ជំពូកទី ២
សេចក្ដីប្រោសលោះនឹងបានមកតាមរយៈព្រះមែស៊ីដ៏បរិសុទ្ធ — សេរីភាពខាងការជ្រើសរើស (សិទ្ធិជ្រើសរើស) មានសារៈសំខាន់ជាចាំបាច់ដល់វត្តមាន និងការលូតលាស់ — លោកអ័ដាមធ្លាក់ដើម្បីឲ្យមានមនុស្សលោក — មនុស្សលោកមានសេរីដើម្បីរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយឥឡូវនេះ យ៉ាកុប ឪពុកនិយាយទៅកូនថា ៖ កូនគឺជាកកូនច្បងរបស់ឪពុក ដែលបានកើតនៅក្នុងថ្ងៃនៃសេចក្ដីវេទនារបស់ឪពុកនៅក្នុងទីរហោស្ថាន។ ហើយមើលចុះ កាលពីវ័យក្មេង កូនបានរងទុក្ខវេទនា និងការសោកសៅដ៏ច្រើន ដោយព្រោះការទ្រគោះរបស់បងៗកូន។
២ទោះជាយ៉ាងនេះក៏ដោយ យ៉ាកុប ឱកូនច្បងរបស់ឪពុក ដែលបានកើតនៅក្នុងទីរហោស្ថានអើយ កូនបានស្គាល់ភាពខ្លាំងក្លារបស់ព្រះ ហើយទ្រង់នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់កូន ក្លាយទៅជាផលប្រយោជន៍ដល់កូនវិញ។
៣ហេតុដូច្នោះហើយ ព្រលឹងកូននឹងបានពរ ហើយកូននឹងរស់នៅដោយសុខសាន្តជាមួយនឹងបងរបស់កូនគឺនីហ្វៃ ហើយជីវិតរបស់កូន នោះនឹងត្រូវបានចំណាយក្នុងការបម្រើព្រះរបស់កូន។ ហេតុដូច្នោះហើយ ឪពុកដឹងថា កូនត្រូវបានប្រោសលោះឲ្យរួច ពីព្រោះតែសេចក្ដីសុចរិតនៃព្រះដ៏ប្រោសលោះរបស់កូន ត្បិតកូនបានឃើញថា ដល់កាលដ៏ពេញកំណត់ នោះទ្រង់នឹងយាងមកប្រទានសេចក្ដីសង្គ្រោះដល់មនុស្សលោក។
៤ហើយកកូនបានឃើញសិរីល្អរបស់ទ្រង់ កាលកូននៅវ័យក្មេង ហេតុដូច្នោះហើយ កូនមានពរដូចជាអ្នកឯទៀត ដែលទ្រង់នឹងធ្វើការងារបម្រើនៅក្នុងសាច់ឈាម ត្បិតព្រះវិញ្ញាណនៅតែដដែល ទោះពីថ្ងៃម្សិលថ្ងៃនេះ និងរហូតតទៅ។ ហើយផ្លូវត្រូវបានរៀបចំជាស្រេច ចាប់តាំងពីការធ្លាក់នៃមនុស្សមកម្ល៉េះ ឯសេចក្ដីសង្គ្រោះនឹងបានដោយខឥតគិតថ្លៃ។
៥ហើយមនុស្សលោកបានប្រៀនប្រដៅគ្រប់គ្រាន់ ឲ្យកដឹងខុស និងត្រូវ។ ហើយក្រឹត្យវិន័យត្រូវបានប្រទានដល់មនុស្ស ហើយតាមក្រឹត្យវិន័យ នោះគ្មានសាច់ឈាមណាបានរាប់ជាខសុចរិតឡើយ ឬក៏តាមក្រឹត្យវិន័យ នោះមនុស្សលោកត្រូវបានគកាត់ចេញ។ មែនហើយ តាមក្រឹត្យវិន័យខាងសាច់ឈាម នោះពួកគេត្រូវបានកាត់ចេញ ហើយតាមក្រឹត្យវិន័យខាងវិញ្ញាណវិញ នោះពួកគេវិនាសពីអ្វីដែលល្អ ហើយក្លាយទៅជាវេទនាជារៀងរហូតតទៅ។
៦ហេតុដូច្នោះហើយ កសេចក្ដីប្រោសលោះនឹងមកដោយ និងតាមរយៈខព្រះមែស៊ីដ៏បរិសុទ្ធ ត្បិតទ្រង់ពោរពេញទៅដោយគព្រះគុណ និងសេចក្ដីពិត។
