យុវវ័យ
សូមធ្វើឲ្យខ្លួនអ្នកបានល្អបំផុត—ដោយចាប់ផ្ដើមនៅពេលនេះ
ប្រធាន អុជដូហ្វ បង្រៀនថា « គោលដៅផ្ទាល់ខ្លួនអាចឲ្យយើងធ្វើបានល្អបំផុត » ។ សូមពិចារណាដាក់គោលដៅមួយចំនួននៅក្នុងផ្នែកពីរ ឬបីនៃជីវិតរបស់អ្នក ឧទាហរណ៍ដូចជា សុខភាពរាងកាយ សុខភាពខាងវិញ្ញាណ និងមិត្តភាព ។ តើជោគជ័យអ្វីខ្លះដែលអ្នកចង់បានក្នុងផ្នែកទាំងនេះនៅឆ្នាំនេះ ? នៅពេលអ្នកគិតពីគោលដៅមួយចំនួនប្រកបដោយការអធិស្ឋាន សូមធ្វើឲ្យប្រាកដថា វាអាចធ្វើទៅបាន ប៉ុន្តែនឹងធ្វើឲ្យអ្នករីកចម្រើន ។ នៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមរៀបរាប់លម្អិតពីគោលដៅរបស់អ្នក ដើម្បីអ្នកអាចមើលឃើញពីការរីកចម្រើនរបស់អ្នកនៅពេលមួយឆ្នាំបានកន្លងផុតទៅ ។