំពី​ពរជ័យ​នៃ​ការយាង​មក​រក​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ណា​ខ្លះ ? តើ​អ្នក​អាច​រក​ខគម្ពីរ​បន្ថែម​ទៀត ដែល​មាន​ការ​អញ្ជើញ​នេះ​ឬទេ ?

ចូរ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់

រូបភាព
អែលឌើរ រ័សុល អិម. ណិលសុន

« យើង​ពុំ​ចាំបាច់​ត្រូវ​ស្រងាក​ចិត្ត​ឡើយ បើ​កិច្ចខិតខំ​យ៉ាង​ខ្លាំង​បំផុត​របស់​យើង ឆ្ពោះ​ទៅ​រក​ការ​ល្អ​ឥតខ្ចោះ​ក្នុង​ពេល​ឥឡូវ​នេះ មើល​ទៅ​ហាក់​ដូចជា​លំបាក​យ៉ាង​ខ្លាំង ហើយ​គ្មាន​ទីបញ្ចប់​ក្តី ។ ការ​ល្អ​ឥតខ្ចោះ​ គឺមិន​ទាន់​សម្រេច​ទេ ។ វា​អាច​កើត​មាន​ពេញ​លេញ​តែ​ក្រោយ​ពេល​រស់​ឡើងវិញ និង​តាមរយៈ​ព្រះអម្ចាស់​តែ​ប៉ុណ្ណោះ ។ វា​រង់ចាំ​មនុស្ស​ទាំងអស់​ដែល​ស្រឡាញ់​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ » ។

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ « Perfection Pending » Ensign, ខែ​វិច្ឆិកា ឆ្នាំ 1995, ទំព័រ 88 ។

ស្រឡាញ់​ព្រះ

តើ​អ្នក​​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​​ថា អ្នក​ស្រឡាញ់​ទ្រង់​ដោយ​របៀប​ណា ? ចូរ​ពិចារណា​អំពី​យោបល់​ទាំង​នេះ ហើយ​សូម​បន្ថែម​នូវ​យោបល់​ផ្ទាល់​ខ្លួន​អ្នក ។ នៅ​ក្នុង​កំណត់ហេតុ​របស់​អ្នក ចូរ​សរសេរ​អំពី អ្វី​ដែល​អ្នក​នឹង​ធ្វើ ។

  • កាន់តាមព្រះព្រះបញ្ញត្តិ ។

  • ស្រឡាញ់ និង​បម្រើ​ដល់​អ្នកដទៃ ។

  • បំពេញ​នូវ​ការ​ទទួលខុសត្រូវ​ក្នុង​សាសនាចក្រ ។

  • អធិស្ឋាន​ដោយ​ស្មោះ ។

ព្រះគុណ​ទ្រង់ គឺ​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពួក​គ្រីស្ទាន​មួយចំនួន​បាន​ចោទ​ប្រកាន់​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ … អំពី​ការ​បដិសេធ​ព្រះគុណ​នៃ​ព្រះ តាមរយៈ​ការ​ប្រកាស​ថា ពួកគេ​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ផ្ទាល់​ខ្លួន​ពួកគេ ។ យើង​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា… ‹ ត្បិត​យើង​ព្យាយាម​ខំ… បញ្ចុះ​បញ្ចូល​កូន​ចៅ​យើង… ដើម្បីឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះ​ស្រួល​នឹង​ព្រះ ត្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់​ពី​អ្វីៗ​ទាំង​អស់ ដែល​យើង​អាច​ធ្វើ​បាន › (  នីហ្វៃទី 2 25:23 ) ។ ហើយ​តើ ‹ អ្វីៗ​ទាំង​អស់ ដែល​យើង​អាច​ធ្វើ​បាន​មាន​អ្វី​ខ្លះ › ? ប្រាកដ​ណាស់ វា​រួម​បញ្ចូល​ទាំង​ការ​ប្រែ​ចិត្ត ( សូមមើល អាលម៉ា 24:11 ) និង​ពិធីបុណ្យជ្រមុជទឹក ការរក្សា​បទបញ្ញត្តិ និង​ការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ « Have You Been Saved ? » Liahona, ខែ​កក្កដា ឆ្នាំ 1998,ទំព័រ​ 68; Ensign, ខែ​ឧសភា ឆ្នាំ 1998, ទំព័រ 56 ។

ព្រះគុណ

« ពាក្យ ព្រះគុណ ពេល​ប្រើ​នៅ​ក្នុង​ព្រះគម្ពីរ គឺ​សំដៅ​សំខាន់​ទៅ​លើ​ជំនួយ​ពី​ព្រះ និង​កម្លាំង​ដែល​យើង​ទទួល​ តាមរយៈ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។

ពិតចំពោះសេចក្តីជំនឿ ៖ ឯកសារយោងដំណឹងល្អ ( ឆ្នាំ 2004 ) ទំព័រ 127 ។

ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ

ល្អ​ឥត​ខ្ចោះដូច​ដែល​បាន​​ប្រើ​នៅ​ក្នុង​បទគម្ពីរ មានន័យ​ថា « បាន​អភិវឌ្ឍ​ទាំង​ស្រុង ទាំង​មូល និង​ពេញ​លេញ សុចរិត​ទាំង​ស្រុង ។ ល្អ​ឥត​ខ្ចោះ ក៏​អាច​មាន​ន័យ​ផងដែរ​ថា គ្មាន​អំពើ​បាប ឬ​គ្មាន​​អំពើអាក្រក់មាន​តែ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ ល្អ​ឥត​ខ្ចោះ​ទាំង​ស្រុង ។ អ្នក​ដើរ​តាម​ពិត​​របស់​ព្រះគ្រីស្ទ អាច​ប្រែ​ជា​ល្អ​ឥត​ខ្ចោះ តាមរយៈ​ព្រះ​គុណ​ និង​ដង្វាយ​ធួន​របស់​ទ្រង់ » ( សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ​« ល្អ​ឥត​ខ្ចោះ » scriptures.lds.org ) ។

គ្មាន​ផ្លូវ​ឯ​ណា​ទៀត

គ្មាន​ផ្លូវឯ​ណា​ទៀត— គ្មាន​វិធី ឬ​គ្មាន​សោះ ។

រូបភាព
Product Shot from January 2014 New Era

ក្រាហ្វិក​ដោយ ឌីសាញ ហ្វាម