៧មើលចុះ ទ្រង់ថ្វាយរូបអង្គទ្រង់ជាកយញ្ញបូជាជំនួសអំពើបាប ដើម្បីតបស្នងការចុងបំផុតនៃក្រឹត្យវិន័យដល់អស់អ្នកណាដែលមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយគ្មានអ្នកណាទៀតសោះ ដែលអាចតបស្នងការខចុងបំផុតនៃក្រឹត្យវិន័យបាន។
៨ហេតុដូច្នោះហើយ គឺជាការសំខាន់បំផុត ដើម្បីធ្វើឲ្យការណ៍ទាំងនេះបានដឹងដល់បណ្ដាជននៅលើផែនដី ដើម្បីឲ្យពួកគេអាចដឹងថា គ្មានសាច់ឈាមណាអាចរស់នៅក្នុងវត្តមាននៃព្រះបានឡើយ កលើកលែងតែដោយបុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ ទ្រង់បានប្ដូរជីវិតរបស់ទ្រង់ ស្របតាមសាច់ឈាម ហើយយកមកវិញ ដោយព្រះចេស្ដានៃព្រះវិញ្ញាណ ដើម្បីទ្រង់អាចបណ្ដាលឲ្យមានខដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដោយទ្រង់ជាអ្នកទីមួយ ដែលត្រូវបានប្រោសរស់ឡើងវិញ។
៩ហេតុដូច្នោះហើយ ទ្រង់គឺជាផលដំបូងថ្វាយព្រះ ដរាបដល់ទ្រង់នឹងកអង្វរជំនួសកូនចៅមនុស្សទាំងអស់ ហើយអ្នកណាដែលជឿដល់ទ្រង់ នោះនឹងបានសង្គ្រោះ។
១០ហើយដោយមកពីការអង្វរជំនួសមនុស្សកទាំងអស់ ទើបមនុស្សលោកទាំងអស់មករកព្រះ ហេតុដូច្នោះហើយ ពួកគេឈរនៅវត្តមានទ្រង់ ដើម្បីឲ្យទ្រង់ខជំនុំជំរះ ស្របតាមគសេចក្ដីពិត និងសេចក្ដីបរិសុទ្ធ ដែលនៅក្នុងទ្រង់។ ហេតុដូច្នោះហើយ ការចុងបំផុតនៃក្រឹត្យវិន័យ ដែលព្រះដ៏បរិសុទ្ធទ្រង់បានប្រទានមក ចំពោះការធ្វើទុក្ខទោសដល់ទោសដែលភ្ជាប់ទៅនឹងក្រឹត្យវិន័យ រីឯទោសដែលភ្ជាប់ទៅនឹងក្រឹត្យវិន័យនេះ ជាការផ្ទុយទៅនឹងសុភមង្គល ដែលភ្ជាប់ទៅនឹងក្រឹត្យវិន័យទាំងអស់នេះ ដើម្បីតបស្នងការចុងបំផុតនៃឃដង្វាយធួន —
១១ត្បិតជាការចាំបាច់ ត្រូវតែមានកការផ្ទុយចំពោះរឿងសព្វសារពើ។ បើពុំនោះសោតទេ ឱកូនច្បងរបស់ឪពុក ដែលកើតនៅក្នុងទីរហោស្ថានអើយ សេចក្ដីសុចរិតពុំអាចកើតឡើងបានទេ ឯសេចក្ដីទុច្ចរិតក៏ដូច្នោះដែរ ទាំងសេចក្ដីបរិសុទ្ធ និងសេចក្ដីទុក្ខវេទនា ទាំងសេចក្ដីល្អ ឬក៏សេចក្ដីអាក្រក់ក៏គ្មានដែរ ហេតុដូច្នោះហើយ គ្រប់អ្វីៗទាំងអស់ត្រូវតែប្រមូលគ្នាជាដុំមួយ ហេតុដូច្នោះហើយ ប្រសិនបើអ្វីៗជារូបកាយតែមួយ នោះនៅដូចជាស្លាប់ ដោយពុំមានទាំងជីវិត ឬក៏សេចក្ដីស្លាប់ដែរ គ្មានការពុករលួយ ឬការពុំពុករលួយ គ្មានសុភមង្គល ឬសេចក្ដីវេទនា គ្មានការចាប់អារម្មណ៍ ឬពុំចាប់អារម្មណ៍ឡើយ។
