២០១៤
តើ​ដើម្បី​ធ្វើ​ជា​ពួក​គ្រីស្ទាន​មាន​ន័យ​ដូចម្តេច ?
ខែ មករា ឆ្នាំ 2014


សាក្សី​ពិសេស

តើ​ការ​ធ្វើ​ជា​ពួក​គ្រីស្ទាន​មាន​ន័យ​ដូចម្ដេច ?

ចេញ​មក​ពី « Being a More Christian Christian » Liahona, ខែ​វិច្ឆិកា ឆ្នាំ 2012, 90–92 ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ គឺ​ជា​សាក្សីពិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គ្រីស្ទានម្នាក់ មាន​ជំនឿ​ទៅ​លើ​ព្រះអម្ចាស់​ ព្រះយេស៊ូវ​គ្រីស្ទ ។

គ្រីស្ទាន​ម្នាក់ ជឿ​ថា​តាមរយៈ​ព្រះគុណ​នៃ​ព្រះ ជា​ព្រះបិតា និងព្រះរាជបុត្រា​ទ្រង់ ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ប្រែ​ចិត្ត ។

ពាក្យ ​គ្រីស្ទាន ​មាន​ន័យ​ថា យើង​យក​ដាក់​លើ​ខ្លួនយើង នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។ យើង​ធ្វើ​កិច្ចការ​នេះ តាមរយៈ​ការ​ទទួល​បុណ្យជ្រមុជទឹក និង​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅ​ពេល​យើង​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ប្រែ​ក្លាយ​ជា​មនុស្ស​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ប្រែ​ក្លាយ ។

រចនា​ដោយ អេនឌ្រូ ប៊ូស្លី