ខែ តុលា ឆ្នាំ ២០១៨ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ សម័យប្រជុំពេលព្រឹកថ្ងៃសៅរ៍ Russell M. Nelsonការថ្លែងសុន្ទរកថាបើកកម្មវិធីប្រធានណិលសុនប្រកាសថា វាដល់ពេលហើយសម្រាប់សាសនាចក្រផ្ដោតទៅលើគេហដ្ឋាន បានឆ្លុះបញ្ចាំងអំពីការកែសម្រួលរចនាសម្ព័ន្ធ ដែលនឹងពង្រឹងដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ Quentin L. Cookការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែងទៅលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអែលឌើរឃុកប្រកាសការកែតម្រូវស្តីពីកាលវិភាគប្រជុំនៅថ្ងៃអាទិត្យ និងកម្មវិធីសិក្សាថ្មី ដែលចំណុចទាំងពីរនេះមានបំណងធ្វើឲ្យការរៀនសូត្រដំណឹងល្អនៅគេហដ្ឋាន និងព្រះវិហារមានតុល្យភាព ។ M. Joseph Broughចូរអ្នកងើបមុខឡើង ហើយអររីករាយចុះបងប្រុសប្រោហ្វបង្រៀនថា យើងអាចរកឃើញអំណរ ទោះបីនៅក្នុងចំណោមការសាកល្បង ពេលយើងជួបនឹងរឿងលំបាកៗតាមរបៀបរបស់ព្រះអម្ចាស់ ។ Steven R. Bangerterកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំអែលឌើរប៊ែងហ្គើទើរបង្រៀនយើងអំពីរបៀបដាក់គ្រឹះដំណឹងល្អនៅក្នុងក្រុមគ្រួសារតាមរយៈការបង្រៀនកូនៗអំពីដំណឹងល្អ និងការបង្កើតទម្លាប់សុចរិត ។ Ronald A. Rasbandចូរកុំឲ្យមានចិត្តថប់បារម្ភឡើយអែលឌើរ រ៉ាសបាន រំឭកយើងថា ទោះជាយើងរស់នៅក្នុងគ្រាដ៏លំបាកក្ដី យើងពុំត្រូវភ័យខ្លាចឡើយ ប្រសិនបើយើងបន្តផ្ដោតលើសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ David A. Bednarបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទអែលឌើរបែដណាបង្រៀនយើងថា នៅពេលយើងភ្ជាប់គោលការណ៍ផ្សេងៗគ្នានៃដំណឹងល្អ ទៅនឹងការអនុវត្តជាមួយគ្នាក្នុងព្រះគ្រីស្ទ នោះយើងអាចបង្កើនទស្សនវិស័យ និងសមត្ថភាពខាងវិញ្ញាណកាន់តែច្រើន ។ Dallin H. Oaksសេចក្ដីពិត និងផែនការប្រធានអូកបង្រៀនថា យើងគួរតែស្វែងរកសេចក្ដីពិតចេញពីប្រភពដែលអាចទុកចិត្តបាន ហើយចែកចាយសេចក្ដីពិតគ្រឹះនានាដែលពន្យល់អំពីមូលហេតុដែលពួកបរិសុទ្ធថ្ងៃចុងក្រោយរស់នៅដូចអ្វីដែលយើងរស់នៅ ។ សម័យប្រជុំរសៀលថ្ងៃសៅរ៍ សម័យប្រជុំរសៀលថ្ងៃសៅរ៍ Henry B. Eyringការគាំទ្រដល់អ្នកកាន់តំណែងក្នុងសាសនាចក្រប្រធានអាវរិងឧទេសនាមឈ្មោះពួកអ្នកមានសិទ្ធិអំណាចទូទៅសម្រាប់ការលើកដៃគាំទ្រ ។ D. Todd Christoffersonរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿចំពោះព្រះគ្រីស្ទអែលឌើរគ្រីស្តូហ្វឺសិនបង្រៀនថា យើងអាចប្រែកាន់តែរឹងប៉ឹង ហើយខ្ជាប់ខ្ជួននៅក្នុងសេចក្តីជំនឿ តាមរយៈការធ្វើឲ្យដំណឹងល្អជាការផ្តោតចិត្តទុកដាក់ដ៏មានខ្លឹមសារនៃជីវិតយើង ។ Dean M. Daviesចូរមកស្តាប់សំឡេងព្យាការីប៊ីស្សព ឌីន អិម ដេវីស បង្រៀនអំពីតួនាទីរបស់ព្យាការី និងធាតុចាំបាច់នានានៃទីបន្ទាល់ រួមមានព្រះគម្ពីរមរមន និងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ Ulisses Soaresរួមមកតែមួយនៅក្នុងព្រះគ្រីស្ទអែលឌើរសូរ៉េសបង្រៀនអំពីរបៀបដែលយើងអាចលើកទឹកចិត្ត ជួយ និងគាំទ្រឲ្យបានកាន់តែប្រសើរឡើងដល់អ្នកប្រែចិត្តជឿថ្មី និងអស់អ្នកដែលចាប់អារម្មណ៍លើសាសនាចក្រ ។ Gerrit W. Gongភ្លើងជំរំនៃសេចក្ដីជំនឿរបស់យើងអែលឌើរហ្កងបង្រៀនអំពីការច្នៃប្រឌិត សេចក្ដីជំនឿ និងការងារបម្រើ ព្រមទាំងរបៀបដែលកិច្ចខិតខំរបស់យើងនៅក្នុងកិច្ចការទាំងនេះអាចលើកស្ទួយ និងលើកទឹកចិត្តយើង ។ Paul B. Pieperមនុស្សទាំងអស់ត្រូវយកព្រះនាមដែលបានប្រទានមកពីព្រះវរបិតាមកដាក់លើខ្លួនអែលឌើរផែបភើរបង្រៀនអំពីអត្ថន័យនៃការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ Dieter F. Uchtdorfជឿ ស្រឡាញ់ ធ្វើអែលឌើរអុជដូហ្វបង្រៀនថា សាសនាចក្រគឺជាកន្លែងមួយនៃការរីកចម្រើន ជាកន្លែងដែលជំនឿរបស់យើងលើព្រះ សេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ និងមនុស្សដទៃ ព្រមទាំងការគោរពប្រតិបត្តិរបស់យើងនាំមកនូវខ្លឹមសារ និងសុភមង្គលដល់ជីវិត ។ សម័យប្រជុំស្ត្រីទូទៅ សម័យប្រជុំស្ត្រីទូទៅ Joy D. Jonesសម្រាប់ព្រះអម្ចាស់ស៊ិស្ទើរចូនស៍បង្រៀនអំពីរបៀបដែលយើងអាចបម្រើមនុស្សដទៃ ដោយសារការស្រឡាញ់ និងការបម្រើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ Michelle D. Craigភាពសោកសៅដ៏ទេវភាពស៊ិស្ទើរក្រេហ្គលើកទឹកចិត្តបងប្អូនស្រីឲ្យស្វាមគមន៍អារម្មណ៍នៃភាពសោកសៅដែលបំផុសគំនិតពួកគាត់ឲ្យកែលម្អ—ឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ឲ្យធ្វើការណ៍ល្អ និងឲ្យពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ ។ Cristina B. Francoអំណរនៃការបម្រើប្រកបដោយភាពមិនអាត្មានិយមស៊ិស្ទើរហ្វ្រានកូបង្រៀនថា យើងគួរធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះស្តីពីការបម្រើ ការលះបង់ និងសេចក្តីស្រឡាញ់ ។ Henry B. Eyringស្ត្រី និងការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋានប្រធានអាវរិងបង្រៀនថា យើងអាចសម្លឹងមើលទៅព្រះអង្គសង្គ្រោះ ទុកជាគំរូដ៏ឥតខ្ចោះរបស់យើង ពេលយើងព្យាយាមគូសបញ្ជាក់លើការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋានយើង ។ Dallin H. Oaksឪពុកម្តាយ និងកូនចៅប្រធានអូកលើកទឹកចិត្តស្ត្រីនៅក្នុងការឃ្វាលបុត្រាបុត្រីរបស់ព្រះនៅលើផ្លូវនៃសេចក្តីសញ្ញា ហើយទូន្មានឲ្យយុវនារីប្រើប្រាស់ទូរសព្ទដោយកំហិត និងមានសន្តានចិត្តល្អចំពោះមនុស្សដទៃ ។ Russell M. Nelsonការចូលរួមរបស់បងប្អូនស្រីនៅក្នុងការប្រមូលផ្ដុំសាសន៍អ៊ីស្រាអែលប្រធានណិលសុនថ្លែងទីបន្ទាល់អំពីឥទ្ធិពលដ៏ធំរបស់ស្ត្រី និងអំណោយទានខាងវិញ្ញាណដែលពួកគេមាន ។ លោកអញ្ជើញពួកគេឲ្យប្រើអំណោយទានរបស់ពួកគេដើម្បីជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ។ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ សម័យប្រជុំព្រឹកថ្ងៃអាទិត្យ M. Russell Ballardការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ប្រធានបាឡឺដពិពណ៌នាអំពីព្រឹត្តិការណ៍ផ្ទាល់ខ្លួននៅក្នុងជីវិតរបស់ យ៉ូសែប អេហ្វ ស្ម៊ីធ ដែលដាក់វិវរណៈអំពីការប្រោសលោះមរណជនដែលមាននៅក្នុង គ និង ស ១៣៨ ទៅជាសេចក្ដីនៅក្នុងអត្ថបទ ។ Bonnie H. Cordonការក្លាយជាអ្នកគង្វាលម្នាក់ស៊ីស្ទើរខ័រឌុនបង្រៀនថា ការងារបម្រើដល់ចៀមរបស់ទ្រង់តម្រូវឲ្យស្គាល់ និងរាប់ពួកគេ មើលថែពួកគេ និងប្រមូលពួកគេឲ្យចូលក្នុងក្រោលរបស់ព្រះ ។ Jeffrey R. Hollandការងារបម្រើនៃការផ្សះផ្សាអែលឌើរហូឡិនលើកទឹកចិត្តយើងឲ្យអភ័យទោស និងធ្វើការជាមួយព្រះអង្គសង្គ្រោះក្នុងនាមជាអ្នកផ្សះផ្សាគេ ដែលយើងអាចត្រូវបានផ្សះផ្សាជាមួយព្រះ និងបុគ្គលម្នាក់ៗ ។ Shayne M. Bowenតួនាទីព្រះគម្ពីរមរមនក្នុងការផ្លាស់ប្រែចិត្តជឿអែលឌើរបូវិនថ្លែងទីបន្ទាល់អំពីអំណាចនៃការផ្លាស់ប្រែចិត្តជឿរបស់ព្រះគម្ពីរមរមន និងរបៀបដែលវាជាមធ្យោបាយឲ្យយើងអាចប្រមូលផ្ដុំអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ Neil L. Andersenរងរបួសអែលឌើរអាន់ឌើរសិនលើកទឹកចិត្តអ្នកទាំងឡាយដែលរងរបួសខាងសាច់ឈាម ឬខាងវិញ្ញាណ ឲ្យបង្កើនសេចក្ដីជំនឿរបស់ខ្លួនលើព្រះយេស៊ូវគ្រីស្ទ ហើយស្វែងរកព្រះចេស្ដានៃការប្រោសឲ្យជារបស់ទ្រង់ ។ Russell