១២ហេតុដូច្នោះហើយ ជាការណ៍ដែលត្រូវបានបង្កើតឡើងដោយឥតប្រយោជន៍ ម្ល៉ោះហើយ នឹងគ្មានប្រយោជន៍អ្វីនៅទីចុងបំផុតនៃការបង្កើតវត្ថុនោះឡើយ។ ហេតុដូច្នោះហើយ ការណ៍នេះច្បាស់ជាត្រូវបំផ្លាញប្រាជ្ញានៃព្រះ និងកគោលបំណងទាំងឡាយដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ហើយព្រមទាំងព្រះចេស្ដា និងសេចក្ដីមេត្តាករុណា និងខសេចក្ដីយុត្តិធម៌របស់ព្រះដែរ។
១៣ហើយបើសិនជាកូនរាល់គ្នានឹងនិយាយថា គ្មានក្រឹត្យវិន័យទេ កូនរាល់គ្នាក៏ត្រូវនិយាយថា គ្មានបាបដែរ។ បើសិនជាកូនរាល់គ្នានឹងនិយាយថា គ្មានបាបទេ កូនរាល់គ្នាក៏ត្រូវនិយាយថា កគ្មានសេចក្ដីសុចរិតដែរ។ ហើយបើសិនជាគ្មានសេចក្ដីសុចរិតទេ នោះក៏គ្មានសុភមង្គលដែរ។ ហើយបើសិនជាគ្មានសេចក្ដីសុចរិត ឬសុភមង្គលទេ នោះក៏គ្មានទោស និងសេចក្ដីទុក្ខវេទនាដែរ។ ហើយបើសិនជាគ្មានអ្វីទាំងនេះទេ ខនោះក៏គ្មានព្រះដែរ។ ហើយបើសិនជាគ្មានព្រះទេ ក៏គ្មានពួកយើង ឬផែនដីដែរ ត្បិតពុំអាចមាននូវការបង្កើតអ្វីទាំងឡាយ ដែលនឹងធ្វើសកម្មភាព ឬទទួលសកម្មភាពដែរ ហេតុដូច្នោះហើយ អ្វីៗសព្វសារពើត្រូវតែសាបសូន្យបាត់អស់។
១៤ហើយឥឡូវនេះ ឱកូនទាំងឡាយរបស់ឪពុកអើយ ឪពុកនិយាយទៅកូនអំពីការណ៍ទាំងនេះដើម្បីជាប្រយោជន៍ និងជាតម្រិះដល់កូន ត្បិតមានព្រះមួយអង្គ ហើយទ្រង់កបានបង្កើតអ្វីៗសព្វសារពើ ទាំងផ្ទៃមេឃ និងផែនដីដែរ ហើយនឹងគ្រប់ទាំងអ្វីៗសព្វសារពើដែលនៅលើនោះ ដើម្បីធ្វើសកម្មភាព និងទទួលខសកម្មភាពផង។
១៥ហើយដើម្បីសម្រេចនូវកគោលបំណងទាំងឡាយរបស់ទ្រង់ដ៏អស់កល្បជានិច្ចសម្រាប់មនុស្សលោក បន្ទាប់ពីទ្រង់បានបង្កើតឪពុកម្ដាយដើមរបស់យើង និងសត្វព្រៃ សត្វស្រុក និងសត្វហើរលើអាកាស ហើយសរុបសេចក្ដីថា គ្រប់សព្វសារពើដែលបានបង្កើតមក ត្រូវតែមានការផ្ទុយ សូម្បីតែខផ្លែដែលគហាមឃាត់ ក៏ផ្ទុយទៅនឹងឃដើមជីវិតដែរ មួយមានរសជាតិផ្អែម ឯមួយទៀតល្វីងជូរចត់។
១៦ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ប្រទានដល់មនុស្សថា គេត្រូវកប្រព្រឹត្តអ្វីៗដោយខ្លួនឯង។ ហេតុដូច្នោះហើយ មនុស្សពុំអាចប្រព្រឹត្តអ្វីៗដោយខ្លួនឯងបានទេ លើកលែងតែមានអ្វីមកខល្បួងខាងនេះមួយ ឬខាងនោះមួយ។
