២០១៤
ទំព័រ​របស់​យើង
ខែ មករា ឆ្នាំ 2014


ទំព័រ​របស់​យើង

តាំង​ពី​ខ្ញុំ​នៅ​តូច ម្ដាយ និង​ឪពុក​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​អំពី​ព្រះវិហារបរិសុទ្ធ ។ វា​នៅ​ឆ្ងាយ​ណាស់ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ទៅ​ទីនោះ​ជា​មួយ​គ្រួសារ​ខ្ញុំ ។ នៅ​ពេល​ខ្ញុំ​ផ្សាភ្ជាប់​នឹង​ឪពុក​ម្ដាយ​ខ្ញុំ ទីបំផុត​ខ្ញុំ​អាច​ចូល​ទៅ​ខាង​ក្នុង —វា​ស្រស់​ស្អាត​ណាស់ ។ ឥឡូវ​នៅ​ពេល​ខ្ញុំ​ទៅ ខ្ញុំ​​​រង់​ចាំ​នៅ​ខាង​ក្រៅ ។ នៅ​ពេល​ខ្ញុំ​ធំឡើង ខ្ញុំ​នឹង​ធ្វើ​សេចក្ដី​សញ្ញា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ដាវីឌ វី អាយុ 6 ឆ្នាំ នីការ៉ាហ្គា

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ថា ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​ដឹង​ថា សាសនាចក្រ​ពិត ។

អូស៊ីរីស អិម អាយុ 6 ឆ្នាំ ប្រទេស ប្រេស៊ីល

ទ្រីស អិម អាយុ 8 ឆ្នាំ ប្រទេស​ប្រេស៊ីល

ខ្ញុំ​ពិត​ជា​ចូលចិត្ត​ច្រៀង​ទំនុក​តម្កើង​នៃ​សាសនាចក្រ ហើយ​ចូលរួម​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាមួយ​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​មាន​ប្អូន​ពីរនាក់ ឈ្មោះ យ៉ារេឌ និង សារ៉ៃ ហើយ​ខ្ញុំ​ស្រឡាញ់​ពួកគេ​ណាស់ ។ ខ្ញុំ​ចូលចិត្ត​ជួយ​ដល់​ម្ដាយ​ខ្ញុំ នៅពេល​គាត់​ចម្អិន​អាហារ ពីព្រោះ​នៅពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ចង់​ចម្អិន​អាហារ​ឲ្យ​បានឆ្ងាញ់​​ដូចជា​គាត់អញ្ចឹង ។

អាំបា អេ អាយុ 9 ឆ្នាំ អេក្វាឌ័រ

ខ្ញុំចូលចិត្ត​ជួយម្ដាយ​ខ្ញុំ​ធ្វើ​​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។ គ្រួសារ​របស់​យើង ចង់​ទៅ​ព្រះវិហារបរិសុទ្ធ ដូច្នេះ​យើង​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្តន៍ ។ នៅពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចង់​បម្រើ​បេសកកម្ម​ដូច​ជា​បងប្អូន​ជីដូនមួយ​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្យាការី ប្រធាន ថូម៉ាស អេស ម៉នសុន ។ ខ្ញុំ​ចូលចិត្ត​ចម្រៀង​ថ្នាក់​កុមារ « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

ខេឌី ភី., អាយុ 12 ឆ្នាំ ហុងឌូរ៉ាស

ឌី វ៉ាន ហ៊ីប អាយុ 11 ឆ្នាំ ប្រទេស​កម្ពុជា

ខ្ញុំទទួល​ការ​បង្រៀន​នៅ​ក្នុង​ដំណឹងល្អ​ ចាប់​តាំង​ពី​ខ្ញុំ​នៅ​តូច ។ នៅពេល​ខ្ញុំ​មាន​អាយុប្រាំ​បី​ឆ្នាំ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យជ្រមុជទឹក ។ ខ្ញុំ​បាន​ទន្ទេញ​ចាំ​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទាំង 13 សម្រាប់​ថ្ងៃ​ពិសេស​នោះ ។ នៅពេល​ខ្ញុំ​ចេញ​មក​ពី​ទឹកវិញ ខ្ញុំ​ទទួល​​អារម្មណ៍​អ្វី​មួយ​ដ៏​ខ្លាំង ។ ម្ដាយ​របស់​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា អារម្មណ៍​ទាំង​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ បាន​ស្ដារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ថា​ព្រះគម្ពីរ​មរមន​ពិត ហើយ​ថា ប្រធាន ថូម៉ាស អេស ម៉នសុន ជា​ព្យាការី​នៅ​រស់ ។

អាប៊ីហ្គេល អេ អាយុ 8 ឆ្នាំ ប្រទេស​អេស្ប៉ាញ