២០១៤
ផ្លូវ​​​​​ជោគជ័យ
ខែ មករា ឆ្នាំ 2014


ផ្លូវជោគជ័យ

រូបភាព
រ៉ូសម៉ារី អិម. វិកស្សុម

« ឱ ផែនការ​នៃ​ព្រះរបស់​យើងធំ​ណាស់​ហ្ន៎ » ( នីហ្វៃទី 2 9:13 ) ។

អំឡុង​និទារឃរដូវ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​លេង​កីឡា​បាល់​ឱប​ចៅ​ប្រុស​យើង​ ដែល​មាន​អាយុ 4 ឆ្នាំ ។ យើង​មាន​ក្ដី​រំភើប​ខ្លាំង​ណាស់ នៅពេល​ចៅ​រត់​គ្រប់​ទិស​ដេញ​តាម​បាល់​នោះ ។ នៅ​ពេល​ចុង​បញ្ចប់​ កញ្ចែ​បាន​ផ្លុំ​ឡើង ​អ្នក​លេង​ទាំងនោះ​ពុំ​ដឹង​ថា​នរណា​ឈ្នះ ឬ​នរណា​ចាញ់​នោះ​ឡើយ ។ ពួកគេ​គ្រាន់​តែ​លេង​កំសាន្ដ​ប៉ុណ្ណោះ ។

គ្រូ​បង្វឹក​សុំ​ឲ្យ​អ្នក​លេង ចាប់​ដៃ​ជាមួយ​នឹង​ក្រុម​ដទៃ ។ បន្ទាប់​មក​ យើង​បាន​មើល​ឃើញ​អ្វី​មួយ​ដ៏​អស្ចារ្យ​ណាស់ ។ គ្រូ​បង្វឹក​របស់​ពួកគេបានប្រកាស​ពីផ្លូវ​ជោគជ័យ ។

ឪពុក​ម្ដាយ យាយ​តា និង​នរណា​ដែល​បាន​មក​មើល​កីឡា បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ឈរ​ជា​ពីរជួរ​ទល់​មុខ​គ្នា ។ បន្ទាប់​មក​គេ​បាន​លើក​ដៃ​ឡើង​បង្កើត​ជា​ទ្វារកោង​មួយ ។ កុមារ​ទាំងឡាយ​បាន​សើច​ នៅ​ពេល​ពួកគេ​រត់​នៅ​ក្រោម​ដៃ​របស់​មនុស្ស​ពេញ​វ័យ​ដែល​អបអរ ហើយ​ចូល​តាម​ផ្លូវ​នោះ ។

មិន​យូរ​ប៉ុន្មាន​ កុមារ​មក​ពី​ក្រុម​ផ្សេង​បាន​សម្រេច​ចិត្ត​ចូលរួម​សប្បាយ​ដែរ ។ អ្នក​លេង​ទាំង​អស់​បាន​ទទួល​ការ​អបអរ​ដោយ​មនុស្ស​ពេញ​វ័យ នៅពេល​ពួកគេ​រត់​តាម​ផ្លូវ​​ជោគជ័យ ។

នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ខ្ញុំ​អាច​មើល​ឃើញ​រូប​ភាព​ផ្សេង​ទៀត ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​មើល​កុមារ​ទាំង​នេះ រស់​នៅ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដែល​បាន​បង្កើត​សម្រាប់​កុមារ​គ្រប់​រូប ។ ពួកគេ​រត់​នៅ​លើ​ផ្លូវ​តូច និង​ចង្អៀត ក្រោម​ដៃ​របស់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ ។ កុមារ​ម្នាក់ៗ​មាន​អារម្មណ៍​រីករាយ​ក្នុង​ការ​នៅ​លើ​ផ្លូវ​នោះ ។

ព្រះយេស៊ូវ​គ្រីស្ទ បាន​ « គូស​ផ្លូវ ហើយ​ដឹកនាំ​ផ្លូវ » សម្រាប់​យើង​ម្នាក់ៗ ។1 បើ​សិន​ជា​យើង​ធ្វើ​តាម​ការ​ដឹកនាំ​របស់​ទ្រង់ នោះ​យើង​ទាំងអស់​គ្នា​ ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​សួគ៌​របស់​យើង ហើយ​មាន​សុវត្ថិភាព​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះវរបិតាសួគ៌ ។

កំណត់​ចំណាំ

  1. « ឱ ប្រាជ្ញា និង​ក្ដី​ស្រឡាញ់​ដ៏​ធំអស្ចារ្យ » ទំនុក​តំកើង ទំព័រ 19 ។

រូប​ថត​ដោយ ការ​ថតរូប ប៊ូសាត រចនា​ដោយ ខាទី ម៉ាក់ឌី