១៧ហើយឪពុក លីហៃ ស្របតាមរឿងដែលឪពុកបានអានមក សន្និដ្ឋានជាចាំបាច់ថា មានកទេវតាមួយនៃព្រះ ស្របតាមដែលបានសរសេរទុក ខបានធ្លាក់មកពីលើមេឃ ហេតុដូច្នោះហើយ ទេវតានោះបានក្លាយទៅជាគអារក្ស ដោយបានព្យាយាមស្វែងរកអ្វីមួយ ដែលអាក្រក់ចំពោះព្រះ។
១៨ហើយព្រោះទេវតានោះបានធ្លាក់មកពីលើមេឃ ហើយក្លាយទៅជាមានទុក្ខវេទនានៅអស់កល្បជានិច្ច នោះវាក៏បានកព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដែរ ហេតុដូច្នោះហើយ ទើបវានិយាយទៅនាងខអេវ៉ា មែនហើយ គឺជាសត្វពស់ពីដើមនោះ ដែលជាអារក្ស ជាបិតានៃគសេចក្ដីកុហក ហេតុដូច្នោះហើយ វានិយាយថា ៖ ចូរទទួលទានផ្លែដែលហាមឃាត់ទៅ ហើយអ្នកនឹងពុំស្លាប់ទេ ប៉ុន្តែអ្នកនឹងបានដូចជាព្រះ ដោយឃដឹងខុស និងត្រូវ។
១៩ហើយបន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានកទទួលទានផ្លែដែលហាមឃាត់ហើយ នោះពួកគេត្រូវបានដេញចេញពីសួនច្បារ ខអេដែន ដើម្បីទៅភ្ជួររាស់នៅលើផែនដី។
២០ហើយពួកគេបង្កើតបានកូន មែនហើយ គឺកគ្រួសារទាំងឡាយនៃអស់ទាំងផែនដី។
២១ហើយជីវិតរបស់កូនចៅកមនុស្សត្រូវបានពន្យារវែង ស្របតាមព្រះហឫទ័យនៃព្រះ ដើម្បីឲ្យពួកគេអាចខប្រែចិត្ត កាលគេនៅក្នុងសាច់ឈាមនៅឡើយ ហេតុដូច្នោះហើយ ស្ថានភាពរបស់គេបានក្លាយទៅជាស្ថានភាពគសាកល្បង ហើយពេលវេលារបស់ពួកគេ ត្រូវបានពន្យារវែង ស្របតាមព្រះបញ្ញត្តិទាំងឡាយ ដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានប្រទានដល់កូនចៅមនុស្ស។ ត្បិតទ្រង់បានបញ្ជាថា មនុស្សលោកទាំងអស់ត្រូវតែប្រែចិត្ត ត្បិតទ្រង់បានបង្ហាញដល់មនុស្សលោកទាំងអស់ថា ពួកគេឃវង្វេងបង់ ព្រោះតែអំពើរំលងច្បាប់របស់ពួកឪពុកម្ដាយរបស់ពួកគេ។
២២ហើយឥឡូវនេះ មើលចុះ បើសិនជាលោកអ័ដាមពុំបានរំលងច្បាប់ទេ លោកក៏ពុំបានធ្លាក់ខ្លួនដែរ ប៉ុន្តែលោកច្បាស់ជានៅក្នុងសួនច្បារអេដែននៅឡើយ។ ហើយអ្វីៗសព្វសារពើដែលបានបង្កើតឡើងនឹងនៅក្នុងសណ្ឋានដើមដដែល បន្ទាប់ពីបានបង្កើតមក ហើយនឹងស្ថិតនៅដូច្នោះរហូតតទៅ ហើយគ្មានចុងបំផុតឡើយ។
២៣ហើយពួកគេក៏ពុំមានកកូនចៅដែរ ហេតុដូច្នោះហើយ ពួកគេនឹងនៅក្នុងភាពឆោតល្ងង់ ដោយគ្មានសេចក្ដីអំណរ ព្រោះពួកគេមិនស្គាល់សេចក្ដីទុក្ខវេទនា ដោយមិនប្រព្រឹត្តអំពើល្អ ត្បិតពួកគេមិនស្គាល់អំពើបាប។
២៤ប៉ុន្តែមើលចុះ អ្វីៗសព្វសារពើបានត្រូវធ្វើឡើងទៅតាមប្រាជ្ញារបស់ទ្រង់ ដែលកជ្រាបគ្រប់ការណ៍ទាំងអស់។
