ឆ្នាំ ២០២៣
តើ​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​បុព្វការីជន​ដែល​បាន​ចែកឋាន​ទៅហើយ ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​បុព្វការីជន​ដែល​បាន​ចែកឋាន​ទៅហើយ ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ២០២៣ ។

ចំ​គោលដៅ

តើ​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​បុព្វការីជន​ដែល​បាន​ចែកឋាន​ទៅហើយ ?

រូបភាព
យុវជន​ដែល​មាន​ក្រដាស​ជាច្រើន​សន្លឹក នៅមុខ​ព្រះវិហារ​បរិសុទ្ធ

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា មនុស្ស​ទាំងអស់​ត្រូវតែ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដើម្បី​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​បន្ទាប់ពី​ជីវិត​នេះ ( សូម​មើល យ៉ូហាន ៣:៥ ) ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​មិន​មាន​ឱកាស​នោះ​ទេ ។

ព្រះ​បាន​បង្ហាញ​ថា​អស់​អ្នក​ទាំងឡាយណា​ដែល​បាន​ចែកឋាន​ទៅហើយ ដែល​មិន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​អាច​ទទួលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ​ ដែល​បាន​ផ្សាយ​ដល់​ពួកគេ​នៅក្នុង​ពិភព​វិញ្ញាណ​បាន ( សូម​មើល ពេត្រុស ទី ១ ៣:១៨-១៩; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣០-៣៣ ) ។ ទ្រង់​ក៏បាន​បង្ហាញ​ថា អ្នក​ដែល​នៅរស់​អាច​ទទួល​បុណ្យជ្រមុជ​ទឹក​ជំនួស​ឲ្យ​មនុស្ស​ទាំងនេះ​បាន ( សូម​មើល កូរិនថូសទី១ ១៥:២៩; គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤; ១២៨ ) ។ ពិធីបុណ្យ​ជ្រមុទឹក​ទាំងនេះ​ដាច់ខាត​ត្រូវតែ​ធ្វើ​នៅទីនេះ​នៅលើ​ផែនដី ។

យើង​អាច​ស្រាវជ្រាវរក​កំណត់ត្រា​របស់​បុព្វការីជន​ដែល​បានចែកឋាន​ទៅ ហើយ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​ពួកគាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការណ៍​នេះ​ផ្តល់​ឱកាស​ដល់​ពួកគាត់​ដើម្បី​ទទួលយក​ពិធីបុណ្យ​ជ្រមុជទឹក​ដែល​ចាំបាច់​សម្រាប់​នគរ​សេឡេស្ទាល ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា ៖ « ការខិតខំ​របស់​យើង​ជំនួស​មរណជនបាន​ធ្វើ​ជាសាក្សី​ដ៏​ជ្រាលជ្រៅ​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះប្រោសលោះ​ដ៏ទេវភាព​របស់​មនុស្ស​លោក​ទាំងអស់ ។ ព្រះគុណ និង​សេចក្តីសន្យា​ទាំងឡាយ​របស់​ទ្រង់​បាន​ទៅដល់ សូម្បីតែ​អស់អ្នក​ដែល​កាល​មាន​ជីវិត មិនបាន​ស្វែងរក​ទ្រង់​ផងដែរ » ( សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ ២០០០Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១១ ] ) ។