២០១៤
យើង​ឈ្មោះ ម៉ាហូនរី និង ហេលេមិន មកពី​ប្រទេស ម៉ិចស៊ិក
ខែ មករា ឆ្នាំ 2014


ការ​បង្កើត​មិត្ត​ភាព​នៅ​ជុំ​វិញ​ពិភពលោក

Hola Amigos !*

យើង​ឈ្មោះ ម៉ាហូនរី និង​ ហេលេមិន មកពី​ប្រទេស ម៉ិចស៊ិក

រៀបចំ​កាបូប​អ្នក​ទៅ !មក​ជួប​នឹង​មិត្ត​នៅ​ជុំ​វិញ​ពិភពលោក !

ម៉ាហូនរី និង​ហេលេមិន គឺជា​បងប្អូន​ប្រុសនឹង​គ្នា ​ដែល​រស់នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ម៊ិកស៊ិក ។ ឪពុក​ម្ដាយ​របស់​ពួកគេដាក់​ឈ្មោះ​ពួកគេ តាម​បុរស​ដ៏​អស្ចារ្យ​ពីរនាក់​ក្នុង​គម្ពីរមរមន ។ ម៉ាហូនរី ម៉ូរីអាន​គុមើរ គឺ​ជា​បង​របស់​យ៉ារេឌ ។ គាត់​បាន​មើល​ឃើញ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ ។ មេបញ្ជាការ​ហេលេមិន គឺ​ជា​អ្នកដឹកនាំ​សុចរិត​ម្នាក់ ។ គាត់​បាន​ដឹកនាំ​កងទ័ព​កម្លោះ​ពីរ​ពាន់​នាក់ ។

បងប្អូន​ប្រុស​ទាំង​នេះ សង្ឃឹម​ថា​នឹង​រស់​នៅ​តាម​ឈ្មោះ ដែល​ឪពុក​ម្ដាយ​ពួកគេ​បាន​ដាក់​ឲ្យ​គេ ។ ពួកគេ​ចង់​ធ្វើ​ដូចជា ម៉ាហូនរី និង​ហេលេមិន មក​ពី​ព្រះគម្ពីរមរមន ។

ឪពុក​ម្ដាយ​យើង បាន​ផ្សាភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ហ្គូ​ដាឡាចារ៉ា ក្នុង​ឆ្នាំ 2003 ។ នេះ​គឺ​ជា​ព្រះវិហារបរិសុទ្ធ​ដែល​ជិត​ជាង​គេ​បំផុត ទៅ​កន្លែង​ដែល​យើង​រស់​នៅ ។ វា​ចំណាយ​ពេល​ប្រហែល​ជា​ប្រាំ​មួយ​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីនោះ ។ យើង​ចូលចិត្ត​ទៅ​ទស្សនា​ព្រះវិហារបរិសុទ្ធ ហើយ​ដឹង​ថា ថ្ងៃ​មួយ យើង​នឹង​ចូល​ទៅ​ខាង​ក្នុង ដូច​ជា​ឪពុក​ម្ដាយ​របស់​យើង​ធ្វើ​នា​ពេល​នេះដែរ ។

យើង​ចូលចិត្ត​ចំណាយ​ពេល​ជា​គ្រួសារ ។ ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ យើងទៅ​មាត់​សមុទ្រ​ជិត​ផ្ទះ​របស់​យើង ។ យើង​បរិភោគ​បង្គារ—ជា​អាហារ​ដែល​យើង​ចូលចិត្ត —និង ថាកូស និងតូទៀរ ( ជា​​ស៊ាំង​វិច​មួយ​ប្រភេទ ) ។ យើង​ដើរ​នៅ​តាម​បណ្ដោយផ្លូវ​ម៉ាឡេគូន ឬ​ផ្លូវ​នៅ​ជាប់​មាត់​សមុទ្រ ។ យើង​ធ្វើ​ប្រាសាទ​ពីដីខ្សាច់ ហើយ​លេង​នៅ​ក្នុង​សមុទ្រ ។

  • « សួស្ដី ! ពួកម៉ាក » ជាភាសាអេស្ប៉ាញ ។

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារបរិសុទ្ធ​ហ្គូ​ដាឡាយ៉ារ៉ា ម៊ិកស៊ីក គឺ​ជា​ព្រះវិហារបរិសុទ្ធ​ទី 11 នៃ​ព្រះវិហារបរិសុទ្ធ​ទាំង​ដប់បី​ក្នុង​ប្រទេស​ម៊ិក​ស៊ិក ។

ត្រៀម​ខ្លួន​នឹង​ទៅ​ជាស្រេច !

កាបូប​របស់​ម៉ាហូនរី និង​ហេលេមិន បាន​ដាក់​ពេញ​នូវ​របស់​សំណប់​ចិត្ត​ពួកគេ​មួយចំនួន ។ តើ​របស់​ទាំង​អស់នេះ​ណា​មួយ ដែល​អ្នក​នឹង​វេច​នៅ​ក្នុង​កាបូប​របស់​អ្នក ?

រូបថត​ដោយ​ ចូន​ខាឡុស​ សាន់តូយ៉ូ លំអរ​រូបភាព​ដោយ ថូម៉ាស ឆាល