២៥កលោកអ័ដាមខបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយគមានមនុស្សលោក ដើម្បីឲ្យគេអាចមានឃសេចក្ដីអំណរ។
២៦ហើយកព្រះមែស៊ីនឹងយាងមកនៅកាលដ៏ពេញកំណត់ ដើម្បីទ្រង់អាចខប្រោសលោះកូនចៅមនុស្សឲ្យរួចពីការធ្លាក់។ ហើយពីព្រោះពួកគេត្រូវបានប្រោសលោះឲ្យរួចពីការធ្លាក់ ទើបពួកគេមានគឥស្សរភាពរហូតតទៅ ដោយដឹងខុស និងត្រូវ ដើម្បីធ្វើសកម្មភាពដោយខ្លួនឯង ហើយពុំមែនទទួលសកម្មភាពទេ លើកលែងតែដោយការធ្វើទោសតាមឃក្រឹត្យវិន័យនៅក្នុងថ្ងៃដ៏មហិមា ហើយចុងក្រោយបង្អស់ ស្របតាមព្រះបញ្ញត្តិទាំងឡាយ ដែលព្រះទ្រង់បានប្រទានមក។
២៧ហេតុដូច្នោះហើយ មនុស្សលោកមានកសេរីភាព ស្របតាមសាច់ឈាម ហើយអ្វីៗសព្វសារពើត្រូវបានផ្ដល់ដល់ពួកគេ ដែលជាការចាំបាច់ដល់មនុស្ស។ ហើយពួកគេមានសិទ្ធិនឹងខរើសយកឥស្សរភាព និងគជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំរបស់មនុស្សលោកទាំងអស់ ឬក៏រើសយកការជាប់ឃុំឃាំង និងការស្លាប់ ស្របតាមការជាប់ឃុំឃាំង និងអំណាចរបស់អារក្ស ត្បិតវាព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ។
២៨ហើយឥឡូវនេះ ឱកូនទាំងឡាយរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនរាល់គ្នាសម្លឹងទៅព្រះជាកអ្នកសង្រួបសង្រួមដ៏ធំនោះ ហើយប្រុងស្ដាប់តាមព្រះបញ្ញត្តិទាំងឡាយដ៏មហិមារបស់ទ្រង់ចុះ ហើយចូរមានចិត្តស្មោះត្រង់ចំពោះព្រះបន្ទូលទាំងឡាយរបស់ទ្រង់ ហើយរើសយកជីវិតដ៏នៅអស់កល្បជានិច្ច ស្របតាមព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចុះ។
២៩ហើយចូរកុំរើសយកសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច ស្របតាមចំណង់របស់សាច់ឈាម និងសេចក្ដីអាក្រក់ដែលនៅក្នុងនោះឡើយ ដែលផ្ដល់អំណាចដល់វិញ្ញាណអារក្សឲ្យកចាប់ឃុំឃាំង ដើម្បីនាំកូនចុះទៅខស្ថាននរក ដើម្បីវាអាចសោយរាជ្យលើកូននៅក្នុងនគរវា។
៣០ឪពុកបាននិយាយពាក្យបន្តិចបន្តួចទាំងនេះដល់កូនទាំងអស់គ្នា ឱកូនទាំងឡាយរបស់ឪពុកអើយ គឺនៅគ្រាក្រោយបង្អស់នៃការសាកល្បងរបស់ឪពុក ហើយឪពុកបានរើសខាងផ្នែកល្អ ស្របតាមពាក្យទាំងឡាយនៃព្យាការី។ ហើយឪពុកពុំមានគិតអ្វីទៀតទេ ក្រៅពីសុខុមាលភាពដល់ព្រលឹងដ៏អស់កល្បជានិច្ចរបស់កូនទាំងឡាយប៉ុណ្ណោះ។ អាម៉ែន ៕