ឆ្នាំ ២០២៣
ខ្ញុំ​អាច​នៅ​ក្នុង​ខ្សែ​បន្ទាត់​បាន
ខែ កញ្ញា ឆ្នាំ ២០២៣


« ខ្ញុំ​អាច​នៅ​ក្នុង​ខ្សែ​បន្ទាត់​បាន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ខ្ញុំ​អាច​នឹង​ធ្វើ គ្រប់ ​ទាំងអស់​បាន ដោយសារ ព្រះគ្រីស្ទ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ពង្រឹង​ដល់​ពួកគេ​ឲ្យ​ធ្វើ​រឿង​លំបាកៗ​ទាំងឡាយ ( សូមមើល ភីលីព​៤:១៣ ) ។

ខ្ញុំ​អាច​នៅ​ក្នុង​ខ្សែ​បន្ទាត់​បាន

រូបភាព
យុវនារី​រត់​ប្រណាំង​ក្នុង​ការ​ប្រកួតប្រជែង​មួយ

ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្តើម​រត់​ប្រណាំង​មក វា​គឺជា​សុបិន​របស់​ខ្ញុំ​ក្នុង​ការ​បំបែក​កំណត់​ត្រា​សាលា​នៅ​ក្នុង​ការរត់​ប្រណាំង​ចម្ងាយ​មួយ​ម៉ាយល៍ ។ បន្ទាប់​មក​ពេល​ដល់​ចុង​រដូវ​កាល​ខ្ញុំ​បាន​រត់​មួយ​ម៉ាយ​ក្នុង​រយៈ​ពេល​ប្រាំ​នាទី​ដោយ​បំបែក​កំណត់ត្រា​ជិត​បី​វិនាទី ។

ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ដឹង​ថា​ចំនួន​ម៉ាយល៍​របស់​ខ្ញុំ​មិន​បាន​រាប់​បញ្ចូល​ទេ ។ មន្រ្តី​ធ្វើការ​នៅទីនោះ​បាន​ពន្យល់​ថា​ខ្ញុំ​បាន​រត់ចូល​បី​ជំហាន​នៅក្នុង​ខ្សែ​បន្ទាត់​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​នោះទេ ។ គ្រូ​បង្វឹក​របស់​ខ្ញុំ​បាន​តវ៉ា​ថា ខ្ញុំ​បាន​ចេញ​ទៅ​ក្រៅ​ខ្សែ​ដោយសារ​ខ្ញុំ​ត្រូវ​បាន​រុញ​ដោយ​អ្នក​រត់​ប្រណាំង​ម្នាក់​ទៀត​ប៉ុណ្ណោះ ។ មន្ត្រី​នោះ​បាន​និយាយ​ថា​« វា​ប្រហែល​ជា​មិន​មែន​ជា​កំហុស​របស់​នាង​ដែល​នាង​ត្រូវ​បាន​គេ​រុញ​ចេញ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​កំហុស​របស់​នាង​ដែល​នាង​នៅ​ជិត​ខ្សែ​បន្ទាត់​ពេក » ។ ខ្ញុំ​បាន​ដើរ​ចេញ​ដោយ​មាន​អារម្មណ៍​ថា​សមិទ្ធផល​របស់​ខ្ញុំ​ត្រូវ​បានគេ​ដកហូត​ពី​ខ្ញុំ​ទាំង​ដែល​ខ្ញុំ​គ្មាន​កំហុស ។

ថ្ងៃ​អាទិត្យ​ក្រោយ​មក​នៅ​ក្នុង​ថ្នាក់​យុវនារី យើង​បាន​មើល​វីដេអូ​មួយ​ដែល​ប្រៀប​ធៀប​ការ​នៅក្នុង​ខ្សែ​បន្ទាត់​ទៅ​នឹង​ការរក្សា​បទបញ្ញាតិ ។ នៅក្នុង​មេរៀន​នោះ​ខ្ញុំ​បាន​អង្គុយ​នៅ​ទី​នោះ​ខឹង​ទៅនឹង​ការរំឭក​ដែល​ខ្ញុំ​បាន​បរាជ័យ ។

នៅ​ថ្ងៃ​ស្អែកឡើង​នៅ​ពេល​ដែល​ខ្ញុំ​រត់​ជុំវិញ​គន្លង​សម្រាប់រត់​នោះ ខ្ញុំ​បាន​ក្រឡេក​មើល​ចុះ ហើយ​បាន​កត់​សម្គាល់​ឃើញ​ថា​ខ្ញុំ​កំពុង​រត់​ចូល​ខ្សែ​បន្ទាត់​ខាង​ក្នុង ។ ហើយ​យូរៗ​ម្តង​ខ្ញុំ​បាន​រត់​ចូល​ទៅ​ខ្សែ​ខាង​ក្នុង​ដូច​ដែល​មន្ត្រី​ធ្វើការ​នោះ​បាន​និយាយ​អ៊ីចឹង ។ ខ្ញុំ​ឈប់​រត់​ភ្លាម ហើយ​បន្ទាបខ្លួន ។ ខ្ញុំ​បាន​មាន​ភាពសុខស្រួល​ពេកនៅកន្លែងដែល​ធ្លាប់​រត់ ដែលធ្វើឲ្យ​ខ្ញុំ​មើល​មិន​​ឃើញ​គ្រោះ​ថ្នាក់​ទាល់តែ​សោះ ។

សំណាង​ល្អ ពីរ​បី​សប្តាហ៍​ក្រោយ​មក​ខ្ញុំ​បាន​ទទួល​ឱកាស​ជា​លើក​ទី​ពីរ ។ ខ្ញុំ​បាន​ដកខ្លួន​ពី​បន្ទាត់​កណ្តាល ហើយ​បាន​បំបែក​កំណត់ត្រា​ទត្តពលកម្ម​សាលា​លើក​នេះ​ខណៈ​ខ្ញុំ​នៅ​ក្នុង​ដែនកំណត់ ។

បទពិសោធន៍​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​កម្រិត​ដែល​ខ្ញុំ​ខិត​ទៅ​ជិត​នឹង​ខ្សែ​បន្ទាត់​នៅពេល​ខ្ញុំ​កំពុង​រត់​ជាមួយ​នឹង​បទបញ្ញត្តិ​មួយ​ចំនួន ។ ប៉ុន្តែ​ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ខ្ញុំ​តែង​តែ​ទទួល​បាន​ឱកាស​មួយ​ទៀត​នៅ​ពេល​ខ្ញុំ​ប្រែ​ចិត្ត ។

នៅ​ពេល​និយាយ​អំពី​រឿង​បទបញ្ញត្តិ យើង​គួរតែ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ខ្សែ​បន្ទាត់ ហើយ​ធ្វើ​ឲ្យ​បាន​ល្អបំផុត​ដើម្បី​បន្ត​នៅក្នុង​ព្រំដែន​នៃ​ខ្សែ​បន្ទាត់ ។ ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ដែល​នៅពេល​យើង​ធ្វើ​ខុស នោះ​ព្រះអង្គសង្គ្រោះ​អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត ហើយ​ព្យាយាម​ម្ដង​ទៀត ។

រ៉េហ្គិន ភី រដ្ឋ យូថាហ៍ ស.រ.អា.

កំណត់​ចំណាំ

  1. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Stay within the Lines » ( វីដេអូ​យុវវ័យ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org.