២០១៤
ការ​បង្រៀន​ដើម្បី​កម្លាំង​នៃ​យុវជន
ខែ មករា ឆ្នាំ 2014


ការ​បង្រៀន​ ដើម្បី​កម្លាំង​នៃ​យុវជន

ការរក្សា​​ថ្ងៃ​បរិសុទ្ធ

ចំពោះ​មនុស្ស​ជាច្រើន ថ្ងៃ​អាទិត្យ​គឺគ្រាន់តែ​ជា​ថ្ងៃ​មួយ​ទៀត​នៅ​ចុងសប្ដាហ៍​សម្រាប់ការ​សម្រាក និង​ការ​កម្សាន្ត​បន្ថែម​ទៀត ។ ប៉ុន្តែ វិវរណៈពីបុរាណ និង​សម័យទំនើប​បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ នៅ​ទំព័រ 56–57 ក្នុង​ទស្សនាវដ្ដី​ច្បាប់នេះ លែរី អិម ហ្គីបសុន ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈប្រធាន​យុវជន​ទូទៅ ពិភាក្សា​ពី​តួ​នាទីដ៏​សំខាន់​នៃ​ការរក្សា​​ថ្ងៃ​បរិសុទ្ធ ។ បងប្រុស ហ្គីបសុន បាន​មាន​ប្រសាសន៍​ថា « របៀប​ដែល​យើង​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ គឺជា​ការ​បង្ហាញ​ពីខាង​ក្រៅ​មួយ​នូវ​សេចក្ដីសញ្ញា​របស់​យើង​ក្នុងការ​ចងចាំ​ដល់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច » ។

នៅ​ពេល​កូនចៅ​របស់​អ្នក​រៀន​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ នោះ​ពួកគេ​នឹង​រៀបចំ​ខ្លួន​ទទួល​ពរជ័យ​ជាច្រើន ។ ដូចជា​បងប្រុស​ហ្គីបសុន​បាន​មាន​ប្រសាសន៍​ថា « ប្រសិន​បើ​យើង​ធ្វើ ហើយ​រស់នៅ​តាម​បញ្ញត្តិ​ដ៏​ទេវភាព​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យើង ដឹកនាំ​យើង ហើយ​បំផុស​គំនិត​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ » ។

យោបល់​ទំាងឡាយ​សម្រាប់​បង្រៀន​យុវវ័យ

  • សូម​អាន​អត្ថបទ​របស់​បងប្រុស​ហ្គីបសុន​នៅ​ទំព័រ 56–57 រួម​គ្នា ។ បន្ទាប់​មក​ពិភាក្សា​ពី​អ្វី​ដែល​គ្រួសារ​របស់​អ្នក​អាច​ធ្វើ​នៅ​រាល់​សប្ដាហ៍​ដើម្បី​រៀបចំ​ខ្លួន​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ អ្នកអាច​ច្រៀង « Gently Raise the Sacred Strain » ( Hymns ល.រ. 146 ) ឬ​ទំនុកតម្កើង​ព្រះ​ផ្សេងទៀត​ស្ដីពី​ថ្ងៃ​ឈប់សម្រាក ហើយ​ពិភាក្សា​ពី​អ្វីដែល​គ្រួសារ​របស់​អ្នក​អាច​ធ្វើ​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។

  • សូម​ពិចារណា​អាន​ជាមួយ​កូនជំទង់ៗ​របស់​អ្នក​នូវ​ផ្នែក​ការរក្សា​​ថ្ងៃ​បរិសុទ្ធ​ឲ្យ​បរិសុទ្ធ​នៅ​ក្នុង​ ដើម្បីកម្លាំងនៃ​យុវជន រួមទាំង​បទគម្ពីរ​ដែល​មាននៅ​ចុង​បញ្ចប់​ផងដែរ ។ អ្នក​អាច​រកមើល​រួម​គ្នា​នូវ​បទគម្ពីរ​ផ្សេងទៀត​ស្ដីពី​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ហើយ​ពិភាក្សា​ពី​គោលការណ៍​ដែល​បង្កប់​នៅ​ក្នុង​​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។

  • អ្នកគួរ​មើល​ខ្សែវីដេអូ​ដែល​ទាក់ទង ហើយ​អាន​អត្ថបទ​នានា​ជាមួយ​នឹង​កូនជំទង់ៗ​របស់​អ្នក ។ ចូលទៅ youth.lds.org រួចចុច « For the Strength of Youth » នៅ​ក្នុង​ menu ។ រួចចុច​លើ​ផ្នែក​ Sabbath day observance ( ការរក្សា​​ថ្ងៃ​បរិសុទ្ធ ) ហើយ​អ្នក​នឹង​រកឃើញ​ខ្សែវីដេអូ​ និងអត្ថបទ​ដែល​ទាក់ទង​នៅ​ផ្នែខាង​ស្ដាំ និង​​ខាងក្រោម​នៃ​ទំព័រ​នោះ ។

យោបល់​ទំាងឡាយ​ដើម្បី​បង្រៀន​កូន​ចៅ

  • សូម​អាន « ឌីកុនថ្មោងថ្មី » នៅ​ក្នុង​ លីអាហូណា ខែ តុលា ឆ្នាំ 2013 ហើយ​ពិភាក្សា​ពីសារៈសំខាន់​នៃ​សាក្រាម៉ង់​ក្នុង​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។

  • សូម​ពិចារណា​អាន « A Lesson in Reverence » ក្នុង ​Liahona ខែ មិនា ឆ្នាំ 2010 ។ អ្នក​ក៏គួរ​ធ្វើ​សកម្មភាព​ដែល​សមស្រប​នឹង​អត្ថបទ​នោះ​ផង​ដែរ ។ សូម​ពិភាក្សា​ជាមួយ​នឹង​កូន​របស់​អ្នកថាតើ​ការ​មាន​គារវភាព​នៅ​ព្រះវិហារ​ជួយ​រក្សា​ថ្ងៃ​សម្រាក​ឲ្យ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច​ដែរ ។

  • សូម​ពិភាក្សា​ពី​អ្វី​ដែល​គ្រួសារ​របស់​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បីគោរព​ដល់​ព្រះអម្ចាស់ ។ អ្នក​ក៏​គួរ​អាន « Decide Right Now » នៅ​ក្នុង Liahona ខែ មិនា ឆ្នាំ 2012 ពី​គំរូ​របស់​មនុស្ស​ម្នាក់​ដែល​បាន​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​ក្នុង​កាលៈទេសៈ​មួយដ៏​លំបាក ។

  • អ្នក​អាច​ច្រៀង​ជាមួយ​នឹង​កូន​របស់​អ្នក​នូវ​ចម្រៀង​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ថ្ងៃ​ឈប់សម្រាក រួម​ទាំង « ថ្ងៃ​សៅរ៍ » ផង​ដែរ ( Children’s Songbook 196 ) ។ សូម​ពិភាក្សា​ពី​របៀប​ដែល​គ្រួសារ​របស់​អ្នក​អាច​ប្រើ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ផ្សេងទៀត​ក្នុង​សប្ដាហ៍​ដើម្បី​រៀបចំខ្លួន​សម្រាប់​ថ្ងៃ​អាទិត្យ ។