M. Nelsonឈ្មោះត្រឹមត្រូវរបស់សាសនាចក្រប្រធានណិលសុនបង្រៀនយើងឲ្យហៅសាសនាចក្រតាមឈ្មោះត្រឹមត្រូវ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សម័យប្រជុំរសៀលថ្ងៃអាទិត្យ សម័យប្រជុំរសៀលថ្ងៃអាទិត្យ Henry B. Eyringចូរព្យាយាម ចូរព្យាយាម ចូរព្យាយាមប្រធានអាវរិងបង្រៀនយើងថា ព្រះអង្គសង្គ្រោះនឹងនាំយើងឆ្លងកាត់ការសាកល្បងរបស់យើង ហើយយើងនឹងលើកដាក់មកលើខ្លួននូវព្រះនាមរបស់ទ្រង់ នៅពេលយើងអធិស្ឋានសូមសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយចែកចាយវាជាមួយនឹងមនុស្សដទៃ ។ Brian K. Ashtonព្រះវរបិតាបងប្រុសអាស្ដុនបង្រៀនអំពីចំណុចគន្លឹះនៃគោលលទ្ធិអំពីព្រះវរបិតាសួគ៌ ដើម្បីជួយយើងឲ្យយល់កាន់តែច្បាស់អំពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់ទ្រង់ ហើយអនុវត្តសេចក្តីជំនឿលើទ្រង់ និងព្រះរាជបុត្រាទ្រង់ ។ Robert C. Gayការលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអែលឌើរហ្គេបង្រៀនថា យើងយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទដាក់លើខ្លួនយើងដោយស្មោះត្រង់—តាមរយៈការមើលមនុស្សដូចទ្រង់ទតមើលពួកគេ តាមរយៈការបម្រើដូចទ្រង់បានបម្រើ និងតាមរយៈការទុកចិត្តថា ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ ។ Matthew L. Carpenterតើអ្នកចង់ជាទេ ?អែលឌើរខាភិនធើរបង្រៀនថា ព្រះអង្គសង្គ្រោះអាចព្យាបាលយើងទាំងខាងរូបកាយ និងខាងវិញ្ញាណ ។ Dale G. Renlundចូរអ្នកជ្រើសរើសថ្ងៃនេះចុះអែលឌើររេនឡាន់បង្រៀនថា សុភមង្គលអស់កល្បជានិច្ចនឹងកើតមាន នៅពេលយើងជ្រើសរើសធ្វើតាមផែនការរបស់ព្រះ ហើយចូលរួមនឹងទ្រង់ក្នុងកិច្ចការរបស់ទ្រង់ ។ Jack N. Gerardឥឡូវនេះគឺជាពេលវេលាអែលឌើរជើរ៉ាដបង្រៀនអំពីសារៈសំខាន់នៃការញែកខ្លួនយើងចេញពីលោកិយ និងការសញ្ជឹងគិតពីសេចក្ដីពិតនៃដំណឹងល្អ ។ Gary E. Stevensonការឃ្វាលព្រលឹងទាំងឡាយអែលឌើរស្ទីវ៉ែនសុនបង្រៀនថា យើងមានការទទួលខុសត្រូវដើម្បីផ្តល់ការងារបម្រើដល់មនុស្សដទៃ ដោយឃ្វាលពួកគេឆ្ពោះទៅកាន់ព្រះវិហារបរិសុទ្ធ ហើយទីបំផុតឆ្ពោះទៅកាន់ព្រះអង្គសង្គ្រោះ ។ Russell M. Nelsonការក្លាយជាពួកបរិសុទ្ធថ្ងៃចុងក្រោយគំរូប្រធានណិលសុនប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីចំនួន ១២ ។ លោកក៏លើកទឹកចិត្តយើងឲ្យសិក្សាសារលិខិតសន្និសីទ ហើយអនុវត្តវានៅក្នុងជីវិតរបស់យើង ។