សៀវភៅកំណត់ចំណាំសន្និសីទខែ តុលា ឆ្នាំ 2013
« អ្វីដែលយើងជាព្រះអម្ចាស់បានមានបន្ទូល នោះយើងបានមានបន្ទូលហើយ … ទោះជាដោយ សំឡេងរបស់យើងផ្ទាល់ ឬ ក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្តី គឺដូចតែគ្នា » ( គ. និង ស.1:38 ) ។
នៅពេលអ្នកមើលសន្និសីទទូទៅខែ តុលា ឆ្នាំ 2013 ឡើងវិញ នោះអ្នកអាចប្រើប្រាស់ទំព័រទាំងនេះ ( និង សៀវភៅកំណត់ចំណាំសន្និសីទសម្រាប់ច្បាប់ចេញផ្សាយនាពេលខាងមុខទៀត ) ដើម្បីជួយអ្នកសិក្សា និង អនុវត្ត ការបង្រៀនថ្មីៗរបស់ពួកព្យាការី និង សាវក ដែលកំពុងរស់នៅ និង ពួកអ្នកដឹកនាំដទៃៗទៀតនៃសាសនាចក្រ ។
ការសន្យាពីព្យាការី ៖ ការប្រឈមមុខនឹងការសាកល្បងនានា
« ព្រះបិតាសួគ៌យើង ដែលប្រទានពរជ័យច្រើនដល់យើងឲ្យរីករាយ ក៏ជ្រាបដែរថា យើងរៀន និងរីកចម្រើន ហើយកាន់តែរឹងមាំពេលយើងប្រឈម ហើយរស់ក្នុងការសាកល្បងដែលយើងត្រូវឆ្លងកាត់ ។ យើងដឹងថា ពេលខ្លះ យើងនឹងជួបទុក្ខព្រួយដ៏ខ្លាំង ជាពេលយើងសោកសៅ ជាពេលយើងនឹងសាកល្បងនឹងភាពអំណត់យើង ។ តែការលំបាកបែបនោះអនុញ្ញាតឲ្យយើងផ្លាស់ប្ដូរ ឬ កសាងជីវិតថ្មីតាមរបៀបដែលព្រះវរបិតាសួគ៌បង្រៀន ហើយប្រែក្លាយជាអ្វីមួយខុសពីមុន គឺធ្វើឲ្យកាន់តែ—ប្រសើរ យល់កាន់តែច្បាស់ យល់ចិត្តកាន់តែខ្លាំង និងទីបន្ទាល់កាន់តែរឹងមាំជាងកាលពីមុន ។
« ការណ៍នេះគប្បីជាគោលបំណងយើង—ដើម្បីរក្សា និងកាន់ខ្ជាប់ មែនហើយ ប្រែជាបរិសុទ្ធខាងវិញ្ញាណលើសពីមុន ពេលធ្វើដំណើរកាត់ពន្លឺ និងទីងងឹត ។ បើគ្មានឧបសគ្គ ដើម្បីយកឈ្នះ និងបញ្ហា ដើម្បីដោះស្រាយទេនោះ យើងច្បាស់ជានៅដដែល ដោយគ្មាន ឬមានការរីកចម្រើនតែបន្តិចប៉ុណ្ណោះឆ្ពោះទៅជីវិតអស់កល្ប » ។
ប្រធាន ថូម៉ាស អេស ម៉នសុន « យើងមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ » Liahona ខែ វិច្ឆិកា ឆ្នាំ 2013 ទំព័រ 87 ។