២០១៤
ព្រះវរបិតាសួគ៌ បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ
ខែ មករា ឆ្នាំ 2014


ការនាំ​ថ្នាក់​អង្គការ​បឋម​សិក្សា​មក​ក្នុង​លំនៅដ្ឋាន

ព្រះវរបិតាសួគ៌ បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ

រៀន​បន្ថែម​ទៀត​អំពី​បាវចនា​ថ្នាក់​អង្គការ​បឋមសិក្សា​របស់​ខែ​នេះ !

មុន​ពេល​យើង​មក​កាន់​ផែនដី យើង​ទាំង​អស់​គ្នា​បាន​រស់​នៅ​ស្ថានសួគ៌​ជាមួយ​ព្រះវបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះវរបិតាសួគ៌ បាន​បង្ហាញ​ផែនការ​របស់​ទ្រង់​ដល់​យើង ។យើង​បាន​ជ្រើសរើស​ធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​មក​កាន់​ផែនដី ។

ព្រះវរបិតាសួគ៌ ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ត្រឡប់ទៅ​រក​​ទ្រង់​វិញ ។ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​បង្ហាញ​ផ្លូវ​យើង ហើយ​ជួយ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

យើង​ដើរ​​តាម​ផ្លូវ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​វិញ​ដោយ ៖

  • ការ​ទទួល​បុណ្យជ្រមុជទឹក និង ពិធី​បញ្ជាក់

  • ការ​ទទួល​ទាន​សាក្រាម៉ង់

  • ការ​ចុះសេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ​

  • និង​ការ​រស់​នៅ​ដោយ​សេចក្ដី​ជំនឿ ។

នៅ​ពេល​យើង​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​វិញ នោះ​ទ្រង់​នឹង​ស្វាគមន៍​យើង​ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​លាតព្រះហស្ត​ !

រូបភាព​ពិភពលោក © ខូប៊ីស; លម្អិត​ចេញ​មកពី ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ, ដោយ ឌែល ផាសុន; រចនា​រូបថតដោយ វែលឌិន ស៊ី. អាន់ឌើរសិន, ខូឌី ប៊ែល, ហ្គ្រេគ ដាយមិន, ម៉ាថាយ រៀរ, គ្រីស្ទីណា ស្ម៊ីធ; រចនា​ដោយ ស្ទីវ ក្រូប